Ask
Websites Login

សំណួរ

១. អ្នកចង់ធ្វើជាគ្រូបង្រៀន តើអ្នកបានត្រៀមលក្ខណៈសម្បត្តិដូចម្តេចខ្លះដើម្បីក្លាយជាគ្រូបង្រៀនដ៏ល្អក្នុងពេលវេលាអនាគត ?

២. គេថា ដើម្បីអភិវឌ្ឍប្រទេសជាតិឪ្យរីកចម្រើនទៅបានអាស្រ័យទៅលើការអភិវឌ្ឍ ធនធានមនុស្សជាមុនសិន ។ ចូរអ្នកកំណត់ថា ការអភិវឌ្ឍធនធានមនុស្ស ។

៣. ចូរអ្នកកំណត់ថាការអភិវឌ្ឍធនធានមនុស្សគឺអភិវឌ្ឍខ្លួនឯងផងដែរនិងទេអភិវឌ្ឍសង្គមជាតិផង ។

៤. តើគ្រូបង្រៀនមានភារកិច្ចអ្វីខ្លះ ? ចូរបកស្រាយពន្យល់ ។

៥. តើហេតុអ្វី​បានជាប្រទេសកម្ពុជាសម្បូរទៅដោយប្រាង្គប្រាសាទ ?

ចម្លើយ

១. ត្រូវមានលក្ខណៈសម្បត្តិដូចតទៅ ៖

  • ​កាយសម្បទាន សុខភាពល្អ រហ័សរហួន ឈ្លានវៃ រឹងមាំ

  • ចំណេះធ្វើ ល្អត្រឹមត្រូវ ប្រដោយបទ ពិសោធន៍ខ្ពស់

  • ស្វ័យសិក្សាជានិច្ច និងមានឥរិយាបថត្រឹមត្រូវ ។

  • សីលធម៌ មានសីលធម៍រស់នៅល្អ គុណធម៌ ជឿនលឿន

  • គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ

  • មានមនសិកាជាតិ សាមគ្គីល្អ គតិយុត្តិធម៌ រហ័សរហួន ឈ្លាវៃ ។

សរុបសេចក្កីមកក្នុងនាមខ្ញុំបាននិងក្លាយជាគ្រួបង្រៀនដ៏ល្អម្នាក់ នាពេលអនាគត ខ្ងុំបាទត្រៀមខ្លួនជាស្រេចជាធនធានមនុស្សមួយរូបប្រកបដោយសកម្មភាពព្រោះថាត្រូវតែជាគំរូដ៏ល្អម្នាក់ពោរពេញដោយសកម្មភាពនៅក្នុងសង្គមជាតិ​ ។

២. ទាមទារនូវគំនិតអប់រំ ៤ យ៉ាង ៖

  • បណ្ដុះបណ្ដាលនូវបញ្ញាស្មារតី ៖

ទាក់ទងទៅនឹងការត្រិះរិះពិចារណា ចេះថ្លឹងថ្លែងវែកញែកបណ្ដាចំនេះវិជ្ជានានា គួបផ្សំសីលធម៌គុណធម៌សង្គមពោលគឺមានទំនាក់ទំនងគ្នាយ៉ាងជិតស្និតតទៅនឹងប្រព័ន្ធខួរក្បាល( ចំណេះដឹងទូលាយបច្ចេកទេសវិទ្យាសាស្រ្ដទំនើបមានចំណេះធ្វើនិងបទពិសោធសិក្សាស្រាវជ្រាវ គោរពសិទ្ធមនុស្ស ប្រជាធិបតេយ្យ​ មនសិការជាតិ សាមគ្គីល្អ គតិយុត្តិធម៌ រហ័សរហួន ឈ្លាសវៃ ) ។

  • ការបណ្ដុះបណ្ដាលនូវចិត្តគំនិតឆន្ទៈមោះមុតប្រយុទ្ធយ៉ាងអង់អាចក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិទប់ទល់នឹងសកម្មភាពអសកម្ម ស្ដែងចេញជាស្មារតីសាមគ្គីជាតិ អហិង្សាបង្កើតបាននូវការស្រឡាញ់ថែរក្សាការពារនូវអត្តសញ្ញាណជាតិដែលជាព្រលឹងជាតិមាតុភូមិ ។

  • ស្នាដៃដែលជាទេពកោសល្យរបស់បុគ្គលគ្រប់រូបគឺជាកោសិការ របស់សង្គម ។ បុគ្គលម្នាក់ត្រូវតែធ្វើអ្វីដែលជាគុណប្រយោជន៍ដល់សង្គមខ្លួន “ រស់មិនទម្ងន់ផែនដី “ ។ មិនប្រកាន់វណ្ណៈឋានៈពណ៌សម្បុរ និន្នាការ នយោបាយ ជំនឿសាសនា “ ស្ថាបនិកដ៏សកម្មក្នុងការកសាងនូវប្រវត្តិសាស្រ្ដរបស់សង្គមជាតិ “ ។

  • អប់រំនិងបណ្ដុះបណ្ដាលលើកាយ

  • សម្បទារ សុខភាព អនាម័យ បុគ្គលគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវទស្សនៈ ហូបស្អាត ផឹកស្អាត នាំឪ្យទទួលបាននូវ សុខភាពល្អមាំមួន កំលាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ នាំឪ្យប្រទេសបានជឿនលឿន ។

៣. យោងទៅតាមការកំណត់បញ្ញត្តិអភិវឌ្ឍធនធានមនុស្សខាងលើ យើងអាចនិយាយបានថា ការអភិវឌ្ឍធនធានមនុស្សគឺអភិវឌ្ឍខ្លួនឯង និងអភិវឌ្ឍសង្គមជាតិផង ។គោលដៅនៃការអភិវឌ្ឍខ្លួនឯងគឺចង់បានការអប់រំប្រកប ដោយគុណភាពនិងប្រសិទ្ធិភាំពខ្ពស់ តាំងពីកត្តាបុគ្គលឡើងទៅ គឺស្របពេលបុគ្គលម្នាក់ៗ ប្រកបដោយស្មារតី ចិត្តគំនិតធ្វើអ្វីស្របតាមនិន្នាការសង្គម និងមានកាយសម្បទារឹងមាំ សុខភាពមាំមួន និងប្រាជ្ញាស្មារតីខ្ពស់នោះមនុស្សម្នាក់ៗនឹងអាចដឹកនាំខ្លួនឯងឈានទៅដល់អភិវឌ្ឍលើសង្គមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូលឪ្យរីកចម្រើនជាចេរភាពតទៅ ។

៤. ភារកិច្ចរបស់គ្រូបង្រៀនមាន៥យ៉ាងគឺ ៖

+ ត្រៀមមុនពេលបង្រៀន

  • ត្រៀមមេរៀនសម្រាប់បង្រៀន

  • ស្រាវជ្រាវឯកសារ

  • ត្រៀមសំណួរចម្លើយជាមុ​ន

  • ធ្វើកិច្ចតែងការបង្រៀនឪ្យទៀងទាត់មានលក្ខណះទំនើប

  • ត្រៀមរៀបសំភារះឧបទេសសម្រាប់បង្រៀន

  • ជ្រើសរើសវីធីសាស្រ្តតាមពេលបង្រៀន ។

+ ពន្យល់និងការដឹកនាំការរៀនសូត្ររបស់សិស្សដោយបង្រៀនឪ្យបានត្រឹមត្រូវតាមភារកិច្ចតែងការគោរពពេលវេលា គោរពគោលការណ៍របស់រដ្ឋាភិបាលអនុវត្តឪ្យបានល្អ តាមការណែនាំថ្នាក់លើ ។

+ លើកទឹកចិត្តសិស្សឪ្យចូលរួមក្នុងគ្រប់សកម្មភាពក្រៅថ្នាក់ក្នុងថ្នាក់ សរសើរ ជូនរង្វាន់ជាដើម ។

+ វាយតម្លៃលើកិច្ចការឪ្យបានត្រឹមត្រូវ ដោយដាក់កិច្ចការឪ្យសិស្សធ្វើ (ដោយមានសំណួរផ្ទាល់មាត់និងសំណួរសរសេរ)

+ ស្វ័យសិក្សាពេញមួយជីវិត ដើម្បីក្លាយជាគ្រូល្អ ទាន់សម័យរៀនភាសាបរទេសព័ត៌មានវិទ្យា រៀនបទពិសោធ ផ្តល់ឪ្យសិស្ស រក្សាសាមគ្គីភាពល្អ យកចិត្តទុកដាក់ខ្ពស់ចំពោះសិស្ស ទំនាក់ទំនងល្អជាមួយសិស្ស គ្រួសារ សាលារៀន និងសង្គម ។

៥. បានជាប្រទេសកម្ពុជាសម្បូរប្រាង្គប្រាសាទសីលាច្រើនមកពី ៖

  • បុព្វហេតុសាសនាសម័យនោះ ” ពិធីទេវរាជពុទ្ធរាជ ”

  • បុព្វហេតុសង្រា្គម

  • ការផ្លាស់ប្តូររាជធានី

  • បុព្វហេតុកិត្តិយស ឬមហិរិទ្ធិរបស់ព្រះរាជាមួ​យអង្គៗ

  • បុព្វហេតុប្រវត្តិសាស្រ្ត

  • បុព្វហេតុទម្លាប់ “ បន្តស្នាដៃ ” ។

  • បុព្វហេតុវិសាលភាពអំ​​ណាច ។

Comments

×

×

One more step

Please login to share your idea

Register Login