Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-11-06 15:40

នៅស្រុកណាក៏គេមានច្បាប់របស់ខ្លួនដែរ ហើយសូម្បីតែប្រពៃណីទំនៀមទម្លាប់ក៏ជាច្បាប់ដែរ ។ នៅក្រោមការដឹកនាំរបស់ព្រះបាទជ័យវរ្ម័នទី៧ លោកបានរៀបចំឱ្យមានជាក្បួនច្បាប់ជាច្រើនដែលយើងអាចឃើញស្រាប់ នៅតាមជញ្ជាំងប្រាសាទនានា ហើយលុះមកដល់ឆ្នាំ១៨២០ ក្នុងរាជ្យស្តេចជ័យជេដ្ឋាទ្រង់បានរៀបចំច្បាប់ដឹកនាំស្រុកទេសជាថ្មី ដែលគេហៅថា ក្រុមស្រុក ឬច្បាប់ស្រុក ប៉ុន្តែគេមិនហៅថារដ្ឋធម្មនុញ្ញនោះទេ។ ក្រោយពីបារាំងចូលស្រុក នៅឆ្នាំ១៩១២ នៅក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ យើងមានក្រមព្រហ្មទណ្ឌដំបូង ហើយក្រោយមកទៀតយើងមានក្រមរដ្ឋប្បវេណី និង ក្រមនីតិវិធីរដ្ឋប្បវេណីនៅឆ្នាំ១៩២០ ពោលគឺមុនមានរដ្ឋធម្មនុញ្ញទៅទៀត ។ ប្រព័ន្ធតុលាការសម្រាប់ដោះស្រាយវិវាទមានពីរ ក្នុងនោះមួយសម្រាប់ដោះស្រាយវិវាទរវាងខ្មែរនិងខ្មែរ និងមួយទៀតសម្រាប់ដោះស្រាយវិវាទរវាងខ្មែរនិងបារាំង ហើយកាលនោះយើងមានតែសាលាដំបូងទេ ចំណែកឯសាលាឧទ្ធរណ៍ គឺនៅព្រៃនគរឯណោះ ។ ដូច្នេះ បើយើងនិយាយពីរដ្ឋធម្មនុញ្ញ គឺយើងទើបមានចាប់ពីឆ្នាំ១៩៤៧ នោះទេ ។ យើងអាចមើលព្រឹត្តិការណ៍ឡើងវិញថា យើងបានទទួលឯករាជ្យឆ្នាំ១៩៥៣ មុនឆ្នាំនេះយើងមានស្តេចសោយរាជ្យ ។ ខ្ញុំសូមលើកយក ព្រះមហាក្សត្រ នរោត្តម សីហនុ ដែលលោកសោយរាជ្យពីឆ្នាំ១៩៤១មក គឺយើងបានអនុម័តរួចហើយហៅថា ព្រះរាជបញ្ញត្តិរបស់ព្រះមហាក្សត្រជាលាយលក្ខណ៍អក្សរ ។ បើយើងមើលទៅមុននេះទៀត យើងអាចមើលឃើញច្បាប់ក្រមង៉ុយច្បាប់ទំនៀមទំលាប់ផ្សេងៗ ។ បើតាមឯកសារយើងអាចដឹងទៀតថា ច្បាប់មានតាំងពីជំនាន់ ព្រះបាទជ័យវរ្ម័នទី២ មានលើសិលាចារឹក ដែលយើងចាត់ទុកជាព្រះរាជបញ្ញត្តិ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login