សំនួរ

១. តើចរឹតអ្នកដឹកនាំមានប៉ុន្មានប្រភេទ ?

២. តើយើងអាចវាយតម្លៃអ្នកដឹកនាំ ផ្អែកលើចំណុចអ្វីខ្លះ ?

៣. តើមានកត្តាអ្វីខ្លះដែលធ្វើឱ្យអ្នកដឹកនាំសម្រេចជោជ័យ ?

៤. តើអ្នកដឹកនាំល្អ និងអ្នកដឹកនាំមិនល្អត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ ?

ចម្លើយ

១. ចរឹតអ្នកដឹកនាំមាន ៖

  • អ្នកដឹកនាំយកការងារជាធំ (សាច់ការការងារ)
  • អ្នកដឹកនាំនិយមសមាជិក (យកមនុស្ស)
  • អ្នកដឹកនាំចេះផ្តុំប្រយោជន៍ (យកទាំងសាច់ការ យកទាំងមនុស្ស) ។

២. យើងអាចវាយតម្លៃអ្នកដឹកនាំ ផ្អែកលើចំណុច ៖

  • ផ្អែកលើលទ្ធផលការងារ បរិមាណនិងគុណភាព
  • គោរពនិងស្មោះត្រង់ពីអ្នកក្រោមបង្គាប់
  • មានមនសិការខ្ពស់ និងសាមគ្គីល្អ ។

៣. មានកត្តាដែលធ្វើឱ្យអ្នកដឹកនាំសម្រេចជោគជ័យ ៖

  • បុគ្គលិកក្នុងអង្គភាព
  • ប្រព័ន្ធ/យន្តការការងារ របៀបរបបការងារ ច្បាប់ទម្លាប់វិន័យខាងក្នុង និងក្រៅអង្គភាព
  • ជំហរអ្នកដឹកនាំ ។

៤. អ្នកដឹកនាំល្អ និងអ្នកដឹកនាំមិនល្អត្រូវមានលក្ខណៈសម្បត្តិ

អ្នកដឹកនាំល្អ

  • សេចក្តីក្លាហាន
  • ចិត្តល្អ ចេះជួយគ្នា
  • អារម្មណ៍នឹងនរ
  • ប្រមើលមើលទៅអនាគតវែងឆ្ងាញ (ចក្ខុវិស័យ)
  • យុត្តិធម៌
  • ទំនាក់ទំនងល្អ
  • សុខភាពមាំមួន
  • សាមញ្ញ ទន់ភ្លន់ តែម៉ឺងម៉ាត់

អ្នកដឹកនាំមិនល្អ

  • ច្រណែនឈ្នានីស
  • លោភលន់ គិតប្រយោជន៍ផ្ទាស់ខ្លួន
  • មិននឹងនរ មិនចេះអត់ធ្មត់
  • ទស្សនៈចង្អៀត
  • ខ្វះចំណេះដឹង ខ្វះសមត្ថភាព
  • ប្រើតែឥទ្ធិពល (អំណាច) មិនធ្វើគុណចំពោះអ្នកដទៃ
  • គ្មានការទទួលខុសត្រូវ
  • ខ្ជិលច្រអូស គ្មានទំនាក់ទំនង
  • ប្រមឹក បាត់បង់សតិសម្បជញ្ញៈ
  • ក្រអឺតក្រអោងទន់ជ្រាយ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login