សំនួរ

១.បើយោងតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំតើក្រសួងអប់រំយុវជននិងកីឡាមានគោលលនយោបាយធំៗអ្វីខ្លះ ?

២.ដើម្បីសម្រេចគោលនយោបាយធានាលទ្ធភាពទទួលបានសេវាកម្មអប់រំប្រកបដោយសមធម៌សម្រាប់ប្រជាជនកម្ពុជាគ្រប់រូបដែលបានកំណត់ក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំក្រសួងបានដាក់ទិសដៅអ្វីខ្លះ ?

៣. ដើម្បីសម្រេចបានទិសដៅទាំងនេះក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រអ្វីខ្លះ ?

៤.ដើម្បីសម្រេចបានគោលនយោបាយលើកកម្ពស់គុណភាពនិងប្រសិទ្ធិភាពអប់រំដែលបានកំណត់ក្នុងផែនការយុទ្ធសាស្រ្តអប់រំនេះ ក្រសួងបានដាក់ចេញនូវចំណុចដៅអ្វីខ្លះ ?

៥. ដើម្បីសម្រេចបាននូវចំណុចដៅនេះ ក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រអ្វីខ្លះ ?

ចម្លើយ

១. បើយោងតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំក្រសួងអប់រំយុវជននិងកីឡាមានគោលនយោបាយធំៗគឺ ៖

  • ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប
  • លើកកម្ពស់គុណភាព និងប្រសិទ្ធិភាពសេវាអប់រំ
  • អភិវឌ្ឍន៍ស្ថាប័ន និងកសាងសមត្ថភាពសម្រាប់ធ្វើវិមជ្ឈការការងារអប់រំ ។

២. ដើម្បិសម្រេចគោលនយោបាយធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌ សម្រាប់ប្រជាជនកម្ពុជាគ្រប់រូបដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំក្រសួងបានដាក់ទិសដៅ៖

  • ធានាឱ្យកុមារទាំងអស់បានបញ្ចប់ការសិក្សាកម្រិតបឋមសិក្សានៅមុនដំណាច់ឆ្នាំ ២០១០ និងការសិក្សាកម្រិតអប់រំមូលដ្ឋានរយៈពេល ៩ឆ្នាំ នៅមុខដំណាច់ឆ្នាំ២០១៥
  • លុបបំបាត់វិសមភាពយេនឌ័រនៅកម្រិតអប់រំមូលដ្ឋានរយៈពេល៩ឆ្នាំឱ្យបានមុនដំណាច់ឆ្នាំ ២០១០
  • កាត់បន្ថយវិសមភាពឬគម្លាតយេនឌ័ររវាងទីក្រុងនិងជនបទក្នុងការផ្តល់សេវាអប់រំមធ្យមសិក្សាទុតិយភូមិឩត្តមសិក្សា ។

៣. ដើម្បីសម្រេចបានទិសដៅទាំងនេះក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រដូចខាងក្រោម ៖

  • ពង្រីកកម្មវិធីអប់រំកុមារតូច ជាពិសេសសម្រាប់កុមារអាយុ៥ឆ្នាំ
  • ធានាឱ្យកុមារអាយុ ៦ ឆ្នាំបានចូលរៀនបឋមសិក្សា
  • កាត់បន្ថយអត្រាត្រួតថ្នាក់ និងបោះបង់ការសិក្សានៅគ្រប់កម្រិតថ្នាក់
  • កាត់បន្ថយបន្ទុកចំណាយរបស់មាតាបិតាសិស្ស
  • ពង្រីកលទ្ធភាពចុលរួមរបស់ផ្នែកឯកជន និងសហគមន៍នៅគ្រប់កម្រិតសិក្សា
  • បន្តសាងសង់សាលារៀនថ្មីឬផ្តល់សម្ភារៈរូបវ័ន្តបន្ថែមចំពោះសាលារៀនបឋមសិក្សាមិនគ្រប់កម្រិតថ្នាក់
  • បង្កើនចំនួនសិស្សចូលរៀនថ្នាក់ទី៧-៩
  • បង្កើនចំនួនសិស្សចូលរៀនថ្នាក់ទី១០-១២
  • ធានាការផ្តល់គ្រូដល់តំបន់ដាច់ស្រយាល និងការលំបាក
  • ធានាការពង្រីកការផ្តល់ការអប់រំប្រកបដោយគុណភាពនៅមធ្យមសិក្សាទុតិយភូមិ
  • បង្កើនចំនួនអាហាររូបករណ៍ដល់សិស្សមកពីគ្រួសារក្រីក្រជាពិសេសសិស្សស្រី
  • ពង្រីកភាពជាដៃគូររវាងរដ្ឋ អង្គការក្រៅរដ្ឋាភិបាល សហគមន៍លើការអប់រំក្រៅប្រព័ន្ធ ។

៤. ដើម្បីសម្រេចបានគោលនយោបាយលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពអប់រំដែលបានកំណត់ក្នុងផែនការយុទ្ធវិស័យអប់រំនេះក្រសួងបានដាក់ចេញនូវចំណុចដៅ ៖

  • រៀបចំក្របខណ្ឌអភិបាលកិច្ច រៀបចំស្ថាប័នឱ្យមានប្រសិទ្ធភាព មានការទទួលខុសត្រូវខ្ពស់
  • ដំឡើងប្រាក់លាភការដល់គ្រូង្រៀន ឬប្រាក់លាភការនិងកម្មវិធីជាអាទិភាពនានាតម្រង់ទៅរកគុណភាពអប់រំ
  • ផ្តល់សម្ភារៈបង្រៀន ការអភិវឌ្ឍគ្រូបង្រៀន និងប្រសិទ្ធភាពអប់រំ
  • វាយតម្លៃការបំពេញការងារបុគ្គលិក ។

៥. ដើម្បីសម្រេចបាននូវចំណុចដៅនេះ ក្រសួងបានដាក់ចេញនូវយុទ្ធសាស្រ្តដូចខាងក្រោម ៖

  • បង្កើនរង្វាន់លើកទឹកចិត្ត និងប្រាក់លាភការជួយគ្រូបង្រៀន ផ្សារភ្ជាប់ជាមួយនឹងលទ្ធផលបំពេញការងារ
  • កែលម្អគុណភាពបង្រៀន និងរៀននៅទូទាំងប្រទេសតាមរយៈការអនុវត្តកម្មវិធីសាលារៀនកុមារមេត្រី
  • បង្កើនស្វ័យភាពប្រតិបត្តិការ និងការទទួលខុសត្រូវរបស់សាលារៀន គ្រឹះស្ថានបណ្តុះបណ្តាលក្នុងការប្រើប្រាស់ថរិកា និងការសម្រេចចិត្តលើកកម្មវិធីនានា
  • អនុវត្តគោលនយោបាយកម្មវិធីសិក្សាថ្មី
  • លើកកម្ពស់ការអភិវឌ្ឍគ្រូបង្រៀនទាំងការបណ្តុះបណ្តាលនិងវិក្រឹតការ
  • ពង្រឹងគុណភាពបង្រៀន និងរៀន
  • បង្កើនតម្លាភាព និងកែលម្អ ការពិនិត្យតាមដានការបំពេញការងារ និងទទួលខុសត្រូវរបស់គ្រុបង្រៀនសាលារៀន និងគ្រឹះស្ថានឩត្តមសិក្សា ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login