Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១២៦- តើការបង្កើតហ៊ីប៉ូតែកមានលក្ខខណ្ឌអ្វីខ្លះ ?

១២៧- តើលក្ខខណ្ឌបង្កើតអានុភាពគឺជាអ្វី ?

១២៨- តើហ៊ីប៉ូតែករួមគឺជាអ្វី ? ចូរឲ្យឧទាហរណ៍ ?

១២៩- តើការអនុវត្តហ៊ីប៉ូតែកគឺជាអ្វី ?

១៣០- តើហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែតគឺជាអ្វី ?

ចម្លើយ

១២៦- ការបង្កើតហ៊ីប៉ូតែកមានលក្ខខណ្ឌដូចជា ៖

  • លក្ខខណ្ឌបង្កើតអានុភាព
  • លក្ខខណ្ឌតតាំង ។

១២៧- លក្ខខណ្ឌបង្កើតអានុភាព គឺជាលក្ខខណ្ឌដែលមានខ្លឹមសារដែលថា តើហ៊ីប៉ូតែកត្រូវបំពេញលក្ខខណ្ឌ ឬតាមទម្រង់បែបណាទើបមានអានុភាពរវាងម្ចាស់សិទ្ធិ និងអ្នកបង្កើត ឬតតិយជន ។ ហ៊ីប៉ូតែកនឹងត្រូវបានបង្កើតឡើង ដោយការព្រមព្រៀងគ្នារវាងម្ចាស់បំណុល និងកូនបំណុល ឬតតិយជនដែលយកអចលនវត្ថុរបស់ខ្លួនមកដាក់ជាប្រាតិភោគប៉ុណ្ណោះ (មាត្រា៨៤៤ នៃក្រមរដ្ឋប្បវេណី) ។ ហេតុនេះ កិច្ចសន្យាហ៊ីប៉ូតែកមានអានុភាពចំពោះម្ចាស់សិទិ្ធ និងអ្នកបង្កើត ឬតតិយជន ដែលបានដាក់ទ្រព្យសម្បត្តិដើម្បីធានាកាតព្វកិច្ចអ្នកដទៃ ។

១២៨- ហ៊ីប៉ូតែករួម គឺជាការបង្កើតហ៊ីប៉ូតែកលើអចលនវត្ថុច្រើន ដើម្បីធានាសិទ្ធិលើបំណុលតែមួយ (មាត្រា៨៥៧ នៃក្រមរដ្ឋប្បវេណី) ។ ឧទាហរណ៍ B បានដាក់ហ៊ីប៉ូតែកលើដីរបស់ខ្លួនចំនួន ៣កន្លែង (X Y Z) ដើម្បីធានាបំណុលចំពោះ A ហេតុនេះ ដី X Y Z គឺជាវត្ថុនៃហ៊ីប៉ូតែក ហៅថា ហ៊ីប៉ូតែករួម ។

១២៩- ការអនុវត្តហ៊ីប៉ូតែក គឺជាការទាមទារសិទ្ធិរបស់ម្ចាស់បំណុលហ៊ីប៉ូតែក ខណៈពេលដែលកាតព្វកិច្ចរបស់កូនបំណុល (អ្នកបង្កើតហ៊ីប៉ូតែក) មិនបានអនុវត្តកាតព្វកិច្ចរបស់ខ្លួន ។ ករណីនេះ ម្ចាស់បំណុលហ៊ីប៉ូតែកអាចដាក់ពាក្យសុំ លក់ដោយបង្ខំនូវត្ថុដែលជាកម្មវត្ថុនៃហ៊ីប៉ូតែកបាន តាមរយៈផ្លូវតុលាការ (មាត្រា ៨៥៣ នៃក្រមរដ្ឋប្បវេណី) ដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីបណ្តឹង គឺដាក់ពាក្យសុំទៅស្ថាប័ន អនុវត្ត (តុលាការអនុវត្ត) ។ ការអនុវត្តហ៊ីប៉ូតែកចំពោះអចលនវត្ថុ គឺជាការអនុវត្តសិទ្ធិប្រាតិភោគដែលជាការអនុវត្តដោយបង្ខំមួយប្រភេទ ដែលជាគោលការណ៍ត្រូវអនុលោម ទៅតាមបញ្ញត្តិស្តីពីការអនុវត្តដោយបង្ខំដែលមានគោលបំណងឲ្យសងជាប្រាក់ចំពោះអចលនវត្ថុ ដោយបន្ថែមនូវបញ្ញត្តិពិសេសដែលមានចែងនៅក្នុងមាត្រា ៥០៩ ដល់មាត្រា ៥២០ នៃក្រមនីតិវិធីរដ្ឋប្បវេណី ។

១៣០- ហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត គឺជាករណីលើកលែងនៃភាពបន្ទាប់បន្សំនៃសិទ្ធិប្រាតិភោគប្រត្យក្ស និងភាពទៅជាមួយនៃសិទ្ធិប្រាតិភោគប្រត្យក្ស (មាត្រា៧៦៩ កថាខណ្ឌទី៥ និងមាត្រា៧៧០ កថាខណ្ឌទី២) ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login