Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Geo
2017-07-25 01:38

ការ​ធ្វើ​ជំរឿន​បាន​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​ប្រទេសជាតិ ដូច​ខាង​ក្រោម៖

  • ប្រមូលទិន្នន័យ​ដើម្បី​ស្វែង​យល់​ពី​ទិដ្ឋភាព​ប្រជារាស្ត្រ (អត្រាកំណើត អត្រាភាពក្រីក្រ មរណៈ តំហយចុះ អត្រាអនក្ខរជន..) បញ្ហា​សេដ្ឋកិច្ច​ និង​សង្គម​កិច្ច នៅ​ក្នុង​សង្គមជាតិ នាពេល​បច្ចុប្បន្ន និង​បណ្ដា​មូល​ហេតុ​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ។
  • ចង្អុល​បង្ហាញ​ ជា​មូល​ដ្ឋាន វិភាគ​លើ​ស្ថាន​ភាព​សេដ្ឋកិច្ច សង្គមកិច្ច ហើយ​អាច​ព្យាករណ៍​ទស្សន៍ទាយ អំពី​ទំហំ​នៃ​តម្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ​នាពេល​អនាគត ដើម្បី​ឲ្យ​ស្ថាប័នជំនាញ​ ផ្ដល់​យោបល់ជូ​នរដ្ឋាភិបាល និង​ជា​មូលដ្ឋាន​សម្រាប់​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ការ​សំរេចចិត្ត​ប្រកប​ដោយ សុភវិនិច្ឆ័យ​សម​ហេតុ​សម​ផល។
  • សាង​ផែន​ការ​អភិវឌ្ឍន៍ លើ​គ្រប់វិស័យ​ឲ្យ​បាន​ត្រឹម​ត្រូវច្បាស់​លាស់ គ្រប់ជ្រុង​ជ្រោយ ធានា​បាន​ស្ថិរភាព តុល្យភាព និង​ចំទិសដៅ​តម្រូវ​ការ ចាំ​បាច់​ដើម្បី​សុពលភាពសង្គម។
  • ផ្ដល់​លទ្ធភាព​ដល់​សហគមន៍​អន្តរជាតិ (ស្ថានទូត នៃ​បណ្ដា​ប្រទេស​ជាមិត្ត អង្គការ​ក្រៅ​រដ្ឋាភិបាល អង្គការ​អន្តរជាតិ ទីភ្នាក់ងារ​សហ​ប្រជា​ជាត អ្នក​ពាក់​ពណ័ន្ធ កម្មវិធី​ជំនួញ​អភិវឌ្ឍន៍) ដើម្បី​កំណត់​គោលដៅ​ការងារ​របស់​ខ្លួន​បាន​ល្អ​ប្រសើរ និង​ចំទិសដៅ។ អាចដាក់​គោលដៅ​ការងារ​របស់​ខ្លួន​បាន​ល្អ​ប្រ​សើរ និង​ចំទិសដៅ​ផង។
  • បង្ករ​លក្ខណៈ​ងាយ​ស្រួល​ដល់​វិនិ​យោគ​ក្នុង​ស្រុក និង​បរទេស​បណ្ដាក់ទុន រកស៊ី និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល ក្នុង​ស្រុក​ចូល​រួម​ក្នុង​កិច្ច​អភិវឌ្ឍន៍​សង្គមជាតិ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login