Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦- តើអ្វីការផ្លាស់ប្តូរឥរិយាបថនិងតម្លៃ ?

៧- អ្វីទៅជាកត្តាធម្មជាតិ ?

៨- តើកត្តាធម្មជាតិមានអ្វីខ្លះ ? ច​ូររៀបរាប់ ?

៩- តើអ្វីទៅជាកត្តាបច្ចេកវិទ្យា ?

១០- តើកត្តាបច្ចេកវិទ្យាមានអ្វីខ្លះ ? ចូររៀបរាប់ ?

ចម្លើយ

៦- ការផ្លាស់ប្តូរឥរិយាបថនិងតម្លៃ គឺកើតឡើងដោយសារការងាររបៀបរស់នៅ និងការប្រើប្រាស់ ។ ការសិក្សាបានបង្ហាញពីក្របខណ្ឌនៃការងារពាក់ព័ន្ធខ្លាំងទៅនឹងសុខភាព និងការរស់នៅដែលជំរុញឲ្យមនុស្សត្រូវគិតពីកីឡា និងការថែទាំសុខភាព ។ ការដែលអ្នកទិញមានការបារម្ភខ្លាំងពីគុណភាព និងអត្ថប្រយោជន៍នៃផលិតផលដែលពួកគេនឹងទទួលបានក្រោយពីការចំណាយលើការទិញផលិតផលនោះ នឹងធ្វើឲ្យមានការផ្លាស់ប្តូរឥរិយាបថនៃការប្រើប្រាស់ផលិតផល ។ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនេះអ្នកគ្រប់គ្រងទីផ្សារនៃសណ្ឋាគារមួយបានរៀបចំអគារ សណ្ឋាគារដែលអាចផ្តល់ការស្នាក់នៅដែលមានភាពងាយស្រួល និងផ្តល់តម្លៃឈ្នួលបន្ទប់ដលមានអត្រាទាប ។

៧- កត្តាធម្មជាតិ គឺសំដៅទៅលើធនធានធម្មជាតិមានដូចជាខ្យល់ ទឹក រ៉ែ រុក្ខជាតិ និងសត្វគ្រប់ប្រភេទដែលជាប្រភពធនធានសម្រាប់បំពេញតម្រូវការអង្គភាពអាជីវកម្ម ហើយក៏ជាធនធានដែលអាចនឹងត្រូវខូចខាតដោយសារអង្គភាពអាជីវកម្មផងដែរ ។ អង្គភាពអាជីវកម្ម ឬក្រុមហ៊ុនអាចនឹងប្រើធនធានទាំងនេះដើម្បីផលិតទំនិញ និងសេវាកម្មសកម្មភាពផលិតនេះអាចធ្វើឲ្យបាត់បង់ ឬកើតឡើងធនធានធម្មជាតិអាចការពារ ឬអាចបង្កើតការបំពុលបរិស្ថានធម្មជាតិ ។

៨- កត្តាធម្មជាតិមានដូចជា ៖

  • ការផ្គត់ផ្គង់ធនធាន (Resources Supply) ដើម្បីអាចលក់ផលិតផលបានអ្នកផលិតត្រូវការវត្ថុធាតុដើម្បីផលិតផលទាំងនោះដូចជា អ្នកផលិតនំបឺហ្គឺត្រូវការសាច់គោ ប្រហុកបារាំង ម្សៅ និងសារធាតុផ្សេងៗទៀត ។ តម្លៃផលិតដែលអ្នកលក់គិតពីអតិថិជនគឺ ទាក់ទងទៅនឹងបរិមាណផ្គត់ផ្គង់នៃវត្ថុធាតុដើមផងដែរ ព្រោះវត្ថុធាតុដើមអាចខ្សត់ក្រ ឬប្រើប្រាស់អស់ពីក្នុងស្តុក ឬក៏ពិបាកក្នុងការស្វែងរកដោយសារហេតុផលផ្សេងៗដូចជាសង្គ្រាម ឬការហាមឃាត់តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ចឬនយោបាយ ។ នៅក្នុងស្ថានភាពនេះអ្នកម៉ាឃីធីងត្រូវផ្លាស់ប្តូរយុទ្ធសាស្រ្តក្នុងការលក់ផលិតផលដូចជា ការធ្វើសកម្មភាពម៉ាឃីធីង ដើម្បីកាត់បន្ថយតម្រូវការដោយលក់ផលិតផលតិច និងលក់ក្នុងតម្លៃខ្ពស់ ។ ក្រុមហ៊ុនអនុវត្តសកម្មភាពនេះមានដូចជា​ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គីសនី និងថាមពលសម្រាប់ដុត ។ ក្រុមហ៊ុនខ្លះទៀតក៏មានយុទ្ធសាស្រ្តផ្គត់ផ្គង់វត្ថុធាតុដើមខ្លួនឯងដូចជា​ ក្រុមហ៊ុនធ្វើអាជីវកម្មឈើត្រូវដាំដើមឈើមុននឹងកាប់ឈើយកមកធ្វើផលិតផល ក្រុមហ៊ុនបោះពុម្ពសៀវភៅកាតាឡុកត្រូវធ្វើវត្ថុធាតុដើមដែលអាចយកមករំលាយធ្វើឡើងវិញបាន ។
  • ការទទួលខុសត្រូវចំពោះបរិស្ថានធម្មជាតិ (Natural Environmental Responsibilities) ការគិតពីបញ្ហាបរិស្ថានធម្មជាតិ គឺជាការចាំបាច់ហើយអាចនឹងផ្តល់ចំណេញដល់អ្នកម៉ាឃីធីងទៀតផង ។ ឆ្លើយតបទៅនឹងទស្សនៈនេះក្រុមហ៊ុនជាច្រើនបានផ្តោតទៅលើសកម្មភាព Green marketing ដើម្បីបំពេញតម្រូវការ​អតិថិជនក្នុងការការពារបរិស្ថាន ។ ជាការពិតក្រុមហ៊ុនអាចនឹងទទួលប្រយោជន៍ពីការអនុវត្តសកម្មភាពម៉ាឃីធីងបែបនេះគឺការផ្តល់តម្លៃទៅឲ្យអតិថិជនដែលទិញផលិតផលយកទៅប្រើមិនមានជាតិពុល មិនប៉ះពាល់ដល់សុខភាព និងមិនឲ្យគ្រោះថ្នាក់ និងឆ្លើយតបទៅនឹងច្បាប់បរិស្ថាន ។ សកម្មភាពទាំងនេះរួមមានគឺ ធ្វើសំបកវេចខ្ចប់ផលិតផល ដែលអាចយកមកធ្វើឡើងវិញបាន និងដែលមិនជះឥទ្ធិពលទៅលើបរិស្ថាន ឬធ្វើផលិតផលដែលប្រើសំបកវេចខ្ចប់តិចតួចបំផុតដើម្បីកាត់បន្ថយចំណាយក្នុងការសំអាត​ និងរំលាយសំបកវេចខ្ចប់នៅពេលបោះចោល ។

៩- កត្តាបច្ចេកវិទ្យា គឺសំដៅទៅលើរបកគំហើញវិទ្យាសាស្រ្ត ការស្រាវជ្រាវ ការរកឃើញ និងការបង្កើតថ្មីដែលអាចនឹងនាំមកនូវទំនិញ  និងសេវាកម្មថ្មីៗ និងទំនើបៗ ។ ការអភិវឌ្ឍន៍បច្ចេកវិទ្យានឹងនាំមកនូវឱកាសដ៏វិសេសវិសាលក្នុងការបង្កើនតម្លៃដល់អតិថិជន ។

១០- កត្តាបច្ចេកវិទ្យាមានដូចជា ៖

  • ឥទ្ធិពលនៃបច្ចេកវិទ្យាលើសកម្មភាពម៉ាឃីធីង (technological Influencing on the marketing activities) ការអភិវឌ្ឍន៍កុំព្យូទ័រ គឺមានឥទ្ធិពលខ្លាំងទៅលើសកម្មភាពម៉ាឃីធីងដូចជា ការប្រើប្រព័ន្ធកុំព្យូទ័រក្នុងការគិតថ្លៃទំនិញដែលអតិថិជនបានទិញនៅក្នុងហាងលក់ទំនិញបច្ចុប្បន្ន គឺផ្តល់ភាពងាយស្រួលដល់អ្នកលក់រាយជាច្រើនក្នុងការត្រួតពិនិត្យមើលបរិមាណទំនិញ និងកម្រិតថ្លៃដែលបានលក់ក្នុងមួយថ្ងៃៗ ។ ក្រុមហ៊ុនរថយន្ត BMW បានអភិវឌ្ឍន៍ប្រព័ន្ធត្រួតពិនិត្យផ្លូវដែលអាចឲ្យអ្នកបើករថយន្ត BMW មើលឃើញគំនូសខ្សែឆ្នូតដែលគូសនៅលើផ្លូវផ្តល់ភាពងាយស្រួលក្នុងតម្រង់ទិសដៅរថយន្តនៅពេលកំពុងបើកបរ ។ ភាពជឿនលឿននៃបច្ចេកវិទ្យាអាចជួយដល់អ្នកម៉ាឃីធីង ក្នុងការស្វែងយល់និងបម្រើអតិថិជនកាន់តែប្រសើរឡើង ។
  • បច្ចេក​វិទ្យាជះឥទ្ធិពលលើលំនឹងធម្មជាតិ (technological Influencing on the natural stability) បច្ចេកវិទ្យាជះឥទ្ធិពលលើការអភិវឌ្ឍន៍ផលិតផល និងធ្វើឲ្យប៉ះពាល់ដល់ធនធានធម្មជាតិនៅលើពិភពលោក (ឬលំនឹងធម្មជាតិ) លំនឹងធម្មជាតិសំដៅទៅលើទំនាក់ទំនងនៃធម្មជាតិទាំងអស់ ដែលស្ថិតនៅបរិស្ថាន ។ ការសម្រេចចិត្តប្រើប្រាស់ធនធានធម្មជាតិនៅលើពិភពលោកនឹងនាំមកនូវផលវិបាកយូរអង្វែងដល់សង្គម ។ ឧទាហរណ៍ដូចជា ការប្រើបច្ចេកវិទ្យាគ្រឿងម៉ាស៊ីនទំនើបនាពេលបច្ចុប្បន្ន ដែលផ្តល់លទ្ធភាពឲ្យអ្នកធ្វើអាជីវកម្មព្រៃឈើ និងអ្នកនេសាទមច្ឆាជាតិបានកាប់ព្រៃឈើ និងចាប់មច្ឆាជាតិយ៉ាងច្រើនក្នុងមួយថ្ងៃៗដែលធ្វើឲ្យធនធានធម្មជាតិទាំងនេះត្រូវទទួលរងការវិនាសហិចហោច ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login