Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣៦- តើអ្វីទៅជាបញ្ញត្តិដែលអនុវត្តដោយបង្ខំ ?

៣៧- តើអ្វីទៅជាសណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ ?

៣៨- ដូចម្តេចដែលហៅថាក្រមរដ្ឋប្បវេណី ?

៣៩- តើអ្វីទៅជានីតិសាធារណៈ ?

៤០- តើអ្វីទៅហៅថានីតិឯកជន ?

ចម្លើយ

៣៦- បញ្ញត្តិដែលអនុវត្តដោយបង្ខំ គឺជាបញ្ញត្តិដែលបដិសេធអានុភាពនៃសកម្មភាពដែលផ្ទុយនឹងបញ្ញត្តិនោះ ។ មានបញ្ញត្តិមួយចំនួនចែងច្បាស់ថាជាបញ្ញត្តិដែលអនុវត្តដោយបង្ខំ ដូចជា កថាខណ្ឌទី៣ នៃមាត្រា ៥៨៥ នៃក្រមរដ្ឋប្បវេណីស្តីពីការកម្រិតការប្រាក់ ជាដើម ប៉ុន្តែក៏មានបញ្ញត្តិមួយចំនួនមិនកំណត់ឲ្យច្បាស់ថាជាបញ្ញត្តិដែលអនុវត្តដោយបង្ខំផងដែរ ។ ហេតុនេះ ចាំបាច់ត្រូវមានការបកស្រាយដោយពិចារណាអំពីគោលគំនិតនៃមាត្រានោះ ថាជាបញ្ញត្តិអនុវត្តដោយបង្ខំ ឬមិនមែន ។ ជាធម្មតា បញ្ញត្តិអនុវត្តដោយបង្ខំ ជាបញ្ញត្តិទាក់ទងនឹងសណ្តាប់ធ្នាប់សាធារណៈ ហើយបញ្ញត្តិដែលមិនទាក់ទងនឹងសណ្តាប់ធ្នាប់សាធារណៈ ហៅថាបញ្ញត្តិដែលអនុវត្តតាមការស្ម័គ្រចិត្ត ។

៣៧- សណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ គឺជាប្រយោជន៍ទូទៅនៅក្នុងសង្គម និងទំនៀមទម្លាប់លក្ខណៈសីលធម៌នៅក្នុងសង្គម ។ អត្ថន័យនៃសណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ គឺខុសគ្នាទៅតាមសម័យកាល និងប្រទេសនីមួយៗ ។ អត្ថន័យនៃកិច្ចសន្យាមួយផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ ឬអត់នោះ គឺចាំបាច់ត្រូវធ្វើការបកស្រាយទៅតាមករណីនីមួយៗ ។

៣៨- ដែលហៅថាក្រមរដ្ឋប្បវេណី គឺជាបណ្តុំវិធាន ឬគោលការណ៍មូលដ្ឋានដែលគ្រប់គ្រងទៅលើសកម្មភាពរបស់បុគ្គលឯកជននៅក្នុងទំនាក់ទំនងនៃនីតិឯកជន ។ គឺសំដៅទៅលើវិធាន ដែលគ្រប់គ្រងទៅលើទំនាក់ទំនងគតិយុត្តិផ្នែករដ្ឋប្បវេណី រួមមានទំនាក់ទំនងទ្រព្យសម្បត្តិ និងទំនាក់ទំនងញាតិលើកលែងតែមានកំណត់ផ្សេងនៅក្នុងច្បាប់ពិសេស ។ (មាត្រា១ ស្តីពីច្បាប់ទូទៅនៃនីតិឯកជននៃក្រមរដ្ឋប្បវេណី)

៣៩- នីតិសាធារណៈ គឺសំដៅទៅលើសំណុំវិធានគតិយុត្តិទាំងឡាយណា ដែលបង្កើតឡើងដើម្បីសម្របសម្រួលទំនាក់ទំនងរវាងបុគ្គលសាធារណៈនិងបុគ្គលសាធារណៈ ឬរវាងរដ្ឋនងិបុគ្គលឯកជនក្នុងគោលបំណង ដើម្បីបម្រើផលប្រយោជន៍ ។ ឧទាហរណ៍ នីតិថវិការ និងពន្ធដារ​ នីតិរដ្ឋធម្មនុញ្ញ នីតិរដ្ឋបាល នីតិព្រហ្មទណ្ឌ...។

៤០- នីតិឯកជន គឺសំដៅទៅលើសំណុំវិធានគតិយុត្តិទាំងឡាយណាដែលបង្កើតឡើងដើម្បីសម្របសម្រួលទំនាក់ទំនងរវាងបុគ្គលឯកជននិងឯកជន ក្នុងគោលបំណងដើម្បបម្រើផលប្រយោជន៍ឯកជន ។ ឧទាហរណ៍ នីតិរដ្ឋប្បវេណី នីតិពាណិជ្ជកម្ម នីតិការងារ នីតិកិច្ចសន្យា...។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login