សំណួរ

៦- តើការកំណត់ជំហរទីផ្សារគោលដៅមានអ្វីខ្លះ ?

៧- ដូចម្តេចហៅថាការកាត់ចំណែកទីផ្សារនិងប្រសិទ្ធភាព ?

៨- តើការអនុវត្តការកាត់ចំណែកទីផ្សារនិងប្រសិទ្ធភាពមានអ្វីខ្លះ ?

៩- តើប្រសិទ្ធភាពនៃការកាត់ចំណែកទីផ្សារមានអ្វីខ្លះ ?

១០- អ្វីទៅជាការកំណត់ជំហរទីផ្សារគោលដៅ ?

ចម្លើយ

៦- ការកំណត់ជំហរទីផ្សារគោលដៅមានដូចជា ៖

 • កំណត់ជំហរជាក់លាក់ក្នុងទីផ្សារ
 • កំណត់ថាតើចំណែកណាជាគោលដៅរបស់យើង
 • យល់ពីផលិតផលដែលអតិថិជនមានគោលដៅក្នុងការប្រើប្រាស់
 • បង្កើតផលិតផលដែលឆ្លើយតបទៅនឹងតម្រូវការអតិថិជន
 • វាយតម្លៃជំហរ និងរូបារម្មណ៍របស់អតិថិជនចំពោះផលិតផលរបស់ខ្លួនទៅនិងគូរប្រកួតប្រជែង

៧- ការកាត់ចំណែកទីផ្សារ និងប្រសិទ្ធភាព គឺមានន័យថាជាការប្រមូលផ្តុំ និងការយកចិត្តទុកដាក់លើក្រុមអតិថិជនណាមួយតាមទ្រឹស្តីរបស់គ្លីហ្វត ។

៨- ការអនុវត្តការកាត់ចំណែកទីផ្សារនិងប្រសិទ្ធភាពមានដូចជា ៖

 • ការជ្រើសរើសអថេរសម្រាប់ការកាត់ចំណែក
 • ភូមិសាស្រ្ត តំបន់ប្រទេស ដងស៊ីតេ អាកាសធាតុ
 • ប្រជាសាស្រ្ត អាយុ ភេទ ទំហំគ្រួសារ ប្រាក់ចំណូល អាជីប ភូមិសាស្រ្តអប់រំ សាសនា ជាតិសាសន៍ សញ្ជាតិ ។
 • ស្ថានភាពផ្លូវចិត្ត វណ្ណៈសង្គម បុគ្គលិកលក្ខណៈនិងបែបបទនៃការរស់នៅ
 • ឥរិយាបថឱកាសនៃការទិញស្វែងរកផលប្រយោជន៍ការប្រើប្រាស់ និងជឿជាក់លើផលិតផល

៩- ប្រសិទ្ធភាពនៃការកាត់ចំណែកទីផ្សារមានដូចជា ៖

 • ការជ្រៀតចូលទីផ្សារ
 • ការអភិវឌ្ឍផលិតផល
 • ការអភិវឌ្ឍទីផ្សារ
 • ការពង្រីកឲ្យបានទូលាយ

១០- ការកំណត់ជំហរទីផ្សារគោលដៅ គឺជាផលិតផលតែមួយគត់ដែលមានប្រៀបជាងគូរប្រកួតប្រជែងក្នុងសន្តិអារម្មណ៍អតិថិជន ។

តភាគ


×

×

Tips to earn more points:

 • Get 2 point for each question.
 • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login