វិញ្ញាសាទី៩៖ វប្បធម៌ទូទៅ
ប្រឡងជ្រើសរើសសិស្សពូកែ
ផ្នែកអក្សសិល្ប៍ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី ៩
(ប្រឡង ៣០.៤.២០០៦)
 
១.ចូររៀបរាប់ពីពិធីបុណ្យផ្សេងៗដែលគេនិយមធ្វើនៅពេលគេរៀបចំទុកដាក់កូនចៅតាមប្រពៃណីខ្មែរ។
២.ចូររៀបរាប់ឈ្មោះអ្នកនិពន្ធករីខ្មែរល្បីៗឲ្យបានចំនួន៥នាក់ ហើយប្រាប់ពីស្នាដៃនិពន្ធរបស់លោកផង។
៣.ព្រហ្មវិហាធម៌មានន័យដូចម្តេច? ព្រហ្មវិហារធម៌ មានប៉ុន្មាន?
៤.តើយើងត្រូវធ្វើដូចម្តេច ដើម្បីការពារបរិស្ថាននៅជុំវិញផ្ទះ ក្នុងសាលារៀន និងទីសាធារណៈ?
៥.តាមប្រពៃណីខ្មែរ តើការសំពះមានប៉ុន្មានបែប? ចូររៀបរាប់ និងពន្យល់។
 
ចម្លើយ
១.ពិធីផ្សេងៗដែលគេនិយមធ្វើនៅពេលគេរៀបចំទុកដាក់កូនចៅតាមប្រពៃណីខ្មែរមានដូចជា៖
	- ពិធីចែចូវ
 
	- ពិធីស្តីដណ្តឹង និងពិធីភ្ជាប់ពាក្យ
 
	- ពិធីអាពាហ៍ពិពាហ៍ (សូត្រមន្ត ហែជំនួន ទទួលផ្កាស្លា កាត់សក់ សែនចងដៃ បុកល័ក្ក..)
 
 
២.ឈ្មោះអ្នកនិពន្ធ ករីខ្មែរល្បីៗចំនួន៥នាក់ និងស្នាដៃនិពន្ធលោក៖
	- សម្តេចព្រះសុមេធាធិបតីសង្ឃរាជថ្នាក់ទី១ ជូន ណាត ៖ បទនគររាជ វចនានុក្រមខ្មែរ បទពង្សាវតារខ្មែរ
 
	- លោក ញ៉ុក ថែម ៖ រឿងកុលាបប៉ៃលិន ព្រះមហាវេស្សន្តរជាតក
 
	- អ្នកព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ៖ ច្បាប់ល្បើកថ្មី ច្បាប់កេរកាល
 
	- លោក នូ ហាច៖ រឿងផ្កាស្រពោន រឿងមាលាដូងចិត្ត
 
	- លោក រីម គិន៖ រឿង សូផាត...។
 
 
៣.ព្រហ្មវិហាធម៌មាន ៤គឺ៖
	- មេត្តា៖ សេចក្តីរាប់អាន សេចក្តីប្រណី បំណងចង់ឲ្យអ្នកដទៃបានសុខ។
 
	- ករុណា៖ ដំណើរមានចិត្តរីករាយទៅរកសេចក្តីសុខរបស់អ្នកដទៃពុំរើសមុខ គឺដំណើរដែលដឹងថាអ្នកដទៃតាមតែអ្នកក៏ដោយ គេមានទ្រព្យសម្បត្តិធនធាន បុណ្យសក្តិបានប្រកដដោយសេចក្តីសុខ ការមានចិត្តជួយអរគេ មិនច្រណែនឈ្នានីស។
 
 
៤.ដើម្បីការពារបរិស្ថាននៅជុំវិញផ្ទះ សាលារៀន និងទីធ្លាសាធារណៈយើងត្រូវ៖
ក.ជុំវិញផ្ទះ
	- សំអាតផ្ទះ
 
	- រៀបចំប្រដាប់ប្រដា សម្ភារៈផ្សេងៗឲ្យមានសណ្តាប់ធ្នាប់។
 
	- មិនចោលសំរាមពាលវាលពាសកាល
 
	- នៅខាងក្រៅផ្ទះ ត្រូវធ្វើយ៉ាងណាដើម្បីបំបាត់ភក់ជ្រាំនៅជុំវិញ
 
	- ត្រូវដាំដើមឈើជុំវិញផ្ទះឲ្យស្រស់បំព្រង
 
	- លំនៅដ្ធានត្រូវបើកទ្វារបង្អួច ដើម្បីឲ្យមានខ្យល់អាកាសគ្រប់គ្រាន់ និងពន្លឺអាចចេញចូលបាន។
 
ខ.ក្នុងសាលារៀន
	- ថែរក្សានិងការពារអគារសិក្សាទាំងអស់
 
	- បោសសំអាតទីធ្លាជុំវិញបរិវេនសាលា និងក្នុងថ្នាក់ឲ្យបានស្អាត
 
	- បង្កើតឲ្យមានធុងសំរាម និងមានបង្គន់អនាម័យឲ្យបានគ្រប់គ្រាន់
 
	- បង្កើតសួនច្បារ និងដាំដើមឈើឲ្យមានភាពស្រស់បំព្រង។
 
គ.ទីសាធារណៈ
	- ហាមចោលសំរាម និងកាកសំណល់តាមទីសាធារណៈ
 
	- អប់រំប្រជាពលរដ្ធឲ្យយល់ដឹងពីបរិស្ថាន(អនាម័យខ្លួនប្រាណ ផ្ទះ និងទីសាធារណៈ)
 
	- ចេះថែរក្សា និងស្រលាញ់ទ្រព្យសាធារណៈ
 
	- ជួយថែរក្សា និងការពាររមណីដ្ធាននានា(រុក្ខជាតិ សត្វ...)
 
 
៥.តាមប្រពៃណីខ្មែរ ការសំពះមានប្រាំបែប៖
	- សំពះត្រឹមដើមទ្រូង៖ ចំពោះអ្នកមានវ័យ និងឋានៈទាបជាង។
 
	- សំពះត្រឹមបបូរមាត់៖ ចំពោះអ្នកមានវ័យ និងឋានៈខ្ពង់ជាង
 
	- សំពះត្រឹមចុងច្រមុះ៖ ចំពោះឪពុកម្តាយ ជីដូនជីតា គ្រូបាធ្យាយ។
 
	- សំពះត្រឹមប្រជុំចិញ្ចើម៖ ចំពោះស្តេច
 
	- សំពះត្រឹមថ្ងាស៖ ចំពោះព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។