សំណួរ
១. តើប្រទេសកម្ពុជាចែកជាប៉ុន្មានរដូវចាប់ពីរខែណាដល់ខែណា ?
២. តើនៅប្រទេសកម្ពុជាភ្នំដែលខ្ពស់ជាងគេមានឈ្មោះអ្វី ? ហើយកម្ពស់ប៉ុន្មាន ?
៣. តើពិធីបុណ្យអំទូកប្រព្រឹត្តនៅថ្ងៃណា ?
៤. តើទង់ព្រះពុទ្ធសាសនាមានពណ៌អ្វីខ្លះ ?
៥. តើសម្តេចសង្ឃរាជ្យជួនណាតទ្រង់ប្រសូតនៅថ្ងៃខែឆ្នាំណា ?
ចម្លើយ
១. ប្រទេសកម្ពុជាចែកជា ពីររដូវ ៖
	- រដូវវស្សា គឺចាប់ពីរខែ ឧសភា ដល់ខែតុលា
- រដូវប្រាំងគឺ ចាប់ពីរខែ វិច្ឆិកា ដល់ខែមេសា ។
២. ភ្នំដែលខ្ពស់ជាងគេនៅព្រះរាជាណាចក្រកម្ពុជាគឺ ភ្នំឳរ៉ាល់ មានកម្ពស់ ១៨១៣ម៉ែត្រ ។
៣. ពិធីបុណ្យអំទូក ប្រព្រឹត្តិទៅនៅថ្ងៃ ១៤,១៥ កើតនិងថ្ងៃ១រោជ ខែកក្តិកជា រៀងរាល់ឆ្នាំនៅរដូវទឹកស្រកមានរយៈពេលបីថ្ងៃ ។
៤. ទង់ព្រះពុទ្ធសាសនាមានពណ៌ដូចជា ៖
	- ពណ៌ខៀវចង់អប់រំទូន្មានពុទ្ធបរិស័ទ្ធទាំងអស់ឱ្យមានចិត្តជ្រះថ្លាហ៊ានលះបង់វត្ថុជាទីស្រលាញ់ដើម្បីជួយសង្រ្គោះស្រោចស្រោងមនុស្សពីអន្លុងទុក្ខ ពីរអន្លងអវិជ្ជាឆ្ពោះទៅកាន់ទីបរមសុខ ។
- ពណ៌លឿង ចង់បណ្តុះកម្លាំងសទ្ធាដល់ពុទ្ធបរិស័ទ្ធរួមគ្នាបរិច្ចាកអ្វីៗ ដែលខ្លួនមានដើម្បីរួមចំណែកកសាងបដិមាស្នងព្រះពុទ្ធអង្គ សម្រាប់ទុកជាទីសក្ការៈបូជារៀងរហូតទៅ ។
- ពណ៌ក្រហម ការផ្តល់ដំបូន្មានដល់ពុទ្ធបរិស័ទ្ធ ត្រូវមានសន្តានចិត្តតបគុណ មាតាបិតា ដែលជាព្រះរស់ឱ្យបានល្អទោះខ្លួនត្រូវលះបង់ជីវិតក៏ដោយ ។
- ពណ៌ហ្សងបាទ ចង់អប់រំពុទ្ធបរិស័ទ្ធឱ្យមានចិត្តកត្តញូកតវេទី ចំពោះមាតាបិតា តាមរយៈការផ្គត់ផ្គង់ទំនុកបំរុងបាយទឹកជូនលោកទាំងពីរឱ្យបានឆ្អែតឆ្អន់មុនខ្លួនជាប្រចាំ ។
- ពណ៌សចង់អប់រំពុទ្ធបរិស័ទ្ធឱ្យមានចិត្តចែករំលែកសេចក្តីសុខផ្ទាល់ខ្លួនដល់អ្នកដទៃក្រៅពីជាតិខ្លួនសម្រាប់ឱ្យពួកគេមានលទ្ធភាព អាចរស់នៅសុខសាន្ត មិនប្រកាន់ពីពណ៌សម្បុរពូជសាសន៍ ឬសាសនាឡើយ ។
- ពណ៌ផ្លេក ។
៥. សម្តេចសង្ឃរាជ្យជួនណាតទ្រងប្រសូតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ ១៨៨៣ ។ សុគតព្រះជន្ម ៨៦ព្រះវស្សា ត្រូវនិងថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ១៩៦៩ ។ ស្នាដៃនិពន្ធ និងបង្កើត ៖ វចនានុក្រមខ្មែរ និងបទនគររាជ ។