Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អាស៊ានទ្រ័រភាព បង្កើតឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩ នៅរាជធានីបាងកក ប្រទេសថៃ ។ មានគោលបំនង និងគោលការណ៍ដូចខាងក្រោម ៖ ដើម្បីបង្កលទ្ធភាពឱ្យអាស៊ាន អាចឆ្លើយតបបានទាន់ពេលវេលាបន្ទាប់ និងយ៉ាងសំខាន់ ចំពោះក្តីព្រួយបារម្ភអំពីបញ្ហានិងស្ថានការណ៍នយោបាយ និងសន្តិសុខនៅក្នុងតំបន់ដែលអាចរំខានដល់សន្តិភាពនិងសុខដុមរមនាក្នុងតំបន់ ។ ក្នុងការជួយឱ្យ អាស៊ានអាចមានលទ្ធភាព ឆ្លើយតបទៅនឹងកំណើននៃការពឹងពាក់អាស្រ័យគ្នាទៅវិញទៅមកក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ អាស៊ានទ្រ័រកា នឹងជួយសម្រួលដល់កិច្ចសហប្រតិបត្តិអាស៊ាន ឱ្យមានកម្រិតខ្ពស់ និងជួយលើកតម្កើងឯកភាព និងសាមគ្គីភាព ក្នុងរង្វង់អាស៊ានក៏ដូចជាបង្កើន​ប្រសិទ្ធភាពទូទៅរបស់ខ្លួន ។ អាស៊ានទ្រ័រកា នឹងត្រូវបង្កើតឡើងនៅករណីណានិងគ្រាណាសភាពការណ៍អនុញ្ញាត ។ អាស៊ានទ្រ័រកា នឹងបំពេញការងាររបស់ខ្លួន ស្របតាមគោលការណ៍ដែលមានចែងក្នុង សន្និសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយរបស់អាស៊ានដូចជាសន្ធិសញ្ញាស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការ អាស៊ីអាគ្នេយ៍ ហើយជាពិសេស នៅក្នុងគោលការណ៍ស្នូលនៃប្រព័ន្ធកុងសង់ស៊ីសនិងមិនជ្រៀតចូលកិច្ចការផ្ទៃក្នុងផងគ្នា ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login