Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១.​តើបទបញ្ញាត្តិ សម្រាប់អ្នកទោសនៅមន្ទីរស ២១ មានខ្លឹមសារដូចម្តេច ?

២. តើមានមូលហេតុសំខាន់ៗអ្វីខ្លះ ដែលបានធ្វើឲ្យរបបខ្មែរក្រហមបានដួលរលំ ?

៣. នៅពេលផលិតផលស្រូវ មិនគ្រប់គ្រាន់តាមផែនការកំណត់ តើខ្មែរក្រហមបានធ្វើដូចម្តេច ?

៤. ស្ថិតនៅក្នុងលក្ខខណ្ឌ ដ៏អាក្រក់បែបនេះបានធ្វើឲ្យប្រជាជនជាច្រើនបានស្លាប់ តើមូលហេតុអ្វីបានជាពួកគាត់ស្លាប់យ៉ាងដូចច្នេះ ?

៥. តើភូមិភាគណា ដែលទទួលរងការពិន័យពី ប៉ុល ពតនៅឆ្នាំ ១៩៧៧ ? ហើយប៉ុលពតបានធ្វើដូចម្តេច ?

ចម្លើយ

១. បទបញ្ញត្តិ សម្រាបអ្នកទោសនៅមន្ទីរស ២១ មានខ្លឹមសារដូចតទៅ៖

  • សួរអីឆ្លើយនឹងមិនបង្វែរសំនួររបស់អញ្ញ
  • មិនឲ្យដោះស្រាយយកលេសនេះលេសនេះតាមគំនិតឯងលាក់ ឬប្រកែកមាត់មិនដាច់ខាត
  • មិនឲ្យធ្វើល្ងង់ មិនយល់បញ្ហា ព្រោះឯងជាមនុស្សប្រឆាំងនិងបដិវត្តន៍
  • សួរភ្លាមឆ្លើយភ្លាម មិនឲ្យដំអកមួយនាទីណាឡើយ
  • រឿងខ្វះខាតកំហុសបន្តិចបន្តួច ដូចជាសីលធម៌ខូចនេះខូចនោះក៏មិនឲ្យនិយាយរឿងខ្លឹមសារបដិវត្តន៍ ក៏មិនឲ្យនិយាយ
  • វៃឬឆក់ខ្សែរភ្លើងមិនឲ្យស្រែកជាដាច់ខាត
  • មិនឲ្យធ្វើអ្វីទាំងអស់ គឺអង្គុយស្ងៀមរងចាំបញ្ជាអញ្ញអត់បញ្ញកុំធ្វើអញបញ្ជាអីធ្វើនឹងភ្លាម ប្រកែកច្រេមច្រុមមិនបានទេ
  • កុំយកលះកម្ពុជាក្រោម បាំងមុខមាត់ក្បត់របស់អាឯងឲ្យសោះ
  • គ្រប់បញ្ជាខាងលើ មិនធ្វើតាមគឺមួយថ្ងៃរងរំពាត់ខ្សែរភ្លើងឆក់រាប់មិនអស់ទេ
  • ប្រឆាំងវិន័យអញមួយចំណុច ត្រូវរងដល់រំពាត់ឬឆក់ខ្សែរភ្លើងប្រាំឆាច់ ។

២. របបខ្មែរក្រហម បានដួលរលំដោយសារមូលហេតុសំខាន់ៗ មួយចំនួនដូចជា៖

  • ប្រជាជនកម្ពុជាស្អប់ខ្ពើមរបបប៉ុលពត
  • ការធ្វើវិសុទ្ធកម្មរបស់ខ្មែរក្រហម ( ចម្រាញយកមនុស្សបដិវត្តន៍បរិសុទ្ធ )
  • ការធ្វើសង្គ្រាមជាមួយវៀតណាម នៅតាមបណ្តោយព្រំដែន ។

៣. នៅពេលផលិតផលស្រូវ មិនគ្រប់គ្រាន់តាមផែនការកំណត់ខ្មែរក្រហមបានធ្វើរបាយការណ៍ក្លែងក្លាយ និងបញ្ជូនស្រូវយ៉ាងច្រើន ដើម្បីតម្រូវតាមចំនួនកំណត់ផែនការដោយទុកឲ្យប្រជាជនរងការអត់ឃ្លាន សុខភាពទ្រុឌទ្រោមរហូតស្លាប់ដោយសារកង្វះអាហារ ។

៤. ស្ថិតនៅក្នុងលក្ខណ ដ៏អាក្រក់បែបនេះបានធ្វើឲ្យប្រជាជនជាច្រើនបានស្លាប់ ។ បានជាពួកគាត់ទាំងនេះ ស្លាប់គឺដោយសារតែការធ្វើការងារ ហួសកម្លាំង កង្វះអាហារបរិភោគនិងរងដោយការសម្លាប់ ។

៥. ភូមិភាគដែលទទួលរងពិន័យពី ប៉ុល ពត នៅឆ្នាំ១៨៧៧គឺភូមិភាគបូព៌ា ដោយប៉ុល ពតបានបញ្ជាឲ្យសម្លាប់កម្មាភិបាលភូមិភាគនេះ និងធ្វើវិសុទ្ធកម្មលើប្រជាជននៅក្នុងភូមិភាគនេះផងដែរ ។

វិញ្ញាសាទី៨៥



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login