Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. តើជនជាតិខ្មែរយើងមានទំនៀមទម្លាប់អ្វីខ្លះ ?
២. តើអ្នកបានស្គាល់ពិធីបុណ្យអ្វីខ្លះដែលខ្មែរយើងបាននិយម ​? ហើយបុណ្យណាខ្លះដែលប្រជាជនពលរដ្ឋខ្មែរ ទូទាំងប្រទេសធ្វើទាំងអស់គ្នាក្នុងពេលតែមួយ ?

៣. បុណ្យចូលឆ្នាំខ្មែរពីព្រេងនាយគេប្រារព្ធធ្វើនៅខែណា ? ហើយក្រោយមកធ្វើនៅខែណា ? ព្រោះអ្វី ?

៤. មូលហេតុអ្វីបានជាគេត្រូវទៅរៀបមង្គលការនៅផ្ទះកូនក្រមុំ ?

៥. តើព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនា​មានប្រកបនៅប្រទេសណា ? សាសនាទាំងនេះបានចូលមកប្រទេសកម្ពុជានៅប្រទេសនៅសម័យណា ? ហើយតាមរយៈអ្វី ?

ចម្លើយ

១. ជនខ្មែរយើងទំនៀមទម្លាប់ដូចជា ៖

  • ទំនៀមទម្លាប់ក្នុងពិធីកើតកូន
  • ទំនៀមទម្លាប់នៃពិធីរៀងមង្គលការ
  • ទំនៀមទម្លាប់នៃពិធីរំលាយសព
  • ពិធីចូលម្លប់ (សព្វថ្ងៃសព្វគ្មានទេ )
  • ពិធីកោរជុក សព្វថ្ងៃនៅមានតិច​ និងមានពិធីបុណ្យផ្សេងៗទៀតដូចជា
  • បុណ្យភ្ជុំបិណ្ឌ
  • បុណ្យចូលឆ្នាំ
  • បុណ្យកឋិនទាន
  • បុណ្យចូលវស្សា ចេញវស្សា 
  • បុណ្យមាឃបូជា ពិសាខបូជា ... ។

២. បុណ្យប្រពៃណីខ្មែរមានច្រើនដូចជា ៖ បុណ្យភ្ជុំបិណ្ឌ បុណ្យពិសាខ មាឃបូជា បុណ្យចូលវស្សា បុណ្យចេញវស្សា បុណ្យផ្កា បុណ្យបច្ចិយបួន បុណ្យចម្រើនព្រះជន្ម ....។ ពិធីបុណ្យដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសធ្ចើទាំងអស់គ្នាក្នុងពេលតែមួយពិធីបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ ។

៣. បុណ្យចូលឆ្នាំខ្មែរកាលពីព្រេងនាយគេប្រារព្ធធ្វើនៅខែមិគសិរ ខែទី ១ របស់ជនជាតិខ្មែរ ។ តែក្រោយមកដោយនៅខែមិគសិរនេះប្រជាពលរដ្ឋពុំទាន់ច្រួតកាត់ប្រមូលផលអស់ពីក្នុងស្រែគេក៏បានលើកពិធីបុណ្យចូលឆ្នាំថ្មីពីខែ មិគសិរ ធ្វើនៅខែចេត្រវិញ ដែលជាខែមួយគ្មានភ្លៀងហើយប្រជាពលរដ្ឋទំនេរពីការបោកបែនប្រមូលផលស្រូវដាក់ជង្រុក ។ ម្យាំងទៀតខែចេត្រនៅចន្លោះរដូវច្រូតកាត់ និងរដូវវស្សាសម្រាប់ការដាំដុះថ្មីទៀត ដែលអាចបង្កសប្បាយរីករាយប្រជាពលរដ្ឋខ្មែរ​ ។

៤.​ បានជាគេត្រូវទៅរៀបមង្គលការនៅផ្ទះកូនក្រមុំដោយយោលទៅតាមទស្សនៈខ្មែរយើង ដែលឪ្យតម្លៃទៅលើស្រ្ដីដោទុកស្រ្ដីជាធំក្នុងគ្រួសារ និងក្នុងសង្គមជាតិខុសប្លែកពីការរៀបអាពាហ៍ពិពាហ៍ របស់ប្រពៃណីចិនដែលរៀបមង្គលការរៀបនៅផ្ទះខាងស្រីផង និងខាងប្រុសផង តែទីបំផុតគេត្រូវតែនាំកូនស្រីទៅផ្ទះកូនប្រុសតាមទស្សនៈរបស់គេ ដែលគេឪ្យតម្លៃទៅលើកូនប្រុស ។ ហើយការរៀបមង្គលការបស់ខ្មែរក៏ខុសប្លែកពីទំនៀមទម្លាប់នៃជនជាតិឥណ្ឌាដែលគេមានប្រពៃណី ២ បែប គឺគេអាចនាំកូនស្រីទៅរៀបមង្គលការនៅផ្ទះខាងប្រុសដែលគេហៅថាអាវាហមង្គល និងទៅនាំកូនប្រុសទៅរៀបនៅផ្ទះខាងស្រីដែលគេហៅថាវិវាហមង្គល ។

៥. ព្រះពុទ្ធសាសនា និង ព្រហ្មញ្ញសាសនាដែលមានវត្តមាននៅក្នុងប្រទេស កម្ពុជាមានការវិវត្តដូចជាខាងក្រោមនេះ ៖

  • ក្នុងសម័យនគរភ្នំ ស.វ ទី ១ ដល់ស.វទី​ ៦ អ្នកខ្លះ​គោរពព្រហ្មញ្ញសាសនានិងអ្នកខ្លះគោរពពុទ្ធសាសនា ។ ខាងព្រហ្មញ្ញសាសនាគេ គោរពនិកាយថេរវាទ ( ហីនយាន ) ។ តែនៅស.វទី ២ ពុទ្ធសាសនាលុតលាស់ជាងព្រហ្មញ្ញសាសនា ។
  • ក្នុងសម័យចេនាឡា ស.វទី​ ៦ ទី ៨ ព្រហ្មញ្ញសាសនដលូតលាស់ជាងពុទ្ធសាសនា ។ ពុទ្ធសាសនា ហីនយានដែលសាបរលាបបន្ដិចម្ដងៗ ។ ដល់ចុងស.វទី ៧ និងដើមស.វទី ៨ ព្រះពុទ្ធ សាសនាមហាយានបានចូលមកដល់និងការរីកចម្រើន ។
  • នៅសម័យអង្គរសម័យអង្គរស.វទី​ ៩ ដល់ ស.វទី ១៤ នៅស.វទី ៩ ព្រហ្មញ្ញសាសនាកាន់តែលូតលាស់ដោយគោរពនិកាយឥសូរជាធំ ។ ពិធីទេវរាជត្រូវបានចាត់ចែងធ្វើឡើងដោយព្រះបាទទយសោវរ័្មយនទី ២ ។

          ចុងស.វទី ៩ ( គ.ស​ ៨៨៩ ) ការគោរពងនិកាយឥសូរជាធំនៅដដែល តែព្រះរាជានាពេលនោះគឺព្រះបាទយសោវរ័្មយទី​ ១ បានប្រោសប្រណីដល់ពុទ្ធសាសនាដែរ ។

         ដល់ចុង ស.វទី ១២  ក្នុងរាជព្រះបាទសុវិយាវរ័្មនទី នៅ ស.វទី ៣ ពុទ្ធសាសនាចំរើនលូតលាស់ម្ដងវិញ ។ ពិធីទេវរាជត្រូវជំនួយដោយពិធីពុទ្ធរាជ តែសាសនាដទៃទៀតក៏នៅតែមានវត្តមានដែរ គ្រាន់តែពុំសូវមានអានុភាព ។

          ដល់ចុងស.វ ទី ១៣ ពុទ្ធសាសនាមហាយានសាបរលាបទៅរហូតដល់ស.វទី ១៤ ព្រហ្មញ្ញសាសនាក៏សាបរលាយបាត់បង់ទៅទៀត នៅសល់តែពិធីខ្លះនៅក្នុងព្រះរាជវាំង ពុទ្ធសាសនាហីនយានដែលបានចូលមកដល់តាំងពីស.វទី​ ១២ ក៏ចាប់លូតលាស់ដុះដាល់រហូតមកដល់សព្វថ្ងៃ ។

         សព្វថ្ងៃនេះទោះបីព្រហ្មញ្ញសាសនាពុំមានអត្ថិភាពក៏ដោយក៏ឥទិ្ធពលនៃសាសនានេះមាននៅតែមានក្នុងទំនៀមទម្លាប់ប្រពៃណីជនជាតិខ្មែរ ។​ មិនតែប៉ុណ្ណោះព្រហ្មញ្ញសាសនាបានជិះឥទ្ធិពល និងរលាយចូលទៅក្នុងអារាម និងទំនៀមទម្លាប់ ខាងព្រះពុទ្ធសាសនាថែមទៀតផង ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login