សំណួរ

១៦៦- ដូចម្តេចដែលហៅថា ដំណាក់កាលរីកចម្រើន ?

១៦៧- ដូចម្តេចដែលហៅថា ដំណាក់កាលបង្ហាញឲ្យស្គាល់ ?

១៦៨- ដូចម្តេចដែលហៅថា ឧបករណ៍មូលធន ?

១៦៩- ដូចម្តេចដែលហៅថា ឧបករណ៍ប្រតិបត្តិការ ?

១៧០- ដូចម្តេចដែលហៅថា សម្ភារៈប្រើប្រាស់ ?

១៧១- ដូចម្តេចដែលហៅថា វដ្តជីវិតនៃផលិតផល ?

១៧២- ដូចម្តេចដែលហៅថា គ្រឿងបន្លាស់ ?

ចម្លើយ

១៦៦- ដែលហៅថា ដំណាក់កាលរីកចម្រើន គឺជាដំណាក់កាលលក់ផលិតផលបានច្រើន ករណីដែលអតិថិជនច្រើនមានចាប់អារម្មណ៍ ។

១៦៧- ដែលហៅថា ដំណាក់កាលបង្ហាញឲ្យស្គាល់ គឺដំណាក់កាលដាក់ផលិតផលទៅក្នុងការធ្វើជំនួញ ហើយចាប់ផ្តើមបង្ហាញឲ្យអតិថិជនបានស្គាល់ ។

១៦៨- ដែលហៅថា ឧបករណ៍មូលធន គឺរួមមាន ដី សំណង់ និងឧបករណ៍ប្រើប្រាស់ក្នុងអាជីវកម្មមានថ្លៃខ្ពស់ ហើយទិញដោយអង្គភាពអាជីវកម្មនានា ។

១៦៩- ដែលហៅថា ឧបរណ៍ប្រតិបត្តិការ ជាឧបករណ៍តូចល្មមមិនសូវថ្លៃ ប្រើក្នុងប្រតិបត្តិការក្នុងអាជីវកម្ម ឬលក់ទំនិញរួមមាន ម៉ាស៊ីនតូចៗ និងសង្ហារឹមជាដើម ។

១៧០- ដែលហៅថា សម្ភារៈប្រើប្រាស់ ជាសម្ភារៈប្រើប្រាស់ផ្ទាល់របស់ប្រតិបត្តិការ រួមមាន ក្រដាស ខៅ្មដៃ ដែកគាប ក្រដាស  ឧបករណ៍សម្អាត ប្រេងឥន្ទនៈ អំពូល ឌីស្ដែត ។ល។

១៧១- ដែលហៅថា វដ្តជីវិតនៃផលិតផល គឺជារយៈពេលកំណត់មួយ ដែលផលិតផល អាចបង្កើតប្រាក់ចំណេញសម្រាប់ក្រុមហ៊ុន ។

១៧២- ដែលហៅថា គ្រឿងបន្លាស់ គឺគ្រឿងខៅ្ចខ្ចង ឬបំណែកផ្សេងៗសម្រាប់ប្រើប្រាស់ក្នុងការផ្លាស់ប្តូរ ផ្នែកនៃឧបករណ៍មូលធន និងឧបករណ៍ប្រតិបត្តិការ ។

តភាគ


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login