Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣៦- តើសេដ្ឋកិច្ចកើនឡើង ៧ % មានន័យដូចម្តេច ?

៣៧- តើអ្វីទៅហៅថាគោលនយោបាយរូបិយវត្ថុ ?

៣៨- តើអ្វីទៅជា អតិផរណា និង បរិត្តផរណា ?

៣៩- តើប្រាក់ចំណូលដែលមិនជាប់ពន្ធមានអ្វីខ្លះ ?

៤០- តើថវិកាជាតិគឺជាអ្វី ?

ចម្លើយ

៣៦- សេដ្ឋកិច្ចកើនឡើង ៧ % មានន័យថា ៖

  • ចំណូលជាតិសរុប ឬចំណូលបុគ្គលម្នាក់ៗកើនឡើង (GNI)
  • ផលិតផលសរុបក្នុងស្រុកកើនឡើង (GDP)
  • ផលិតកម្មកើនឡើង
  • ការប្រើប្រាស់កើនឡើង
  • ការវិនិយោគផ្ទាល់ពីបរទេសកើនឡើង
  • អត្រានិកម្មភាពថយចុះ ។

៣៧- គោលនយោបាយរូបិយវត្ថុ គឺជាដំណើរការដែលអាជ្ញាធររូបិយវត្ថុនៃប្រទេសមួយគ្រប់គ្រងលើការផ្គត់ផ្គង់រូបិយវត្ថុ ដោយការកំណត់អត្រាការប្រាក់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនិងស្ថិរភាព ។ គោលបំណងសំខាន់នៃគោលនយោបាយនេះ គឺស្ថិរភាពតម្លៃនិងអត្រានិកម្មភាពទាប ។ គោលនយោបាយរូបិយវត្ថុ សំដៅលើគោលនយោបាយពង្រីក ឬបង្រួមដែលគោលនយោបាយពង្រីក បង្កើនការផ្គត់ផ្គង់សរុបនៃរូបិយវត្ថុនៅក្នុងសេដ្ឋកិច្ច ដើម្បីទប់ទល់នឹងភាពគ្មានការងារធ្វើនៅក្នុងពេលមានវិបត្តិ ដោយបញ្ចុះថ្ងៃអត្រាការប្រាក់ដោយសង្ឃឹមថា ឥណទានងាយស្រួលនឹងអាចជំរុញកំណើនពាណិជ្ជកម្ម ។ ចំណែកគោលនយោបាយបង្រួម កាត់បន្ថយការផ្គត់ផ្គង់រូបិយវត្ថុ ដើម្បីទប់ទល់នឹងអតិផរណា។ គោលនយោបាយរូបិយវត្ថុផ្អែកលើទំនាក់ទំនងរវាងអត្រាការប្រាក់នៅក្នុងសេដ្ឋកិច្ចមួយ ដែលជាតម្លៃដែលអាចឲ្យខ្ចីលុយបាន និងការផ្គត់ផ្គង់រូបិយវត្ថុសរុប ។ គោលនយោបាយរូបិយវត្ថុប្រើឧបករណ៍ជាច្រើន ដើម្បីគ្រប់គ្រងអត្រាការប្រាក់និងការផ្គត់ផ្គង់រូបិយវត្ថុសរុប ដើម្បីមានឥទ្ធិពលលើកំណើនសេដ្ឋកិច្ច អតិផរណា អត្រាប្តូរប្រាក់ជាមួយរូបិយវត្ថុផ្សេងៗ និងភាពអត់ការធ្វើ។ នៅពេលដែលរូបិយវត្ថុស្ថិតនៅជាឯកាធិភាពនៃអ្នកបង្កើត ឬនៅពេលដែលប្រព័ន្ធបោះពុម្ពក្រដាសប្រាក់មានចំណងនឹងធនាគារកណ្តាល អាជ្ញាធររូបិយវត្ថុមានសមត្ថកិច្ចក្នុងការកែប្រែការផ្គត់ផ្គង់រូបិយវត្ថុ ដែលអាចធ្វើឲ្យមានការប្រែប្រួលអត្រាការប្រាក់ (ដើម្បីសម្រេចបានគោលដៅនៃគោលនយោបាយ )។ គោលនយោបាយរូបិយវត្ថុបានចាប់ផ្តើមតាំងពីសតវត្សទី ១៩ ដែលពេលនោះគេប្រើដើម្បីរក្សាស្តង់ដារមាស ( gold standard)។ គោលនយោបាយមួយសំដៅថាជាគោលនយោបាយបង្រួម នៅពេលដែលវាកាត់បន្ថយការផ្គត់ផ្គង់រូបិយវត្ថុ ឬបង្កើនត្រឹមតិចតួចបំផុត ឬវាបង្កើតអត្រាការប្រាក់។ គោលនយោបាយពង្រីកបង្កើតការផ្គត់ផ្គង់រូបិយវត្ថុយ៉ាងឆាប់រហ័យ ឬកាត់បន្ថយអត្រាការប្រាក់ ។ លើសពីនេះទៅទៀត គោលនយោបាយរូបិយវត្ថុត្រូវបានចាត់ទុកថា ៖ តម្រូវចិត្ត ប្រសិនបើអត្រាការប្រាក់ដែលកំណត់ដោយអាជ្ញាធរ រូបិយវត្ថុកណ្តាលមានគោលបំណងបង្កើតកំណើនសេដ្ឋកិច្ច អព្យាក្រឹត ប្រសិនបើ វាមិនមានគោលបំណងបង្កើតកំណើន ឬប្រឆាំងនឹងអតិផរណាតឹងរ៉ឹង ប្រសិនបើវាមានគោលបំណងកាត់បន្ថយអតិផរណា។

៣៨- អតិផរណា គឺជាសភាពការណ៍ ឬបាតុភូតនៃការឡើងថ្លៃជាទូទៅរបស់ទំនិញឬសេវានានា និងកើនចំនួនប្រាក់នៅក្នុងការចរាចរណ៍នៅលើទីផ្សារ។ បើសរសេរឲ្យស្រួលយល់អតិផរណា មានន័យថា ទំនិញ ឬសេវាឡើងថ្លៃ ឬឯប្រាក់ចុះថោក ។ ឧទាហរណ៍ ៖ កាលឆ្នាំ២០០០ យើងមានលុយ១០០រៀល យើងអាចទិញបានបង្អែមមួយចាន(នៅជនបទ)។ ប៉ុន្តែ ឆ្នាំ២០១៧នេះ យើងមានលុយ១០០រៀល យើងមិនអាចទិញបង្អែមមួយចានបានទេ គឺទាល់តែមាន៥០០រៀល ឬ១០០០រៀល ឬ១៥០០រៀល ឬច្រើនជាងនេះ ទើបយើងអាចទិញបង្អែមបានមួយចាន។ បង្អែម១ចានដដែល តែយើងត្រូវចំណាយលុយកាន់តែច្រើនជាងមុន។ បរិត្តផរណា គឺជាការដកចំនួនរូបិយវត្ថុមួយភាគចេញពីទីផ្សារ ដែលលើសចំនួនត្រូវការចរាចរណ៍របស់សាច់ប្រាក់ ដើម្បីធ្វើឲ្យចំនួនរូបិយវត្ថុសមាមាត្រ និងតម្រូវការចាំបាច់សម្រាប់ចរាចរណ៍ ។

៣៩- ប្រាក់ចំណូលដែលមិនជាប់ពន្ធមានដូចជា ៖

    ក- ប្រាក់ចំណូលរបស់រាជរដ្ឋាភិបាល ឬប្រាក់ចំណូលស្តាប័នរាជរដ្ឋាភិបាល

    ខ- ប្រាក់ចំណូលរបស់អង្គការណាមួយដែល ៖

    - ត្រូវបានរៀបចំឡើង និងដំណើរការសម្រាប់គោលដៅសុទ្ធសាធខាងសាសនា សប្បុរសធម៌ វិទ្យាសាស្រ្ត អក្សរសាស្ត្រ ឬអប់រំ

    - គ្មានចំណែកណាមួយនៃទ្រព្យ ឬប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជន

    គ- ប្រាក់ចំណូលរបស់អង្គការពលករ ឬសភាពាណិជ្ជកម្ម ឧស្សាហកម្ម ឬកសិកម្ម ក្នុងករណីដែលប្រាក់ចំណូលរបស់អង្គការទាំងនោះ មិនត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជនរបស់អ្នកចូលហ៊ុន ឬរូបវន្តបុគ្គល

    ឃ- ប្រាក់ចំណេញដែលបានមកពីការលក់ផលិតផលកសិកម្ម ដែលបុគ្គលមិនមែនជាអ្នកជាប់ពន្ធតាមរបបពិតផលិតបានដោយខ្លួនឯង ទោះបីផលិតផលនោះមិនទាន់កែច្នៃ ឬកែច្នៃហើយក៏ដោយទៅតាមទំលាប់នៃការងារកសិកម្ម។ ប្រតិបត្តិការតាមមធ្យោបាយឧស្សាហកម្ម រួមទាំងការកែច្នៃការរក្សាគុណភាព ការវេចខ្ចប់សំរាប់លក់ ពុំត្រូវបានចាត់ទុកជាទំលាប់នៃការងារកសិកម្មឡើយ។

៤០- ថវិកាជាតិ មានលក្ខណៈជាក់លាក់ពីព្រោះថវិកាត្រូវបានរដ្ឋសភាអនុម័ត ហើយឆ្លុះបញ្ចាំងកម្មវិធីនយោបាយរបស់រដ្ឋ ។ ថវិកាជាឧបករណ៍ហិរញវត្ថុរបស់រដ្ឋឆ្លុះបញ្ចាំងសកម្មភាពសេដ្ឋកិច្ច ពីព្រោះថវិកាមិនត្រឹមតែជាឯកសារសម្រាប់កត់ត្រារបស់គណនេយ្យនោះទេ ។ ថវិកាបេសកកម្មមួយច្បាស់លាស់ គឺធ្វើវិចារណៈកម្មក្នុងការអនុវត្តន៍ និងការប្រើប្រាស់មធ្យោបាយហិរញ្ញវត្ថុ ដែលទទួលបានពីចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ និងចំណូលមូលធន។ ថវិការដ្ឋាភិបាលគឺជាការប៉ាន់ស្មាននូវចំណូល និងចំណាយរបស់រដ្ឋសម្រាប់ថ្នាក់បន្ទាប់ ឧទ្ទេសភាពដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុនៅចំមុខសភា ឬអង្គការនីតិបញ្ញត្តិ ដើម្បីសភាអនុម័ត ។ ថវិកាជាឧបករណ៍មួយដ៏ចាំបាច់សម្រាប់ដឹកនាំនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានត្រឹមត្រូវ និងញ៉ាំងឲ្យរដ្ឋក្ដាប់ជាប់នូវការប្រព្រឹត្តទៅ និងអនុវត្តកម្មវិធីនយោបាយរបស់ខ្លួនបានខ្ជាប់ខ្លួន ។ ថវិកាមានតួនាទីដូចខាងក្រោម ៖ (១)ផ្តល់ធនធានដោយកំណត់តាមអាទិភាព (២)បែងចែកដោយផ្ទេរធនធានតាមមធ្យោបាយចំណូលនិងចំណាយ (៣)ជាស្ថានភាពរូបនីយកម្មនៃម៉ាក្រូសេដ្ឋកិច្ច ដែលរក្សាឲ្យបាននូវតុល្យភាពសេដ្ឋកិច្ចទូទៅជាមូលដ្ឋាន ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login