Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រវត្តិនៃពិធីបុណ្យសែនព្រះខែ ថ្ងៃទី ១៩ កញ្ញា ២០១៣ ត្រូវនឹងថ្ងៃទី ១៥ ខែ ៨ តាមប្រតិទិនចន្ទគតិ គឹជាថ្ងៃបុណ្យសែនព្រះខែរបស់ជនជាតិចិន វៀតណាម ហៅថា “តេតជុងធូ” ដែលគេប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ។​ ពិធីបុណ្យនេះ ត្រូវបានគេចាត់ទុកថា ជាថ្ងៃសម្រាកពាក់កណ្តាលឆ្នាំ បន្ទាប់ពីកសិករចិនបានទំនរពីការស្ទូងដក បង្កបង្កើនផលរបស់ខ្លួនរួចហើយ ។ ពួកគេសម្រាកនៅផ្ទះ នាំគ្នាទទួលទាននិងធ្វើនំព្រះខែចែកជូនគ្នាទៅវិញទៅមករហូតក្លាយប្រពៃណី រៀងដរាបមក ។ សម្រាប់កុមារថ្ងៃនេះជាថ្ងៃរីករាយមួយរបស់ពួកគេដោយនាំគ្នាលេង កម្សាន្តដុតភ្លើងគោមក្រដាស ពាក់ស្រោមមុខ និងឡកម៉ុងសាយជាដើម ។ ពិធីបុណ្យត្រូវបានគេរៀបចំឡើងដើម្បីរំឮកដល់ទេពធីតាមួយអង្គព្រះនាម “ព្រះនាងឆាងអឺ” ជាទេពធីតាតំណាងឱ្យព្រះច័ន្ទដែលតែងតែផ្តល់នូវភាពសុខដុមរមនាដល់មនុស្សលោក និងជួយឱ្យមនុស្សលោកបានប្រកបភោគផលល្អប្រសើរ ។ មានតំណាលមួយទៀតថា បុណ្យសែនព្រះខែនេះត្រូវធ្វើឡើងដើម្បីរំឮកដល់សម័យមួយដែលជនជាតិចិនប្រឆាំង ងើបប៉ះបោរពីការជិះជាន់របស់ពពួកម៉ុងហ្គោល នៅពេលពាក់កណ្តាលសតវត្សទី១៤ ។តាមឯកសារប្រវត្តិសាស្រ្តថា ពួកកងទ័ពរំដោះចិនបានប្រើប្រាស់នំព្រះខែបង្កប់ដោយសំបុត្រ និងអាវុធដើម្បីចែកជូនទាហានបង្កើតបដិវត្តផ្តួលរំលំរបបកាន់កាប់អំណាចរបស់ម៉ុងហ្គោលរហូតបានសម្រេច ។ ប្រវត្តិរឿងរ៉ាវស្នេហា រវាងផែនដីនិងព្រះច័ន្ទ(ព្រះនាងឆាងអ៊ឺ និងក្សត្រស្វៀនជុង) ។ មានរឿងតំណាលថា ព្រះពីនាងឆាងអ៊ឺគឺជាទេវតាមួយគូរចុះមកកាឡាខ្លួនជាមនុស្សមានឈ្មោះថា ហូវអ៊ី និងឆាងអ៊ឺ ។ ថ្ងៃមួយផែនដីទទួលកំដៅខ្លាំងពីពន្លឺព្រះអាទិត្យចំនួន១០ ធ្វើឱ្យក្តៅខ្លាំងទើបហូវអ៊ី ដែលជាអ្នកបាញ់ធ្នូ បានឡើងទៅលើភ្នំតម្រង់ធ្នូបាញ់ព្រះអាទិត្យឱ្យរលត់ចំនួន៩ដួងនៅសល់តែមួយដួង ធ្វើឱ្យប្រជាជនកោតសរសើថាជាវីរៈបុរស ។ ក្រោយមកហូវអ៊ី ក្លាយជាចក្រព័ត្រថាំងស្វៀនជុង ក្នុងអំឡុងពីឆ្នាំ ៧១២-៧៥៦ នៃរាជវង្សថាំង និងព្រះនាងឆាងអ៊ឺ គឺហុងហាវ ។ ក្រោយមកនាងឆាងអ៊ី ចង់ត្រឡប់ទៅឋានសួគ៌ បន្ទាប់ពីទទួលបានឳសថ២គ្រាប់ ប្រសិនបើលេបចួលខ្លួននឹងក្លាយជាទេវតា ។ ចៃដន្យមានកូនសិស្សរបស់ហូវអី ដឹងការណ៍សម្ងាត់ ក៏គំរាមកំហែងយកថ្នាំពីព្រះនាងឆាងអ៊ឺដូច្នេះព្រះនាងលេបថ្នាំទាំងអស់ និងក្លាយជាទេវតាហោះឡើងទៅឋានសួគ៌បាត់ទៅ ។ ដោយសារតែស្រលាញ់ប្តីទើបព្រះនាងឆាងអ៊ឺទៅនៅក្នុងព្រះច័ន្ទ ដែលនៅក្បែរផែនដី ។ ចក្រពភ្តិថាំង ស្វៀនជុង នៅក្នុងយប់មួយត្រូវនឹងថ្ងៃពេញបូណ៌មីខែ ៨ បានទៅទតព្រះចន្ទ និងឃើញព្រះនាងឆាងអ៊ឺបង្ហាញនៅក្នុងព្រះខែ ។ នោះជារឿងព្រេងស្នេហ៌អមតៈនិងមានតម្លៃបំផុតក្នុងឯកសារអក្សរសិល្ប៍ចិន ដែលបានផ្សារភ្ជាប់រវាងផែនដីនិងងព្រះច័ន្ទក្លាយជាទំនៀមទំលាប់នៃការសែនព្រះខែរបស់ជនជាតិចិន ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login