Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២១- តើអ្វីទៅជាពន្ធអប្បបរមា ?

២២- ដូចម្តេចហៅថាបែបបទបង់ពន្ធ ?

២៣- តើអ្វីទៅជាពន្ធលើអចលនទ្រព្យ ?

២៤- ដូចម្តេចហៅថាការលើកលែងពន្ធ ?

២៥- តើអ្វីទៅជាពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ?

ចម្លើយ

២១- ពន្ធអប្បបរមា គឺជាពន្ធមួយដាច់ដោយឡែក និងផ្សេងពីពន្ធលើប្រាក់ចំណេញ ។ ពន្ធអប្បបរមានេះ ត្រូវបង់ដោយអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស លើកលែងតែគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់តាមអាត្រា ១ភាគរយ លើផលរបរប្រចាំឆ្នាំរួមបញ្ជូលទាំងពន្ធអាករនានា វៀរលែងតែអាករលើតម្លៃបន្ថែម (VAT) ។ ពន្ធនេះត្រូវបង់នៅពេលទូទាត់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ ហើយអាចត្រូវបានកាត់បន្ថយ ដោយពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ ។

២២- បែបបទបង់ពន្ធ គឺជាលិខិតប្រកាសពន្ធជូនទៅអង្គភាពពន្ធតាមការកំណត់នៃប្រភេទពន្ធនីមួយៗ និងជាវិធីសាស្រ្តប្រមូលប្រាក់ពន្ធ ដែលផ្សារភ្ជាប់ជាមួយក្របខណ្ឌនៃសិទ្ធិអំណាចការទទួលខុសត្រូវនៃស្ថាប័នទាំងឡាយ ដែលមានពាក់ព័ន្ធ ។ ឧទាហរណ៍ ការប្រកាសអាករលើតម្លៃបន្ថែមរបស់អាជីវកម្ម ដែលប្រមូលបានមកត្រូវប្រកាសទៅឲ្យអង្គភាពពន្ធរយៈពេល២០ថ្ងៃបន្ទាប់នៃខែដែលបង់ជាកំហិត ។

២៣- ពន្ធលើអចលនទ្រព្យ គឺជាពន្ធដែលត្រូវបានកំណត់ទៅលើអចលនទ្រព្យ ដូចជា ដី ផ្ទះ អគារ និងសំណង់ផ្សេងៗជាដើម ។

២៤- ការលើកលែងពន្ធ គឺជាការអនុគ្រោះមួយរបស់រដ្ឋាភិបាល ចំពោះបុគ្គលជាប់ពន្ធ ទៅតាមគោលនយោបាយ អនុគ្រោះផ្សេងៗរបស់រដ្ឋាភិបាល ។ ការលើកលែងពន្ធអាចជាករណីលើកលែងទាំងស្រុង ឬលើកលែងមួយផ្នែក ។

២៥- ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ គឺជាពន្ធដែលអនុត្តលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login