Answer 1


គុណសម្បត្តិមាន៖

ក. ផ្នែកនយោបាយៈ

ក្រោយ​ពេលកម្ពុជាចូលជាសមាជិកអាស៊ានកម្ពុជាទទួលបាន៖

  • កម្ពុជាលែងព្រួយបារ​ម្ភចំពោះរឿងគំរាមកំហែងផ្នែកសន្តិសុខនិងលែងនៅឯកោទៀត
  • កម្ពុជាមានសន្តិភាពសេរីភាព ក្នុង​តំបន់ព្រមទាំងអាចដោះស្រាយបញ្ហារួមជាមានអាស៊ាន បញ្ហាព្រំដែននិងបញ្ហានយយោបាយប្រចាំតំបន់ដោយសន្តិវិធី
  • មានការផ្លាស់ប្តូរគ្នាផ្នែកចំណេះដឹងវប្បធម៌ព្រមទាំងប្រពៃណីទំនៀមទម្លាប់ រវាងសមាជិកអាស៊ានទាំង១០
  • ការផ្លាស់ប្តូរគ្នាផ្នែកធនធានមនុស្សវិទ្យាសាស្រ្ត និងបច្ចេកទេសថ្មីថែមទៀត
  • ផ្លាស់ប្តូរគ្នាទៅវិញទៅមករវាងប្រព័ន្ធសិក្សាធិការ
  • កម្ពុជានឹងទទួលបាននូវការខ្ចីប្រាក់ថែមទៀតពី ធនាគារអភិវឌ្ឍន៍អាស៊ីនិងបណ្តាប្រទេសជាមិត្តទាំង៩ក្នុងអត្រាការប្រាក់ទាបនិងរយៈពេលយូរ
  • កម្ពុជាលេចមុខមាត់ក្នុងឆាកអន្តរជាតិ នឹងប្រទេសក្នុងសមាគមអាស៊ាន និងមានសិទ្ធិនធ្វើសហប្រតិបត្តិការដោយសមភាព
  • កម្ពុជា នឹងទទួលបានផលប្រយោជន៍យ៉ាងច្រើនខាងផ្នែកកិច្ចការនយោបាយ ការបរទេស និងកិច្ចការសេដ្ឋកិច្ច
  • កម្ពុជាទទួលបានការអភិវឌ្ឍន៍លើវិស័យផ្សេងៗទៀតដូចជាកសិកម្ម កសិឧស្សាហកម្ម ទេសចរណ៍ ។ល។
  • ក្រោយពេលលចូលជាសមាជិកអាស៊ាន កម្ពុជាទទួលបាននូវបទពិសោធន៍ពីខ្លឹមសារសំខាន់នៃតំបន់និយមនិងសាកលលោកនិយម ព្រមទាំងយល់ដឹងពីទំនាក់ទំនងការទូត
  • អាស៊ានបានឲ្យ​កម្ពុជាដើរតួនាទីយ៉ាងសំខាន់ខាងនយោបាយក្នុងតំបន់និងលើឆាកអន្តរជាតិ ។

ខ. ផ្នែកសេដ្ឋកិច្ចៈ

  • អត្ថប្រយោជន៍ខាងផ្នែកសេដ្ឋកិច្ចរួមមាន៖

កម្ពុជាបានបញ្ចូលចរន្ត និងលំនាំនៃការលូតលាស់ខាងផ្នែកសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់ខ្លួន ទៅក្នុងលំនាំការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងតំបន់ពិសេសកម្ពុជាបានទទួលបច្ចេកទេសវិទ្យា និងបទពោសោធថ្មីពីប្រទេសសមាជិកចាស់ទាំងឡាយតាមរយៈកា​រផ្លាស់ប្តូរបទពិសោធន៍ និងចំនេះដឹង

កម្ពុជាអាចវាស់បាននូវកម្រិតល្បឿនសេដ្ឋកិច្ច និងការធ្វើកំណែទម្រង់ផ្សេងៗ ដើម្បីឈានទៅរកផ្សារក្នុងតំបន់ និងលើឆាកអន្តរជាតិនាសតវត្សទី២១នេះ

  • សមាហរណកម្មកម្ពុជានៅក្នុង អាស៊ានបាននាំមក​នូវកា​រយ៉ាងសកម្មក្នុងទំនាក់ទំនងប្រទេសជាសមាជិកដូចជាការចរាចរទំនិញ សេវាកម្មដើមទុននិង​ពលកម្មដែលកើតចេញពីការទំនាស់ទំនងយ៉ាងជិតស្និទ្ធនៃនយោបាយហិរញ្ញវត្ថុនិងសេដ្ឋកិច្ចក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន១០ជាទីផ្សារលដ៏ធំមួយនៅក្នុងតំបន់ដែលមានប្រជាជនជាង ៥០លាននាក់សំបូរដោយវត្ថុធាតុដើម ធនធានធម្មជាតិ និងផ្ទៃដីដ៏ធំទូលាយព្រមទាំងជាតំបន់មួយកំពុងទាក់ទាញខាងទេសចរណ៍ និងផ្តល់ឱកាសយ៉ាងច្រើនខាងផ្នែកសេដ្ឋកិច្ចជាតិ
  • កម្ពុជាទទួលបាននូវអត្ថប្រយោជន៍ពីវិស័យអភិវឌ្ឍន៍ធនធានមនុស្សអប់រំ និងកាត់បន្ថយក្រីក្រពិសេសមន្រ្តីរាជការពីក្រសួងជំនាញនានានិស្សិត ជាច្រើនបានទទួលអាហាររូបករណ៍ទៅបណ្តុះបណ្តាលនៅ០បណ្តាប្រទេសអាស៊ាន និងដៃគូរចរចាលើផ្នែកភាសាបច្ចេកទេសជំនាញនិងទ្រឹស្តីជាដើម ។

   គុណវិបត្តិសម្រាប់ប្រទេសកម្ពុជាគឺ៖

ទន្ទឹមនឹងគុណសម្បត្តិដែលកម្ពុជាទទួលបានខាងលើកម្ពុជាមានបញ្ហាប្រឈមជាច្រើនដែលត្រូវ​ដោះស្រាយជាបន្ទាន់ចំណុចអវិជ្ជមាន ទាំងនោះរួមមាន៖

  • ធនធានមនុស្ស និងសម្ភារបច្ចេកទេសនៅមានកម្រិតទាប
  • ការនាំទំនិញចេញទាបជាងការនាំចូល
  • កម្ពុជាជាទីផ្សាររបស់គេ
  • កម្ពុជាមិនអាចជាគូរប្រកួតប្រជែង សេដ្ឋកិច្ចជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន
  • កម្ពុជាត្រូវការជំនួយពីបរទេស
  • កម្ពុជាត្រូវជំរុញឲ្យមានការប្រណាំងប្រជែងដោយសេរី និងយុត្តិធម៌ក្នុងទីផ្សារដើម្បីពង្រឹងគុណភាពទំនិញក្នុងស្រុក​ជាបឋមសិនបើអាចប្រកួតប្រជែងជាមួយទំនិញប្រទេសអាស៊ានដទៃទៀតបាន
  • កម្ពុជាគួរកទាក់ទាញអ្នកវិនិយោគបរទេសដោយផ្ទាល់ដែលជាបុព្វហេតុផ្តល់ការងារឲ្យប្រជាពលរដ្ឋធ្វើ ។ កម្ពុជាបាត់ចំណូលពន្ធគយ យ៉ាងខ្លាំងដោយសារការអនុវត្ត AFTA នាពេលខាងមុខនេះដែលធ្វើឲ្យរាជរដ្ឋាភិបាលខិតខំប្រមែប្រមូលចំណូលផ្សេងៗទៀត ដូចជាពន្ធលើផលិតផលក្នុងស្រុក ពន្ធលើប្រាក់ចំណូលពន្ធលើរោងចក្រសហគ្រាសពន្ធលើដីធ្លី ពន្ធលើការធ្វើអាជីវកម្មផ្សេងៗ ... ។

Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login