Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-07 08:47

អ្នកវាយតម្លៃ ត្រូវធ្វើការគណនាដោយយោងទៅតាមទីកន្លែងនៃអចលនវត្ថុ ទំហំវាយតម្លៃលើចំនួនទឹកប្រាក់លើពន្ធ ប៉ុន្តែ មិនត្រូវធ្វើការគណនាចំពោះតែផ្នែកដែលទទួលបានពីរបាយការណ៍ប៉ុណ្ណោះនោះទេ ។ ជាក់ស្តែង អ្នកវាយតម្លៃត្រូវធ្វើការពិចារណាទៅលើកាលៈទេសៈពិសេសនៃអចលនវត្ថុនោះ ដោយមើលទៅលើអចលនវត្ថុនោះ ថាតើអ្នកណាដែលកំពុងប្រើប្រាស់អចលនវត្ថុនោះ ប្រើប្រាស់យ៉ាងដូចម្ដេច ហើយស្ថានភាពបច្ចុប្បន្នយ៉ាងដូចម្តេចដែរ។ ជាពិសេស ប្រសិនបើអចលនវត្ថុនោះមានអ្នកកាន់កាប់ តើការកាន់កាប់នោះផ្អែកតាមសិទ្ធិអ្វី ? ម្យ៉ាងទៀត អ្នកវាយតម្លៃត្រូវធ្វើការពិចារណាថា បើផ្អែកតាមការលក់ដោយបង្ខំ តើសិទ្ធិកាន់កាប់នោះរលត់ ឬមិនរលត់ជាអាទិ៍ និងត្រូវពិចារណាទៅលើទំនាក់ទំនងគតិយុត្តផងដែរ។ ប្រសិនបើ ការធ្វើការវិនិច្ឆ័យលើទំនាក់ទំនងគតិយុត្ដមានការលំបាក អ្នកវាយតម្លៃអាចសុំជំនួយពីអាជ្ញាសាលាបាន។ របៀបវាយតម្លៃអំពីចំនួនទឹកប្រាក់ គឺពឹងផ្អែកទៅលើអ្នកវាយតម្លៃដែលមានជំនាញ។ យ៉ាងណាមិញ វានឹងមានភាពសមរម្យ ប្រសិនបើអ្នកវាយតម្លៃធ្វើការវាយតម្លៃចំនួនទឹកប្រាក់ទាបជាងតម្លៃទីផ្សារ ។ ប្រសិនបើការលក់ដោយបង្ខំមានលក្ខណៈខុសគ្នាទៅនឹងការលក់ធម្មតា នោះវានឹងមានភាពលំបាកសម្រាប់អ្នកទិញ។ ឧទាហរណ៍៖ អ្នកដែលមានគោលបំណងទិញ មិនអាចចូលមើលអចលនវត្ថុហ៊ីប៉ូតែកនៅខាងក្នុងបានទេ ហើយគាត់ត្រូវធ្វើការសម្រេចចិត្តភ្លាមៗ ថាទិញ ឬមិនទិញ ត្រឹមកាលបរិច្ឆេទកំណត់លក់ ម្យ៉ាងទៀត វាអាចនឹងមានបញ្ហានៅក្រោយពេលទិញ ដោយសារតែអ្នកកាន់កាប់ប្រកែកក្នុងការប្រគល់អចលនវត្ថុហ៊ីប៉ូតែកនោះ។ ប្រសិនបើគេធ្វើការពិចារណាទៅលើចំណុចទាំងនេះ ទោះបីជាតម្លៃនៃការលក់ដោយបង្ខំដូចគ្នាទៅនឹងតម្លៃទីផ្សារក៏ដោយ ក៏មិនមានអ្នកដែលចង់ទិញដែរ ហេតុនេះ វាមានការព្រួយបារម្ភអំពីការយឺតយ៉ាវនៃនីតិវិធីលក់ដោយបង្ខំ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login