Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ហេតុអ្វីបានជាសេរីភាពនៃសារព័ត៌មាននៅក្នុងសង្គមប្រជាធិបតេយ្យ មានសារៈសំខាន់ ?

២. ក្នុងលទ្ធិប្រជាធិបតេយ្យ តើការមានគណបក្សនយោបាយច្រើននាំមកនូវសារៈសំខាន់អ្វីខ្លះ ចំពោះសង្គមជាតិ ?

៣. ក្នុងសង្គមប្រជាធិបតេយ្យ តើអំណាចសំខាន់ៗមានប៉ុន្មាន ? ហេតុអ្វីបានជាអំណាចនៃការគ្រប់គ្រងរដ្ឋទាមទារឱ្យមានការបែងចែកអំណាចដាច់ដោយឡែកពីគ្នា ?

ចម្លើយ

១. បានជាសេរីភាពនៃសារព័ត៌មាននៅក្នុងសង្គមប្រជាធិបតេយ្យ មានសារៈសំខាន់ព្រោះ ៖

  • ដើម្បីជួយផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តិការណ៍នានានិងក្រៅប្រទេសដល់ប្រជាពលរដ្ឋ
  • ដើម្បីជួយផ្សព្វផ្សាយនូវគំនិត ការបញ្ចេញមិត
  • ដើម្បីជួយផ្តល់ព័ត៌មាន និងបទពិសោធនានាដល់ថ្នាក់ដឹកនាំ
  • ដើម្បីជួយដល់ការអភិវឌ្ឍផ្នែកនយោបាយ និងវិទ្យាសាស្ត្រ
  • ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាព សេរីភាពគ្រប់យ៉ាងក្នុងការបញ្ចេញគំនិត យោបល់ដើម្បីជួយអភិវឌ្ឍសង្គមជាតិ
  • ដើម្បីបង្ហាញថា ប្រទេសមួយប្រកាន់យកលទ្ធិប្រជាធិបតេយ្យពេញលេញពិតប្រាកដ។

២. ក្នុងលទ្ធិប្រជាធិបតេយ្យ ការមានគណបក្សនយោបាយច្រើននាំមកនូវសារៈសំខាន់ព្រោះរបបពហុបក្សេសមាជិកទាំងអស់ដែលរស់នៅក្នុងសង្គមប្រជាធិបតេយ្យត្រូវតែផ្សារភ្ជាប់នឹងទទស្សនៈពហុបក្ស ហើយទទួលស្គាល់ថាបុគ្គល ឬក្រុមខុសគ្នាៗរមែងមានទស្សនៈ និងយោបល់ខុសៗគ្នា ។ លើសពីនេះ ពួកគេត្រូវតែទទួលស្គាល់ថាទស្សនៈសម្តែងចេញមកមិនមែនត្រឹមត្រូវទាំងអស់នោះទេ ។ ម៉្យាងទៀតការមានគណបក្សច្រើន គឺបានផ្តល់លទ្ធភាពច្រើនក្នុងជម្រើសរបស់ប្រជាពលរដ្ឋ ក្នុងការបញ្ចេញមតិ ប្រព័ន្ធពហុបក្សនេះហើយ ធ្វើឱ្យមានប្រទេសយើងមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ។

៣. ក្នុងប្រទេសអនុវត្តលទ្ធិប្រជាធិបតេយ្យអំណាចសំខាន់ៗមាន ៣ ។ ការគ្រប់គ្រងរដ្ឋទាមទារឱ្យមានការបែងចែកអំណាចដាច់ពីគ្នា អំណាចទាំង ៣ នោះមានការបែងចែកដាច់ពីគ្នា គឺ ៖

  • អំណាចនីតិបញ្ញត្តិ (រដ្ឋសភាព ព្រឹទ្ធសភា) ៖ មាននាទីតាក់តែងច្បាប់ និងអនុម័តច្បាប់ ។
  • អំណាចនីតិប្រតិបត្តិ (រដ្ឋាភិបាល) ៖ មាននាទីជាអ្នកអនុវត្តច្បាប់និងក្រិត្យ ។
  • អំណាចតុលាការ (អង្គចៅក្រម) ៖ ជំនុំជំរៈក្តី និងរកយុត្តិធម៌ជូនសង្គម ។
  • អំណាចទាំង ៣ បែងចែកដាច់ពីគ្នាដើម្បីចៀសវាងការរំលោភអំណាចគ្នាដែលគេហៅថា “អំណាចផ្តាច់ការ” ។ អំណាចទាំង ៣ នេះ ជាស្ថាប័នផ្សេងៗពីគ្នា ប៉ុន្តែត្រួតពិនិត្យគ្នាទៅវិញទៅមកដើម្បីកុំឱ្យអំណាចណាមួយរំលោភទៅលើអំណាចណាមួយទៀត ។

 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login