Answer 1


user icon SpecialExams 2018-02-20 09:29

ចំពោះទស្សនៈរបស់ខ្ញុំផ្ទាល់ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបង្កើតរបបសន្តិសុខសង្គមនោះគឺជាការងារមួយដែលត្រឹមត្រូវ ព្រោះថារាជរដ្ឋាភិបាលបានធ្វើដើម្បីការពារចំពោះប្រជាពលរដ្ឋរបស់ខ្លួនណា ដែលមិនមានលទ្ធភាពរកប្រាក់ចំណូល ឬដែលកំពុងប្រឈមនឹងការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ ដោយសារហានិភ័យសង្គមតាមរយៈការផ្តល់នូវធនធានខាងហិរញ្ញវត្ថុ ឬវត្ថុប្រើប្រាស់ចាំបាច់ ឬក៏បានផ្តល់សេវាកម្មផ្សេងៗ។ ម៉្យាងវិញទៀត ការបង្កើតរបបសន្តិសុខសង្គម បានធានាសមាជិកសង្គមមិនឱ្យធ្លាក់ទោក្នុងហានិភ័យ នៃការបាត់បង់ប្រាស់ចំណូល និងធ្លាក់ទៅក្នុងភាពក្រីក្រ។ ការផ្តល់ជូនការគាំពារចំពោះប្រជាពលរដ្ឋផ្អែកលើទស្សនទាន នៃកាចែករំលែក និងគោលរការណ៍សាមគ្គីធម៌ក្នុងសង្គមធានាបាននូវសន្តិសុខប្រាក់ចំណូល។ តាមរយៈរបបនេះ សមាជិកសង្គមត្រូវបានគាំពារមិនឱ្យធ្លាក់ទៅក្នុងហានិភ័យនៃការបាត់បង់ប្រាក់ចំណូល ដោយសាហានិភ័យសង្គមជាយថាហេតុណាមួយឡើយ។ ការនេះញ៉ាំងពូកគេឱ្យមានជំនឿទុកចិត្តមកលើសង្គមទាំងមូល ដែលជាបច្ច័យនាំទៅដលល់ភាពនឹងនរក្នុងសង្គម ធានាស្ថេរផាព និងភាពសុខដុមរមនានៅក្នុងសង្គម និងរួមចំណែកជួយពន្លឿន ដល់ការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល។


Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login