Answer 1


user icon SpecialExams 2018-02-20 09:46

របបសន្តិសុខសង្គមនីមួយៗបានជួយដល់ខ្ញុំបាទឬនាងខ្ញុំដូចជា៖

ជាទូទៅរបបសន្តិសុខសង្គមនេះនូវបណ្តាលប្រទេសនានាលើពិភពលោកគេតែងតែអនុវត្តហើយទទួលបានជោគជ័យដល់ប្រជាពលរដ្ឋរបស់គេ ទោះបីជាច្បាប់តម្រូវឱ្យមានការបង់ភាគទានក៏ដោយ ប៉ុន្តែអត្រាបង់ភាគទាននេះមានចំនួនតិចតួច បើធៀបទៅនឹងការចំណាយគំហុគរបស់បុគ្គលម្នាក់ៗនៅពេលដែលយើងជួបហានិភ័យសង្គមនានា។ ហើយសម្រាប់ប្រទេសកម្ពុជាដែលច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញតិនៃច្បាប់ស្តីពីការងារ និងដោយការគិតគូររបស់រាជរដ្ឋាភិបាលបានបង្ហាញអំពីការយកចិត្តទុកដាក់ ដែលមានគំនិតផ្តួចផ្តើមឡើងដោយរាជរដ្ឋាភិបាល ក្នុងការបង្កើតអង្គរភាពបេឡាជាតិរបបសន្តិសុខនេះឡើង។ ពេលដែលពួកយើង មានហានិភ័យសង្គមនានាកើតឡើង ពួកយើងនៅតែមានប្រាក់ចំណូលស្របទៅតាមច្បាប់កំណត់ ដែលយើងអាចជៀងផុតពីភាពក្រីក្រ និងជួយដល់ក្រុមគ្រួសារយើងនៅពេលជួបឧបទ្ធវេហេតុនានាមានដូចជា ទទួលរងហានិភ័យការងារ មានជំងឺ ឬជួបឧបទ្ទវហេតុផ្សេងៗ ដល់ពេលចាស់ជរា ឬធ្លាក់ក្នុងទុព្វលភាព ឬទទួលមរណៈភាពនៃមេគ្រូសារ ទាំងនេះបានជួយយើងទាំងការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ការចិញ្ចឹមពេលយើងទទួលរងហានិភ័យការងារ ដែលបាត់បង់សមត្ថភាពការងារលើសពី ២០% ទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ក្នុងឱកាសមានជំងឺ ទទួលបានប្រាក់ សោធនជរាភាព សោធនទុព្វលភាព ឬសោធនចំពោះអ្នកនៅក្នុងបន្ទុក។ ហើយកត្តានេះធ្វើឱ្យប្រទេសអភិវឌ្ឃន៍បានជឿនលឿនដោយសារមានទំនុកចិត្ត និងកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និយោជកមានការកើនផលិតផលតាមរយៈសុខភាពផ្លូវកាយ ផ្លូវចិត្តរបស់កម្មករនិយោជិត រាជរដ្ឋាភិបាលមានកំណើនសេដ្ឋកិច្ច តាមរយៈការរីកចម្រើនជីវភាពរបស់ប្រជាពលរដ្ឋ។ លើសពីនេះ រដ្ឋអាចចាត់ចែងលុយរបបសន្តិសុខសង្គមដែលលើសដើម្បីវិនិយោគទោលើរបបសន្តិសុខថសង្គមនេះ និងវិនិយោគរាល់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់របស់រដ្ឋ តាមកំចីដែលមានការប្រាក់តិចតួចស្របទោតាមច្បាប់។ សរុបសេចក្តីមក របបសន្តិសុខសង្គមគឺបង្ហាញអំពីសាមគ្គីធម៌ក្នុងសង្គម ពិសេសជាងនេះទៅទៀតគឺធានាបានសន្តិសុខប្រាក់ចំណូល របស់ពួកយើងទាំងអស់គ្នានៅពេលជួបហានិភ័យសង្គមដូចបានរៀបរាប់ខាងលើ។


Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login