Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

                 សេចក្តីអធិប្បាយ

                 ព្រះពុទ្ធសាសនា គឺជាសាសនាធំមួយក្នុងចំណោមសាសនាធំៗដទៃទៀតនៅលើសកលលោក ។ សាសនានេះបានហូរជ្រាបចូលនៅក្នុងអារម្មណ៍អ្នកកាន់ព្រះពុទ្ធសាសសនាខ្មែរតាមពីសម័យបុរាណកាលមកម្ល៉េះ ហើយសាសនានេះក៏ជាមាគ៌ា​មួយដែលនាំមនុស្សឆ្ពោះទៅរកសន្តិភាព ឬប្រពៃណីមួយដែលធ្វើឲ្យគ្មាននចលាចលសង្គម ។ ហើយហេតុនេះហើយទើប មានទស្សនមួយបានលើកឡើងថា « វប្បធម៌សន្តិភាព កើតឡើងតាមរយៈពុទ្ធសាសនា » ។

                 តើទស្សនខាងលើនេះមានខ្លឹមសារយ៉ាងដូចម្តេច​ ?

                 ដើម្បីបកស្រាយទស្សនខាងលើនេះឲ្យបានក្បោះក្បាយ ហើយស៊ីជម្រៅទៀតនោះជាបឋមយើងគួរយល់ឃ្លាថា « វប្បធម៌សន្តិភាព » និង « ពុទ្ធសាសនា » ជាមុនសិន ។ ពាក្យថា​« វប្បធម៌សន្តិភាព » មានន័យថាគឺជាសាបព្រោះនូវភាពសុខសាន្ត ។ តែនៅទីនេះចង់សំដៅទៅលើមាគ៌ាឆ្ពោះទៅរកសន្តិភាព ឬប្រពៃណីធ្វើឲ្យគ្មានចលាចលសង្គម ។ ដោយឡែក « ពុទ្ធសាសនា » គឺជាសាសនា​កំពូលដែលបង្កើតឡើងដោយព្រះពុទ្ធសមណគោត្តម ។ ដូចនេះអត្ថន័យរបស់ប្រធានខាងលើបង្ហាញឲ្យឃើញថា សាសនាកំពូលបង្កើតឡើងដោយសមណគោត្តមគឺជាសាសនាមួយដែលបង្កើតនូវមាគ៌ាឆ្ពោះទៅរកសន្តិភាពឬប្រពៃណីដែលធ្វើឲ្យគ្មានចលាចលសង្គម ។

                 ជាការពិតណាស់ផ្អែកទៅលើការលើកឡើងខាងលើនេះ យើងអាចដឹងបានថាបើកាលណានិយាយពីពុទ្ធសាសនាឃើញថាសាសនានេះត្រូវបានបង្កើតឡើងដោយស្ថាបនិកដ៏ឆ្នើមមួយរូបគឺព្រះសមណគោត្តមដែលមានតាំងពីប្រមាណសតវត្សទីប្រាំមួយ មុនគ្រឹស្តសករាជមកម្ល៉េះ ។ សាសនានេះរីកសាយភាយខ្លាំងនៅរវាងសតវត្សទីបីក្នុងរជ្ជកាលព្រះបាទអសោក ដែលត្រូវបានផ្សព្វផ្សាយពាសពេញទឹកដីសុវណ្ណភូមិនៅចន្លោះសតវត្សទីពីរនៃសគ្រឹស្តសករាជ ។ សាសនានេះប្រហែលហូរចូលមកក្នុងទឹកដីសុវណ្ណភូមិ ដោយព្រះបាទស្រីមារៈដែលយើងអាចដឹងបានតាមរយៈសិលាចារិកវូកាញ់ខេត្តញ៉ាត្រាងដែនដីកម្ពុជាក្រោម ។ មួយវិញទៀត បើផ្អែកតាមទ្រឹស្តីព្រះពុទ្ធសាសនាយើងឃើញថាព្រះពុទ្ធបានបង្រៀនឲ្យបុគ្គលគ្រប់រូបកសាងនូវកុសលធម៌ ពោលគឺប្រព្រឹត្តតែអំពើល្អឬជាអំពើកុសលជាដើម ។ លើសពីនេះទៀត ត្រូវវាចាកនូវអំពើបាប គឹមិនប្រព្រឹត្តនូវអំពើអាក្រក់តាមរូបភាពណាមួយក៏ដោយ ។ ជាងនេះទៅទៀតការតាំងចិត្តឲ្យល្អផូរផង់ប្រកបដោយសន្តិគំនិត ។ ក្នុងន័យនេះផងដែរ គឹត្រូវមានមេត្តា ករុណា មុទិតា និងឧបេក្ខា នៅក្នុងចិត្ត ។ ជាពិសេសជាការប្រកាន់យកទ្រឹស្តីមួយគឹ « ពៀររំងាប់ដោយកការមិនចង់ពៀរ » ដែលយើងត្រូវផ្ចាញ់អំពើអាក្រក់ ដោយអំពើល្អកំណាញ់ផ្ចាញ់ដោយសប្បុរជាដើម ។យ៉ាងណាមិញព្រះសមណគោត្តមបានអប់រំមនុស្សឲ្យមានជំនឿ ជឿលើបុណ្យបាប ពោលគឺមានជំនឿលើទស្សនកម្មផលនេះឯង។ កម្ម និងផលតែងតែអន្ទោលជាប់ប្រាណរហូត អ្នកធ្វើអំពើល្អតែងទទួលផលល្អ អ្នកធ្វើអំពើអាក្រក់ តែងទទួលផលអាក្រក់ បើទោះបីជាច្បាប់សង្គមមិនដាក់ទោស ក៏ច្បាប់ធម្មជាតិដាក់ទោសដែរ  ។ ពិសេសជាងនេះទៅទៀត ដើម្បីរក្សាចិត្តផូរផង់ យើងត្រូវប្រកាន់យកនូវធម៌ខន្តីជានិច្ចមានការអត់ធ្មត់ខ្ពស់ និងមានការតស៊ូ​ផងដែរ ។​ទាំងនេះគឺជាវិធីស្វែងរកសុខតាមរយៈទ្រឹស្តីព្រះពុទ្ធសាសនា ដើម្បីទទួលបាននូវសន្តិភាពដោយសន្តិវិធី ។ ម្យ៉ាងវិញទៀត ព្រះពុទ្ធសាសនាបានអប់រំប្រជាពលរដ្ឋខ្មែរឲ្យមានសីលធម៌ថ្លៃថ្នូរអាកប្បកិរិយាល្អ មានព្រហ្មវិហារធម៌ចំពោះគ្នាទៅវិញទៅមក ។ ក្នុងការអប់រំសីលធម៌នេះទៀតសោត ព្រះពុទ្ធបរមគ្រូនៃយើងក៏បានបង្រៀនពុទ្ធសាសនិកឲ្យវៀរចាកអំពើអបាយមុខ ប្រកាន់ខ្ជាប់នូវបញ្ជាសីល រួមមានឲ្យវៀចាក ការកាប់សម្លាប់ឬការបៀតបៀនជីវីតមនុស្សសត្វកុហកបោកប្រាសការមិនលួចទ្រព្យសម្បត្តិ ការមិនបៀតបៀនប្រពន្ធកូនអ្នកដទៃការមិនសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ។ តាមរយៈការអប់រំនេះហើយដែលអាចបញ្ចៀសបាននូវអំពើអសីលធម៌នានាក្នុងសង្គមមនុស្សជាហេតុធ្វើឲ្យសង្គមបង្កើតបាននូវវប្បធម៌សន្តិភាពប្រកបដោយភាពស្រស់ញញឹម ។ បើផ្អែកតាមរយៈទំព័រប្រវត្តិសាស្រ្តខ្មែរ យើងឃើញថាចាប់ពីលទ្ធិពុទ្ធសាសនាចូលស្រុក ពិសេសចាប់ពីរាជ្យព្រះបាទវវរ្ម័នទី៧ ខ្មែរពុំដែលបង្ករសង្គ្រាមទេ ។ មួយវិញទៀតបើនិយាយពីសង្គ្រាមសាសនាខ្មែរមិនដែលមានសង្គ្រាមបែបនេះធំដុំដូចប្រទេសដទៃឡើយ ។ បើផ្អែកជាក់ស្តែងវិញ យើងច្បាប់ជាអាចដឹងបានជា ទស្សនកម្មផលតាមរយៈអត្ថបទអក្សរសិល្ប៍ខ្មែរយើងវិញ ពិសេសតាមរយៈរឿងព្រះវេស្សន្តរយើងឃើញថាតួអង្គព្រះវេស្សន្តបានកសាងបុណ្យកុសល ពោលគឺធ្វើនូវទានបារមីដោយចិត្តមេត្តា ករុណា មុទិតា និងឧបេក្ខាដល់ពួកអ្នកនគរក្រឹងរាស្រ្តដោយឥតរុញរាឡើយ ។ ព្រះអង្គវៀរចាកនុវរាល់អំពើបាននានាពិសេសនៅពេលដែលអ្នកស្រុកកស្រីពិរាស្រ្តតវ៉ាឲ្យព្រះអង្ឡចាកចេញពីព្រះនគរ ក៏ព្រះអង្គយល់ព្រមដោយឥតប្រកែកបន្តិចសោះឡើយ ។ មួយវិញទៀតយើងឃើញថាព្រះវេស្សន្តប្រកាន់ខ្ជាប់នូវធម៌ខន្តី គឹព្រះអង្គអត់ធ្មត់មិនចាញ់ជូជក់ព្រាហ្មណ៍ឡើយ ក្នុងខណៈពេលដែលជូជកវាយវាត់ធ្វើបាប បុត្រទាំងពីររបស់ទ្រង់យ៉ាងក៏ដោយ ។ បើផ្អែកតាមទស្សនកម្មផលអាចឲ្យយើងដឹងបានថាចុងបញ្ចប់ព្រះវេស្សន្តរបានជួបញាតិវង្ស និងបានមកសោយរាជ្យវិញផងដែរ ។

                 សរុបសេចក្តីមក អាចបញ្ជាក់បានថាទ្រឹស្តីព្រះពុទ្ធសាសនាដែលយកសន្តិវិធីសម្រាប់ស្វែងរកសុខបានធ្វើឲ្យសង្គមខ្មែរបង្កើតនូវវប្បធម៌សន្តិភាពមិនអាចប្រកែកបានឡើយ ។

                 ឆ្លងតាមការបកស្រាយខាងលើរួចមក យើងអាចសន្និដ្ឋានបានថាទស្សនប្រធានពិតជាមានខ្លឹមសារល្អព្រោះបានបង្ហាញឲ្យឃើញពីតម្លៃនិងតួនាទីដ៏សំខាន់នៃព្រះពុទ្ធសាសនាមកលើទឹកដីសុវណ្ណភូមិនៃយើង ។ ដូចនេះក្នុងនាមយើងជាអ្នកសិក្សា យើងគប្បី្ចចេះរើសយលគោលគំនិតអប់រំតាមពុទ្ធសាសនា ដើម្បីយកមកអនុវត្តន៍ក្នុងជីវភាពរស់នៅប្រចាំថ្ងៃធ្វើយ៉ាងណាឲ្យខ្លួនក្លាយជាបុគ្គលប្រសើរក្នុងសង្គមជាតិ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login