Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

       អក្សរសិល្ប៍មានមុខងារសំខាន់ក្នុងការផ្តល់ចំណេះដឹងដល់ឱ្យអ្នកអាន អ្នកសិក្សាឱ្យចេះស្វែងយល់ពីជីវភាពរបស់មនុស្ស ឬសង្គមមនុស្សក្នុងសម័យកាលណាមួយ ហើយបញ្ហាទាំងនោះត្រូវឱ្យស្របទៅតាមក្រឹត្យក្រមចាំបាច់ ដែលមានក្នុងជីវភាពពិតៗ ។ ដោយបានស្គាល់ពីមុខងារនៃអក្សរសិល្ប៍ដូចនេះហើយ ទើបមានទស្សនៈមួយចែងថា “ សិក្សាអក្សរសិល្ប៍គឺសិក្សាពីមនុស្ស ដើម្បីមនុស្ស”

        តើការសិក្សាអក្សរសិល្ប៍ត្រូវសិក្សាពីមនុស្ស ហើយដើម្បីមនុស្សយ៉ាងដូចម្តេចខ្លះ ?

        ដើម្បីជាពន្លឺនៃការបកស្រាយគំនិតប្រធានខាងលើនេះយើងគប្បីស្វែងយល់ន័យរបស់ពាក្យគន្លឹះប្រធានជាមុនសិន ។ ​“ អក្សរសិល្ប៍” គឺជាវិទ្យាស្យង់ដែលចោទ និងដោះស្រាយបញ្ហារបស់មនុស្សនៅក្នុងសង្គម ទៅតាមសិល្ប៍វិធីរបស់អ្នកនិពន្ធ ។ វីឯ“សិក្សាពីមនុស្ស” គឺសំដៅទៅលើការសិក្សាពីបញ្ហាទាំងឡាយរបស់មនុស្ស ដែលគេតែងតែជួបប្រទះជាប្រចាំ ។ រីឯពាក្យថា “ដើម្បីមនុស្ស”  ជាបំណងក្នុងការអប់រំមនុស្សគ្រប់ស្រទាប់ ដែលជាប្រយោជន៍ដល់ការអនុវត្តក្នុងសង្គម ។ ដូចនេះតាមគំនិតប្រធានខាងលើមានន័យថា ការសិក្សាអក្សរសិល្ប៍គឺជាការសិក្សាពីបញ្ហាទាំងឡាយរបស់មនុស្ស ដែលបានជួបប្រទះ ហើយមានបំណងយកបញ្ហានោះមកជាប្រយោជន៍ក្នុងការអប់រំមនុស្សឱ្យប្រព្រឹត្តក្នុងសង្គម ។

        ជាការពិត បើនិយាយពីកម្មវត្ថុនៃអក្សរសិល្ប៍ គឺសិក្សាពីមនុស្ស និងសង្គមមនុស្ស ។ អក្សរសិល្ប៍ត្រូវលើកយកបញ្ហាមនុស្សនៅសម័យកាលណាមួយមកបង្ហាញ និងឆ្លុះបញ្ចាំងពីជាមនុស្សដែលមានពិតក្នុងសង្គមឬត្រូវផ្សារភ្ជាប់ទៅនឹងជីវភាពតថៈ  ។ ដូចជារឿងទុំទាវ បានសិក្សាពីមនុស្សនាសម័យលង្វែករវាងសតវត្សទីដប់ប្រាំមួយ ។ កវីបានឆ្លុះបញ្ចាំងបញ្ហារឿងតាមរយៈការទាមទារសិទ្ធិសេរីភាពក្នុងការជ្រើសរើសគូស្រកររបស់តួអង្គទុំនិងទាវ ។ ដោយស្ថិតនៅក្រោមការគាបសង្កត់នៃអំណាចផ្តាច់ការគ្រប់លំដាប់ថ្នាក់ក្នុងសម័យនោះ អ្នកទាំងពីរហ៊ានលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីឱ្យបានសម្រេចតាមបំណងប្រាថ្នារបស់ខ្លួន ។ ឥរិយានេះ ក៏បានតម្រូវឲ្យទុំនិងទាវត្រូវប្រឈមនឹងឧបសគ្គម្តងហើយម្តងទៀត តាំងពីដើមរហូតដល់ទីបំផុតនៃរឿង ។ ជាក់ស្តែង ទុំហ៊ានចាកសិក្ខាបទ ដោយមិនស្តាប់តាមពាក្យទស្សន៍ទាយរបស់គ្រូ ដែលមើលឃើញថានឹងត្រូវបាត់បង់ជីវិត បើសឹកក្នុងខែបុស្ស តែបើសឹកក្នុងខែពិសាខទុំនឹងបានឡើងធ្វើធំ ។ បញ្ហានេះ ជាបញ្ហាមួយដែលធ្វើឱ្យទុំត្រូវជ្រើសរើសដោយសេចក្តីស្នេហាជាធំទុំមិនគិតអ្វីទាំងអស់គឺត្រូវសឹកឱ្យទាល់តែបាន ដើម្បីបានជួបនាងទាវ ។ កវីមានបំណងអប់ររីឯនាងទាវវិញដោយសារតែសេចក្តីស្នេហានាងទាវមិនបានគិតដល់ពិធីចូលម្លប់ ដែលខ្លួនកំពុងបំពេញនោះឡើយ នាងបានទទួលទុំចំពេលដែលម្តាយនាងមិននៅ ។ទង្វើនេះកវីចង់បង្ហាញថា សេចក្តីស្នេហាអាចធ្វើឱ្យមនុស្សបោះបង់កិត្តិយស ឬពីព្រពៃណីជាតិ ។ ក្រៅពីនេះទៀត នាងហ៊ានចេញមុខប្រឆាំងនឹងម្តាយនាង ដែលបង្ខំឱ្យព្រមរៀបការជាមួយម៉ឺនងួន ។ មានន័យថាកវីបានអប់រំ ឱ្យចេះទាមទារសិទ្ធិសេរីភាពក្នុងការជ្រើសរើសគូស្រករសម្រាប់អនាគតខ្លួន ។ នៅចំពោះមុខព្រះរាជាទុំទាវហ៊ាននិយាយការពិតពីប្រវត្តិស្នេហ៍អ្នកទាំងពីរ ដើម្បីឱ្យអ្នកទាំងពីរហ៊ានទទួលស្គាល់ការពិតនិងបញ្ជាក់ពីចិត្តស្មោះរវាងគ្នានឹងគ្នា ។ ទុំនិងទាវហ៊ានបូជាអាយុជីវិតរបស់ខ្លួន ដោយឥតស្តាយស្រណោះ ដើម្បីបង្ហាញពីការគ្រប់គ្រងក្នុងសម័យកាលលង្វែក ដែលអនុវត្តអំណាចផ្តាច់ការតាំងពីថ្នាក់លើរហូតដល់មូលដ្ឋាន ។ រីឯក្នុងរឿងរាមកេរ្តិ៍វិញ ក៏បានបង្ហាញអំពីបញ្ហាមនុស្ស នូវសេចក្តីលោភលន់របស់នាងកៃកេសី បានជំរុញឱ្យព្រះបាទទសរថប្រព្រឹត្តផ្ទុយពីប្រពៃណ៌ក្សត្រដោយឱ្យព្រះភិរុត ដែលកូនប្អូនសោយរាជ្យមុនកូនបងនាំឱ្យគ្រួសារបែកបាក់ គឺធ្វើឱ្យព្រះរាមសីតា ព្រះលក្សណ៍ ត្រូវចាកចេញពីនគរហើយព្រះបាទទសរថឈឺចាប់រហូតសុគត ។ គោលគំនិតនៃការបង្ហាញនេះ កវីនិពន្ធយើង មានបំណងអប់រំមនុស្សគ្រប់រូប ឱ្យចេះអធ្យាស្រ័យគ្នាទៅវិញទៅមក បញ្ឈប់ទំនាស់វិបត្តិអតីតកាលនោះទើបជាការប្រសើរ ។ ចំណែកការធ្វើសម្បទាននូវរាជបល្ល័ង្ក របស់ព្រះរាមចំពោះព្រះភិរុតជាពលិកម្មដ៏ឧត្តុង្គឧត្តម ជាប្រយោជន៍ដល់គ្រួសារ និងសង្គមជាតិ ។ នេះគឺជាបំណងប្រាថ្នាដ៏ធំមួយដើម្បីសុភមង្គលនិងសន្តិភាពបញ្ចៀសសង្គ្រាមក្នុងប្រទេស ។ ស្របជាមួយគ្នានេះដែរ ព្រះរាមមិនវិលចូលនគរវិញ តាមការយាងរបស់នាងកៃកេសីមុនកំណត់នោះទេ ។ សក្ខីភាពនេះគឺជាបំណងអប់រំមួយ ដើម្បីឱ្យមនុស្សចេះប្រកាន់យកពាក្យសត្យ ដែលជាតម្លៃរបស់មនុស្សម្នាក់ក្នុងការគោរពពាក្យសន្យា ។ ម្យ៉ាងវិញទៀត ដោយនាងសូរបនខាខកបំណង មិនបានសម្រេចក្នុងការចែចង់សុំសេចក្តីស្នេហាពីព្រះ រាម និងព្រះលក្ស្មណ៍ ។ នាងសូរបនខា ក៏បានប្រើវិធីញុះញង់ក្រុងរាពណ៍ជាបង ឱ្យមានចិត្តស្រឡាញ់និងមកចាប់នាងសីតាដែលបង្កជាសង្គ្រាម ។ ចំពោះគោលបំណងនេះ ក៏បានឆ្លុះឱ្យឃើញពីគំនិតដ៏អាក្រក់របស់មនុស្ស តែងតែឈ្នានីសព្យាបាទអ្នកដទៃ។ ចំណែកជម្លោះរវាងពាលី និងសុគ្រីពវិញគឺជាជម្លោះផ្ទៃក្នុងបងប្អូនមិនចេះយោគយល់អធ្យាស្រ័យគ្នាមិនព្រមស្តាប់ពីមូលហេតុនៃទំនាស់កើតមកពីការយល់ច្រឡំ។នេះជាឱកាសដ៏ល្អបំផុសម្រាប់ព្រះរាម ងាយចូលជ្រៀតជ្រែកបំបែកបំបាក់ដើម្បីផលប្រយោជន៍ខ្លួន ។ យ៉ាងនេះហើយ ទើបពាលីត្រូវស្លាប់ដោយស្នាដៃបាញ់ប្រហារពីសំណាក់ព្រះរាម។ ក្នុងចំណុចនេះកវីចង់អប់រំដល់អ្នកអានថា គ្មាននរណាល្អជាង សាច់ឈាមខ្លួនជាតិសាសន៍ខ្លួនទេ។ ដូចនេះគប្បីចេះយោគយល់គ្នារួមគ្នាចេះស្រាយទំនាស់ដោយសន្តិវិធី រវាងបងប្អូនខ្លួនមិនគប្បីយកអ្នកក្រៅមកដោះស្រាយឱ្យនោះទេ។ទន្ទឹមនឹងនេះ ព្រះរាមបានប្រើល្បិចខ្ចីអាវព្រះនារាយណ៍យកមកពាក់ ដើម្បីបន្លំភ្នែកមហាជម្ពូព្រោះមហាជម្ពូក្រឡេកឆេះ។ល្បិចកលនេះក៏បានសម្រេច ព្រោះមហាជម្ពូយល់ច្រឡំថាព្រះរាមជាព្រះនារាយណ៍ពិតប្រាកដ ក៏យល់ព្រមជួយកងទ័ពដល់ព្រះរាម ។ តាមហេតុផលនេះ ចង់បញ្ជាក់ថា មុននឹងសេពគប់មនុស្សណាមួយ គប្បីចេះសង្កេតឱ្យបានច្បាស់ ព្រោះមនុស្សអាក្រក់ពិតជាមានមហិច្ឆតាធំ អាចបំផ្លាញយើងគ្រប់ល្បិចកល ដើម្បីតែផលប្រយោជន៍ណាមួយរបស់ពួកគេ ។ ក្នុងស្នាដៃដដែលនេះ ក៏បានបង្ហាញអំពីល្បិចនៃការអូសទាញសត្រូវឱ្យចុះចូលខាងខ្លួន តាមរយៈការបញ្ចុះបញ្ចូលផ្តល់រង្វាន់ទិញទឹកចិត្ត ។ ដូចជា ព្រះរាមបានឱ្យហនុមាននិយាយបញ្ចុះបញ្ចូលពិភេក ឱ្យអូសទាញកុម្ភកាណ៌ស្ម័គ្រចូលបម្រើព្រះរាម នឹងផ្តល់តួនាទីក្នុងការដឹកនាំ។ វិធីសាស្រ្តនេះជាវិធីសាស្រ្តមានប្រសិទ្ធភាពនិងជោគជ័យក្នុងការធ្វើសង្គ្រាមលើសមរភូមិ ។ មិនតែប៉ុណ្ណោះការធ្វើសង្គ្រាមក្រុងរាពណ៍ក៏បានឱ្យសេនាខ្លួនទៅយាមព្រៃ មិនឱ្យទ័ពស្វាខាងព្រះរាមចូលបេះផ្លែឈើស៊ី ហើយក៏បានយកនាងសីតាហោះឡើងលើអាកាស។កវីចង់ឆ្លុះឱ្យឃើញពីយុទ្ធវិធីដ៏មានប្រសិទ្ធភាពបំផុតក្នុងការធ្វើសង្គ្រាមផ្តាច់ស្បៀង ព្រោះទ័ពគ្មានស្បៀងពិតជាបរាជ័យ ។មួយទៀតគឺជាសង្គ្រាមចិត្តសាស្ត្រ ដែលធ្វើឱ្យព្រះរាមបញ្ឈប់សង្គ្រាមភ្លាមៗ ក្រោយពីបានឃើញនាងសីតាជិះរាជរថហោះលើអាកាសជាមួយក្រុងរាពណ៍។ ដោយស្របជាមួយនេះដែរក្នុងរឿងទុំទាវ ដែលជាស្នាដៃនិពន្ធរបស់ភិក្ខុសោម ក៏បានលាតត្រដាងឱ្យឃើញពីបញ្ហាមនុស្សនាសម័យកាលលង្វែក​ ដែលជាសម័យកាលមួយបំបិទសិទ្ធិសេរីភាព ក្នុងការជ្រើសគូស្រកររបស់យុវជនយើង ។ ជាមួយនឹងតួអង្គទុំទាវត្រូវបានកវីយើងឆ្លុះបញ្ជាក់ថា តម្លៃជីវិតមនុស្សមិនកសម្រាប់ផែនដីចាស់ដែលបញ្ចាំងឱ្យឃើញពីគំនិតប្រឈមគ្នារវាងគំនិតអភិរក្សរបស់ម្តាយទាវនិងគំនិតអភិវឌ្ឍរបស់ទុំនិងទាវ។ ការបង្ហាញនេះសបញ្ជាក់ថាបំណងប្រាថ្នារបស់យុវជនពិតជាចាំបាច់ ដែលពួកគេត្រូវការសិទ្ធិសេរីភាពពុំមានការគាបសង្កត់ពីសំណាក់ផ្នត់គំនិតសង្គមណាមួយឡើយ។មានន័យថាការគ្រប់គ្រងជោគវាសនាដោយខ្លួនឯងជាការចាំបាច់ ប៉ុន្តែបើសិនជាមានការគាបសង្កត់ហើយនោះពិតជាមានការរើបម្រះជាមិនខាន។ ហេតុនេះហើយ ទើបទុំនិងទាវងាយមានប្រតិកម្មរាល់ឧបសគ្គ ដែលមករារាំង និងប៉ះពាល់ផលប្រយោជន៍របស់ពួកគេ។ ដូចជាទាវហ៊ានជំទាស់។ បំណងម្តាយ ដែលបម្រងលើកខ្លួនឱ្យទៅម៉ឺនងួន កូនចៅហ្វាយស្រុកអរជូន ឬនាងហ៊ានបកស្រាយការពិតរវាងនាង និងទុំឱ្យ ព្រះរាជាទ្រង់ជ្រាប ។ ជាពិសេសនាងហ៊ានស្ម័គ្រស្លាប់ជាមួយទុំដើម្បីបញ្ជាក់ពីភក្តីភាពរបស់នាងទៀតផង។ទុំក៏យ៉ាងដូច្នេះដែរគឺហ៊ាលួចចាកសិក្ខាបទជំនះទំនាយគ្រូ រាយការណ៍ពិតថ្វាយព្រះរាជា និងសុខចិត្តទទួលទារុណកម្មរហូតដល់ស្លាប់ ដើម្បីនាងទាវជាដើម។ សក្ខីភាពនេះបញ្ជាក់ថា តម្លៃជីវិតមនុស្សមិនស្ថិតនៅលើការគាបសង្កត់ បំបាក់ស្មារតី ប្រៀបដូចជាសត្វធាតុនោះទេ តែត្រូវយល់ និងស្គាល់ពីបំណងប្រាថ្នារបស់ពួកគេពិតរបស់យុវជនយើង។ ជាមួយនឹងតួអង្គទុំទាវត្រូវបានកវីយើងឆេះបញ្ចាំងឱ្យឃើញពីគំនិតប្រឈមគ្នារវាងគំនិតអភិរក្សរបស់ម្តាយទាវនិងគំនិតអភិវឌ្ឍរបស់ទុំនិងទាវ។ ការបង្ហាញនេះសបញ្ជាក់ថាបំណងប្រាថ្នារបស់យុវជនពិតជាចាំបាច់ ដែលពួកគេត្រូវការសិទ្ធិសេរីភាពពុំមានការគាបសង្កត់ពីសំណាក់ផ្នត់គំនិតសង្គមណាមួយឡើយ។មានន័យថាការគ្រប់គ្រងជោគវាសនាដោយខ្លួនឯងជាការចាំបាច់ ប៉ុន្តែបើសិនជាមានការគាបសង្កត់ហើយនោះពិតជាមានការរើបម្រះជាមិនខាន។ ហេតុនេះហើយ ទើបទុំនិងទាវងាយមានប្រតិកម្មរាល់ឧបសគ្គ ដែលមករារាំង និងប៉ះពាល់ផលប្រយោជន៍របស់ពួកគេ។ ដូចជាទាវហ៊ានជំទាស់បំណងម្តាយ ដែលបម្រុងលើកខ្លួនឱ្យទៅម៉ឺនងួន កូនចៅហ្វាយស្រកអរជូន ឬនាងហ៊ានបកស្រាយការពិតរវាងនាង និងទុំឱ្យព្រះរាជាទ្រង់ជ្រាប។ ជាពិសេសនាងហ៊ានស្ម័គ្រស្លាប់ជាមួយទុំដើម្បីបញ្ជាក់ពីភក្តីភាពរបស់នាងទៀតផង។ខ្ញុំក៏យ៉ាងដូច្នេះដែរគឺហ៊ាលួចចាកសិក្ខាបទជំនះទំនាយគ្ររាយការណ៍ពិតថ្វាព្រះរាជា និងសុខចិត្តទទួលទារុណកម្មរហូតដល់ស្លាប់ ដើម្បនាងទាវជាដើម។ សក្ខីភាពនេះបញ្ជាក់ថា តម្លៃជីវិតមនុស្សមិស្ថិតនៅលើការគាបសង្កត់ បំបាក់ស្មារតី ប្រៀបដូចជាសត្វធាតុនោះទេ តែត្រូវយល់ និងស្គាល់ពីបំណងប្រាថ្នារបស់ពួកគេពិតប្រាកដ។ ទន្ទឹមនឹងនេះ ក្នុងស្នាដៃខាលើ ក៏បានបង្ហាញទៀតថាការតស៊ូមានលក្ខណៈជាបុគ្គលពុំអាចកែប្រែផ្នត់គំនិតទាំងមូលបានទេ ទាមទារឱ្យមានការព្យាយាមអត់ធ្មត់ប្រើពេលវេលាមួយដ៏សមស្រប នោះទើបទទួលជោគជ័យ ។ មួយវិញទៀត ចំពោះការលើកលែងទោសឱ្យទុំនិងទាវពីសំណាក់ព្រះរាជាក៏ជាគំរូក្នុងការអប់រំដល់អ្នកដឹកនាំ ឬអ្នកមានអំណាច គប្បីចេះទទួស្គាល់ការពិត ហើយត្រូវប្រកាន់ទសពិធរាជធម៌ចំពោះអ្នកក្រោមបង្គាប់ដូចព្រះរាជានោះទើបទ្រង់មានឧត្តមភាព និងការគោរពបារមីទ្រង់ថែមទៀត ដោយមិនគិតពីផលប្រយោជន៍ទ្រង់ឡើយ។

       សរុបសេចក្តីមកការសិក្សាអក្សរសិល្ប៍ គឺពិតជាសិក្សាពីមនុស្ស ដើម្បីអប់រំមនុស្សប្រាកដមែន។

        ឆ្លងតាមការបកស្រាយទស្សនៈប្រធានខាងលើនេះរួចមកបានបង្ហាញថា ទស្សនៈប្រធានពិតជាបានបង្គប់គំនិតសំខាន់ក្នុងការអប់រំឱ្យយើងស្គាល់ពីតួនាទីសំខាន់នៃស្នាដៃអក្សរសិល្ប៍នីមួយៗ។ មិនតែប៉ុណ្ណោះ គំនិតប្រធានក៏បានបណ្តុះស្មារតីអ្នកសិក្សាឱ្យចេះវិភាគបញ្ហាទាំងឡាយ ដែលមានក្នុងអក្សរសិល្ប៍ដើម្បីទុកជាគតិអប់រំ ឱ្យបានល្អប្រសើរឡើងក្នុងជីវិតខ្លួន ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login