Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

                   សេចក្តីអធិប្បាយ

                 បុគ្គលគ្រប់រូបដែលកើតមកហើយនៅលើលោកសន្និវាសយើងនេះ តែងតែមានបំណងចង់បាននូវអ្វីដែលខ្លួនប៉ងប្រាថ្នាសម្រាប់បម្រើសេចក្តីត្រូវការក្នុងជីវភាពរស់នៅប្រកបដោយសេចក្តីសុខសុភមង្គល ។ ហើយដើម្បីសម្រេចនូវបំណងខាងលើនេះយើងគួរតែបំពេញសេចក្តីតស៊ូព្យាយាមជាកត្តាមូលដ្ឋានចាំបាច់បំផុតទើបនាំជីវីតរបស់អ្នកទទួលបានជោគជ័យ ផ្សារភ្ជាប់និងជំនឿជាក់លើខ្លូនឯង ។ ដោយមើលឃើញពីអត្ថប្រយោជន៍បែបនេះហើយទើបមានពំនោលមួយបានលើកឡើៀងថា « ជំនឿជាក់លើខ្លួនឯងជាកត្តាជំរុញឲ្យការងារទទួលបានជោគជ័យ »  ។

                 តើគំនិតរបស់ប្រធានខាងលើមានអត្ដន័យដូចម្តេច ?

                 ដើម្បីជាជំនួយក្នុងការបកស្រាយប្រធានខាងលើនេះឲ្យបានក្បោះក្បាយយើងគប្បីស្វែងយល់នូវអត្ថន័យនៃពាក្យគន្លឹះជាមុនសិន​។​ពាក្យ ជំនឿជាក់លើខ្លូនឯង មានន័យថាការដែលជឿជាក់ច្បាស់លាស់ លើខ្លូនឯងស្គាល់សមត្ថភាពរបស់ខ្លួនឯងច្បាស់លាស់ពិតប្រាកដ ។ ចំណែកឯឯពាក្យ ជោគជ័យគឺសំដៅទៅលើការទទួលបានលទ្ធផលល្អ ឈ្នះលើអ្វីមួយ ។ ដូចនេះប្រធានមានន័យថា ការស្គាល់សមត្ថភាពខ្លួនឯង ទុកចិត្តខ្លួនឯងធ្វើឲ្យុមនុស្សមានជំនឿលើខ្លួនឯងបានជាកត្តាជំរុញឲ្យមនុស្សអាចសម្រេចការងារឬកិច្ចការផ្សេងៗទទួលបានលទ្ធផលល្អ ។

                 ជាការពិតណាស់ផ្អែកតាមជីវភាពជាក់ស្តែងនៅក្នុងសង្គមយើងឃើញថាប្រសិនបើមនុស្សគ្រប់គ្នារស់នៅ ចេះតស៊ូកាលៈទេសៈស្គាល់ពីតម្លៃខខ្លួនឯងពិតប្រាកដព្រមទាំងមានជំនឿជាក់លើសមត្ថភាពរបស់ខ្លួនទីបំផុតលទ្ធផល តែងទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់ជាទីគាប់ចិត្ត ។ យ៉ាងណាមិញអ្នកសិក្សាតស៊ូព្យាយាមរៀនសូត្រ ចេះស្តាប់គ្រូពន្យល់អត្ថាធិប្បាយរៀបរាប់គ្រប់មុខវិជ្ជាមិនថាតែមុខវិជ្ជាផ្នែកសង្គមឬមួយជាមុខវិជ្ជាផ្នែកវិទ្យាសាស្រ្តពិតទេចេះក្តាប់បានរាល់ខ្លឹមសារមេរៀនទាំងឡាយ ហើយទទួលស្គាល់ពីចំណុចខ្លាំងរបស់យើងនោះលទ្ធផលបញ្ចាប់ការសិក្សាប្រាកដជាប្រលងជាប់ មាននិទ្ទេសល្អគ្រប់មុខវិជ្ជាជាក់ជាមិនខាន។ ចំណែកអ្នកធ្វើការវិញ ប្រសិនបើខិតខំតស៊ូជំនះគ្រប់ឧបសគ្គតូចធំទាំងឡាយទោះបីការងារនោះប្រើដោយកម្លាំងកាយក្តី កម្លាំងបញ្ញាក្តី ទើបធ្វើឲ្យការងាររបស់យើងឆ្លើយតបមកវិញនូវប្រសិទ្ធិភាពបានធ្វើឲ្យចិត្តរបស់នាងឃុននារី ដែលធ្លាប់តែប្រកាន់ខ្លួន មានអត្តចរិកឆ្មើងឆ្មៃមិនសូវត្រូវជាមួយចិត្រនោះបានធ្វើឲ្យនាងផ្លាស់ប្តូរមកជាមនុស្សចេះគិតមានហេតុផលវិញ ។ ទីបំផុតដោយសារសមត្ថភាពសំខាន់ៗនៃការជឿទុកចិត្តរបស់ចៅចិត្របែបនេះទើបធ្វើឲ្យរូបគេទទួលជោគជ័យចំពោះរឿងការងារក៏ដូចជារឿងស្នេហារហូតបាននាងឃុននារីជាឧត្តមមភរិយាថែមទៀតផង ។

                 សរុបមកការបកស្រាយខាងលើ អាចបញ្ចាក់បានថាការមានជំនឿជាក់លើខ្លួនឯងអាចធ្វើឲ្យមនុស្សទទួលបានជោគជ័យក្នុងជីវីតគ្រប់ពេលវេលា ។

                 ឆ្លងតាមការបកស្រាយយើងឃើញថាប្រធានខាងលើមានអត្ថន័យល្អអប់រំឲ្យយើងជឿជាក់លើសមត្ថភាពខ្លួនឯងដោយពឹងផ្អែកើលើចំណេះដឹង និងការខិតខំប្រឹងប្រែងតស៊ូព្យាម ។ ក្នុងនាមយើងជាយុវជនត្រូវខិតខំប្រឹងប្រែងរៀនសូត្រពង្រឹកនូវចំណេះដឹងសមត្ថភាពររបស់ខ្លួនដើម្បីជំរុញឲ្យការងារទទួលបានជោគជ័យ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login