Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើអង្គការកាកបាទក្រហមអន្តរជាតិចាប់បដិសន្ធិនៅថ្ងៃខែណាឆ្នាំណា ? ដោយនរណា ? ជនជាតិ ? មូលហេតុអ្វី ? មានគោលដៅអ្វី ?

២. តើគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហមអឌ្ឈចន្ទក្រហមមានអ្វីខ្លះ ?

៣. តើច្បាប់មនុស្សធម៌អន្តរជាតិជាអ្វី ? មានប្រយោជន៍អ្វីខ្លះដល់មនុស្សជាតិទាំងមូល ?

៤. តើប្រទេសកម្ពុជាបានប្រារព្ធពិធីបុណ្យទន្លេបានប៉ុន្មានដងហើយ ?​ ខេត្តណាខ្លះនិងថ្ងៃខែឆ្នាំណា ?

៥. តើក្របខណ្ឌរបស់ក្រសួងសុខាភិបាលនិងក្របខណ្ឌរដ្ឋបាលសុខាភិបាលមានអ្វីខ្លះ ?

ចម្លើយ

១. ចាប់បដិសន្ធិនៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ១៨៦៣ ដោយសារលោក ហង់រីឌុយសណង់ជាពាណិជ្ជករជជាតិស្វីស ។ដោយសារមូលហេតុដើម្បីជួយសង្រ្គោះអ្នករងគ្រោះដោយសង្រ្គាមនឹងអ្នករស ។ ចលនាកាកបាទក្រហមអឌ្ឍចន្ទក្រហមអន្តរជាតិមានគោលដៅរួមគឺ ៖

  • ការពារអាយុជីវិត
  • កាត់បន្ថយទុក្ខសោក
  • កាត់បន្ថយការឈឺចាប់ ខ្លោចផ្សារ
  • ការពារសេចក្តីថ្លៃថ្នូរ​
  • បំផុសឱ្យមានសន្តិភាពលើពិភពលោក ។

២. គោលការណ៍គ្រឹះមានដូចជា ៖

  • ភាពមនុស្សធម៌
  • ភាពមិនលំអៀង
  • អព្យាក្រឹត
  • ឯករាជ្យភាព
  • សេវកម្មស្ម័គ្រចិត្ត
  • ឯកភាព
  • សកលភាព ។

៣. ច្បាប់មនុស្សធម៌អន្តរជាតិគឺជាច្បាប់ការពារប្រជាជនដែលមិនចូលរួមក្នុងការងារប្រយុទ្ធ ។ ច្បាប់មនុស្សធម៌អន្តរជាតិជាក្រិតកំណត់ការប្រើប្រាស់មធ្យោបាយយុទ្ធសាស្រ្តនឹងវិធីសាស្រ្តនឹងប្រតិបត្តិការធ្វើសង្រ្គាម ។ ច្បាប់នេះមានដូចជា ៖ ការពារមនុស្សដែលមិនចូលរួមឬបោះបង់ការប្រយុទ្ធដែលស្ថិតនៅក្នុងអរិយភាពដូចជា ៖

  • ជនស៊ីវិលទាំងឡាយ
  • យុទ្ធជនទទួលបន្ទុកវេជ្ជសាស្រ្ត
  • ទាហានមានរបួសមានជម្ងឺនឹងលេចនាវា
  • ឈ្លើយសឹក
  • យកចិត្តតទុកដាក់ថែទាំអ្នករបួសនឹងអ្នកជម្ងឺព្រមទាំងការពាបុគ្គលិកវេជ្ជសាស្រ្ត ។

៤. ប្រទេសកម្ពុជាបានប្រារព្ធពិធីបុណ្យទន្លេបានពីរដងហើយគឺលើកទី០១ ខេត្តក្រចេះថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥ ។ លើកទី០២ ខេត្តកំពង់ចាមត្បូងឃ្មុំថ្ងៃ ១១ ដល់ ១៣ ខែមីនា​ឆ្នាំ ២០១៦ ។ ក្រោមប្រធានបទទេសចរណ៍តាមដងទន្លេសំរាប់ការអភិវឌ្ឍន៍សហគមន៍សំរាប់ខេត្តក្រចេះ ។ ខេត្តកំពង់ចាមប្រធានបទ ទន្លេស្អាតសហគមន៍ល្អ ។

៥. ក្របខណ្ឌដែលមានរបស់ក្រសួងសុខាភិបាល

  • ក្របខណ្ឌមន្រ្តីសុខាភិបាលជាន់ខ្ពស់ (ក)
  • ក្របខណ្ឌមន្ត្រីសុខាភិបាលមធ្យម (ខ)
  • ក្របខណ្ឌមន្រ្តីសុខាភិបាលបឋម (គ) ។

ក្របខណ្ឌរដ្ឋបាល

  • ឧត្តមមន្រ្តី វរមន្ត្រី អនុមន្ត្រី
  • នាយក្រមការ ក្រមការដើមខ្សែ ក្រមការ
  • នាយលេខាធិការ លេខាធិការដើមខ្សែ លេខាធិការ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login