Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អាណានិគមហូឡង់ធ្វើឱ្យប្រទេសឥណ្ឌូណេស៊ីទទួលបានគុណសម្បត្តិនិងគុណវិបត្តិដូចជា

ក. គុណសម្បត្តិ

  • សេដ្ឋកិច្ចនៅកោះស៊ូម៉ាត្រា ក្នុងរយៈពេលជាង ៣០ឆ្នាំដំបូងមានការផ្លាស់ប្តូរគួរឱ្យកត់់សម្គាល់
  • ស៊ូម៉ាត្រាក្លាយជាអ្នកផ្គត់ផ្គងថ្នាំជក់ដ៏ធំបំផុតនិងមានគុណភាពល្អដាច់គេនៅក្នុងចំណោមប្រទេសផ្គត់ផ្គងថ្នាំជក់ពិភពលោក
  • នៅពេលដែលបានគេរកឃើញកំណប់ប្រេងកាតទស្សវត្សរ៍ឆ្នាំ ១៩២០​ទឹកដីស៊ូម៉ាត្រាបានក្លាយជាទីតាំងក្រុមហ៊ុនប្រេងសែលភូមិន្ទរបស់ហូឡង់ ។

ខ. គុណវិបត្តិ

  • មានការជិះជាន់យ៉ាងឃោរទៅលើប្រទេសឥណ្ឌូណេស៊ីដោយភ្ជាប់នឹងនយោបាយរើសអើងពណ៌សំបុរ ដែលអាណានិគមនិយមហូឡង់បានប្រកាន់នោះបានធ្វើឱ្យជនជាតិឥណ្ឌូណេស៊ីរងទុកក្ខវេទនាក្រលំបាកតោកយ៉ាងក្រៃលែង
  • ការធ្វើពាណិជ្ជកម្មផ្តាច់មុនរបស់ហូឡង់ធ្វើឱ្យប៉ះពាល់សេ្ឋកិច្ចនៅប្រជុំកោះឥណ្ឌូណេស៊ីយ៉ាងខ្លាំង
  • ពួកគេអាចបំផ្លាញពាណិជ្ជកម្មបន្តិចម្តងៗ ក្នុងតំបន់ដែលមានជីវិតរាប់រយឆ្នាំមកហើយនោះ
  • ពួកពាណិជ្ជករតូចតាចត្រូវបានគេកំណត់ព្រំដែនក្នុងការក្នុងការធ្វើពាណិជ្ជកម្មតាមតំបន់
  • ទីក្រុងសំខាន់ៗទទួលរងគ្រោះដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរនារដូវវស្សាជារៀងរាល់ឆ្នាំ ហើយប្រជាជនត្រូវរងគ្រោះដោយជំងឺគ្រុនចាញ់ និងជំងឺរាតត្បាផ្សេង
  • ជីវភាពរស់នៅរបស់ប្រជាជនឥណ្ឌូណេស៊ីនៅទីក្រុងនានាស្ទើរតែទាំងអស់កាន់តែលំបាកឡើង ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login