Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-08-10 16:37

វិមជ្ឈការ គឺជាការផ្ទេរអំណាច និងការទទូលខុសត្រូវលើមុខងារសាធារណះពីរដ្ឋបាលកណ្ដាលទៅអង្គភាពជំនាញរបស់ក្រសួងនៅអង្គភាពក្រោមបង្គាប់ និងរដ្ឋបាលមូលដ្ឋាន ដើម្បីធានាគុណភាព ប្រសិទ្ទភាពនៃប្រពន្ធអភិបាលកិច្ច ការកើនឡើងនូវសិទ្ធអំណាច និងសមត្ថភាពនៃកម្រិតថ្នាក់ផ្សេងៗរបស់រដ្ឋបាលជាតិ ។

            បង្ហាញពីការខុសគ្នារវាងវិមជ្ឈការ និងវិសហមជ្ឈការ:

            *វិមជ្ឈការ

            -គោលបំណងដើម្បីអោយប្រសើរឡើងនូវការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អនៅថ្នាក់រដ្ឋបាលក្រោមជាតិ

            -អង្គភាពអនុវត្ត​គឺជានីតិបុគ្គលដាច់ដោយឡែក

            -មានតំណាងកើតចេញពីការបោះឆ្នោតផ្ទាល់តាមបែបប្រជាធិបតេយ្យ

            -ទទូលខុសត្រូវផ្ទាល់ចំពោះអ្នកបោះឆ្នោត និងប្រយោលចំពោះរដ្ឋាភិបាល​

            -តម្រូវអោយមានការចូលរួមពីប្រជាពលរដ្ឋ

            -មានភាពជាម្ចាស់ក្នុងការអនុវត្តផែនការអភិវឌ្ឍន៍ ។

            *វិសហមជ្ឈការ​

            -គោបំណងដើម្បីបង្ខិតការទទូលខុសត្រូវរបស់រដ្ឋអោយនៅជិតប្រជាពលរដ្ឋ​និងធ្វើអោយការ ផ្ដល់សេវាសាធារណះដល់ប្រជាពលរដ្ឋកាន់តែរហ័ស និងមានប្រសិទ្ធិភាព ។

            -មន្ត្រីអនុវត្តកើតចេញពីការតែងតាំង

            -ធ្វើជាតំណាងរដ្ឋាភិបាលថ្នាក់ជាតិ

            -មិនតម្រូវអោយមានការចូលរួមពីប្រជាពលរដ្ឋឡើយ

            អនុវត្តក្នុងនាមស្ថាប័ន ដែលធ្វើប្រតិភូកម្ម ។


user icon

Sokhen(4 years ago)  អរគុណសំរាប់ការចែករំលែក

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login