សំណួរ

១១- តើជំហានក្នុងផែនការកំណត់ជំហរមានអ្វីខ្លះ ?

១២- តើវិធីសាស្ត្រកំណត់ជំហរទីផ្សារគោលដៅមានអ្វីខ្លះ ?

១៣- តើការប្រកួតប្រជែងមានអ្វីខ្លះ ?

១៤- តើបរិយាកាសសកម្មភាពទីផ្សារចែកចេញជាប៉ុន្មានមានអ្វីខ្លះ ? ចូរពន្យល់ពីចំណុចនីមួយៗ ?

១៥- តើយើងត្រូវធ្វើដូចម្តេចខ្លះដើម្បីបង្កើននូវសេដ្ឋកិច្ចជាតិនៅក្នុងប្រទេសកម្ពុជាឲ្យមានសន្ទុះកើនឡើង ?

ចម្លើយ

១១- ជំហានក្នុងផែនការកំណត់ជំហរមានដូចជា ៖

 • កំណត់ចំណែកទីផ្សារជាក់លាក់
 • ការសម្រេចចិត្ត
 • អ្នកប្រើមានទំនុកចិត្ត
 • ផលិតផលត្រូវនឹងតម្រូវការ
 • ការវាយតម្លៃជំហាន

១២- វិធីសាស្ត្រកំណត់ជំហរទីផ្សារគោលដៅមានដូចជា ៖

 • បង្ហាញលក្ខណៈនៃផលិតផល
 • បង្ហាញនិងគុណភាព
 • បង្ហាញវិធីប្រើប្រាស់
 • ប្រាប់ប្រភេទអ្នកប្រើប្រាស់
 • បង្ហាញភាពមានប្រៀបលើដៃគូរប្រកួតប្រជែង

១៣- ការប្រកួតប្រជែងរួមមានប្រជែងមិនផ្តាច់មុខ នឹងការផ្តាច់មុខ

 • អតិថិជនបង្កើតឥរិយាបថក្នុងការទិញយកមកលក់
 • អន្តរការី ជាការផ្គត់ផ្គង់វត្ថុធាតុដើមដល់ការផលិតនឹងកែច្នៃ ។

១៤- បរិយាកាសសកម្មភាពទីផ្សា​​រចែកចេញជាពីរគឺ ៖

ក- បរិយាកាសមីក្រូសកម្មភាពទីផ្សារដែលមានការត្រួតពិនិត្យ

 • ការប្រកួតប្រជែងដែលប្រជែងមិនផ្តាច់មុខ ការផ្តាច់មុខ និងការប្រកួតប្រជែងសុទ្ធសាធ ។
 • អតិថិជន អ្នកត្រូវយល់ពីចិត្តសាស្រ្ត បុគ្គលិកលក្ខណៈនិងឥរិយាបថក្នុងការទិញរបស់ ។
 • អន្តរការី ក្រុមហ៊ុនយល់ពីភាពឯករាជ្យ នឹងការផ្គត់ផ្គង់វត្ថុធាតុដើម និងផ្នែកទទួលលក់ ។

ខ- បរិយាកាសម៉ាក្រូសកម្មភាពទីផ្សារ

 • បរិយាកាសប្រជាសាស្រ្តមានប្រជាជន ទំហំដង់ស៊ីតេ ជាតិសាសន៍ អាជីព នឹងការបំលាស់ទីលំនៅដ្ឋាន ។
 • បរិយាកាសសេដ្ឋកិច្ចទៅការផ្លាស់ប្តូរនៃចំណូលអ្នកប្រើប្រាស់ផលិតផល ។ ភាពទ្រឹងនៃសេដ្ឋកិច្ចធ្វើឲ្យមានអតិផរណាអត្រាការប្រាក់កើនអតិថិជនមិនហានខ្ចីយកមកធ្វើទុន ។ កំណើននៃសេដ្ឋកិច្ចអ្នកដែលអនុវត្តទីផ្សារមានការកើនឡើងនៃអតិថិជនប្រើប្រាស់ផលិតផល ។
 • គោលនយោបាយនិងច្បាប់របស់រដ្ឋាភិបាលមានដូចជា គោលនយោបាយសារពើពន្ធ (នាំចេញនាំចូល) ការយយកពន្ធខ្ពស់លើការនាំចូលរបស់ក្រុមហ៊ុន ។
 • បរិយាកាសនយោបាយ ជាអថេរភាពនយោបាយផលិតករអ្នកទិញបាត់បង់ទំនុកចិត្តក្នុងការធ្វើសកម្មភាពទីផ្សារ ។
 • បិរយាកាសសង្គម និងវប្បធម៌ការប្រែប្រួលនៃតម្រូវការ និងសកម្មភាពទីផ្សារដែលមានការផ្លាស់ប្តូរតម្រូវការរបស់អតិថិជន ។

១៥- ដើម្បីបង្កើននូវសេដ្ឋកិច្ចជាតិនៅក្នុងប្រទេសកម្ពុជាឲ្យមានសន្ទុះកើនឡើង គឺត្រូវការផលិតផលទំនិញ នឹងសេវកម្មដើម្បីផ្គត់ផ្គង់នូវលើទីផ្សារ ទីផ្សារប្រើប្រាស់មានអ្នកលក់ អ្នកទិញ ទីផ្សារឧស្សាកម្ម  ហើយចំគោលដៅនៅប្រទេសកម្ពុជារួមទាំងការបង្កើតទីផ្សារមួយសមស្របចំពោះស្ថានភាពប្រជាជននិងការកំណត់តម្លៃទំនិញជាក់លាក់ ។


×

×

Tips to earn more points:

 • Get 2 point for each question.
 • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login