Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពណ៌នាពីភពអង្គារ ៖ ភពអង្គារជាភពលំដាប់ទីបួនបន្ទាប់ភពផែនដី បរិយាកាសភពនេះស្តើងនិងមាន​ចម្ងាយឆ្ងាយពីព្រះអាទិត្យធ្វើឲ្យភពអង្គារគឺជាភពត្រជាក់ ។ សីតុណ្ហភាពភពអង្គារនៅពាក់កណ្តាលរដូវក្តៅដែលបានកត់ត្រាដោយយានផាសហ្វាញឌឺរគឺពី -13 អង្សាសេ ដល់ -77 អង្សាសេ ។ បរិយាកាសស្តើងណាស់នាំឲ្យសម្ពាធអាកាសនៅលើផ្ទៃភពស្មើប្រហែលសម្ពាធអាកាសរបស់ផែនដីនៅកម្ពស់ 30km ។ បច្ចុប្បន្នភពអង្គារគ្មានទឹកទេ ប៉ុន្តែមានភស្តុតាងច្បាស់លាស់ដែលថាវាធ្លាប់មានទឹកកាលពីអតីកាល ។ ភពអង្គារមានកន្តិបទឹកកកចំនួនពីរដែលផ្ទុកទឹកកក និងឧស្ម័នកាបូនិចកក ។ អ្នកវិទ្យាសាស្រ្តបានគិតថាទឹកទាំងនេះបានកកនៅក្រោមដី ។ ភពអង្គារមានប្រវត្តិសម្បូរភ្នំភ្លើង ។ ភពផែនដីមានភ្នំភ្លើង​កើតឡើងច្រើនកន្លែង ប៉ុន្តែភពអង្គារមានប្រព័ន្ធភ្នំភ្លើងធំៗតែពីរប៉ុណ្ណោះគឺជាតំបន់ថាស៊ីសជាប្រព័ន្ធភ្នំ​ភ្លើងធំជាងគេមានទំហំ 8000km និងភ្នំអូឡាំពូសន៍គឺជាភ្នំខែលធំជាងគេបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យដែលមានលក្ខណៈស្រដៀងភ្នំភ្លើងម៉ូណាកានៅលើកោះហាវ៉ៃ  ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login