Answer 1


user icon Geo 2017-07-24 01:40

ស្វាមីមាន៧ជំពូក៖

១ - វធកាស្វាមី ៖ ស្វាមីដូចពេជ្ឈឃាត រង់ចាំតែរករឿងវាយតប់​និងសម្លាប់ភរិយាខ្លួន ចិត្តមិនត្រាប្រណី ដូចជាពេជ្ឈឃាត​មិនត្រាប្រណីដល់អ្នកទោសរបស់ខ្លួន។
២ - ចោរស្វាមី ៖ ស្វាមីដូចចោរ មិនត្រង់នឹងភរិយាខ្លួន ចាំតែលួចបំបាត់ទ្រព្យសម្បត្តិ ឬលាក់លៀមរឿងអ្វីៗនឹងប្រពន្ធ ដូចជាចោរដែល​ចាំតែលួចទ្រព្យ​គេ និងលាក់បំបាត់​រឿងអាក្រក់​របស់ខ្លួនមិនឱ្យគេដឹង។
៣ - អយ្សាស្វាមី ៖ ស្វាមីដូចចៅហ្វាយ ចាំតែចង្អុលបញ្ជា ខុសស្តីបន្ទោស ប្រើប្រពន្ធធ្វើការដូចជាខ្ញុំបំរើរបស់ខ្លួន។
៤ - បិតាស្វាមី ៖ ស្វាមីដូចជាឪពុក មានចិត្តស្រលាញ់ថ្នាក់ថ្នម​ប្រពន្ធដូចកូន មើលការខុសត្រូវ រវាំងមិនឱ្យកូនធ្វើខុស ការពារកូនគ្រប់ទិសទី។
៥ - ជេដ្ឋាស្វាមី ៖ ស្វាមីដូចបងប្រុស ស្រលាញ់ថែទាំប្រពន្ធ ដូចបងប្រុសស្រលាញ់ប្អូន ការពារប្អូន។
៦ - សខីស្វាមី ៖ ស្វាមីដូចមិត្តភក្តិ គឺទុកភរិយាខ្លួន​ស្មើនិងមិត្ត ពេលជួបគ្នាក៏រីករាយ បានអ្វីក៏ចែកគ្នា​តាមនាទីមិត្តគោរពមិត្ត រួមទុក្ខរួមសុខគ្នា។
៧ - ទាសាស្វាមី ៖ ស្វាមីដូចទាសា ស្តាប់បង្គាប់ភរិយា ធ្វើការគ្រប់បែបយ៉ាងមិនឱ្យភរិយាខ្លួន​ព្រួយឡើយ។

ស្វាមី៣ជំពូកខាងលើមិនល្អឡើយ លោកឱ្យចៀសវាងចេញ កុំប្រព្រឹត្តិ និងឱ្យរើសយកយ៉ាងណាមួយ ក្នុងចំណោម៤យ៉ាងខាងក្រោម។


Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login