Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក្នុងប្រទេសកំពុងអភិវឌ្ឍន័ក៏ដូចជាប្រទេសកម្ពុជាដទៃទៀត គោលបំណងពន្ធក៏ដើម្បីប្រមូលថវិការសម្រាប់ទ្រទ្រង់ស្ថាប័នរដ្ឋ ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច និងការផ្តល់សេវាសាធារណៈចំពោះសង្គមគោលបំណងផ្សេងទៀត គឹជំរុញការវបែងចែកឡើងវិញនូវរាល់ចំណូល និងកំណែតម្រូវអសុក្រឹតភាពទីផ្សារ ។ ដើម្បីសម្រេចគោលបំណងទាំងនេះទោះជាការយកពន្ធក្នុងកម្រិតណាក៏ដោយសកម្មភាពនេះតែងតែមានបរិយាទានដែលរួមមានចំណាយផ្ទាល់លើកិច្ចការរដ្ឋបាលប្រមូលពន្ធ និងចំណាយដោយប្រយោលជាមួយនិងការបែងចែកខុសនៃប្រភពធនធាន ព្រមទាំងផលវិបាកពីការបែងចែកចំណូល និងឥទ្ធិពលនៃការយកពន្ធទៅលើដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច ។


Answer 2


user icon
Narith82
2020-02-10 10:23

គោលនយោបាយសារពើពន្ធអាចមានគោលជំហរបីគឺ អព្យាក្រឹត (neutral) ពង្រីក (expansionary) និងបង្រួម (contractionary)។ និយមន័យងាយបំផុតនៃគោលជំហរទាំងបីនេះគឺ៖

  • គោលជំហរអព្យាក្រឹត(neutral) នៃគោលនយោបាយសារពើពន្ធសំដៅលើតុល្យភាពសេដ្ឋកិច្ច ដែលជាលទ្ធផលគេទទួលបានចំណូលពន្ធដ៏ច្រើនសន្ធឹកសន្ធាប់ ដែលអាចគ្របដណ្ដប់បានយ៉ាងពេញលេញលើចំណាយរដ្ឋាភិបាល។ ជាលទ្ធផល កញ្ចប់ថវិកាសរុបមានឥទ្ធិពលអព្យាក្រឹតលើកម្រិតនៃសកម្មភាពសេដ្ឋកិច្ច
  • គោលជំហរពង្រីក(expansionary) នៃគោលនយោបាយសារពើពន្ធទាក់ទងនឹងការចំណាយរបស់រដ្ឋាភិបាលលើសចំណូលពន្ធ
  • គោលជំហរបង្រួម(contractionary)នៃគោលនយោបាយសារពើពន្ធទាក់ទងនឹងការចំណាយរបស់រដ្ឋាភិបាលលើសចំណូលពន្ធ។
     

ទោះជាយ៉ាងណាក៏ដោយ និយមន័យនេះអាចខុស ពីព្រោះទោះជាគ្មានការកែប្រែច្បាប់ស្ដីពីការចំណាយ ឬពន្ធដារក៏ដោយ ក៏វដ្តនៃការប្រែប្រួលសេដ្ឋកិច្ចអាចនាំទៅដល់វដ្តនៃការប្រែប្រួលចំណូលពន្ធ និងការចំណាយមួយចំនួនរបស់រដ្ឋាភិបាល ដែលអាចកែប្រែស្ថានភាពឱនភាព។ ទាំងនេះមិនអាចចាត់ទុកថាជាការកែប្រែគោលនយោបាយនោះទេ។ ហេតុដូច្នេះហើយ និយមន័យខាងលើ “ការចំណាយរបស់រដ្ឋាភិបាល” និង “ចំណូលពន្ធ” ត្រូវបានជំនួសដោយ “ការចំណាយរបស់រដ្ឋាភិបាលដែលកែសម្រួលតាមវដ្ត” និង “ចំណូលពន្ធដែលកែសម្រួលតាមវដ្ត”។ ហេតុដូច្នេះហើយ ជាឧទាហរណ៍ដូចជា ថវិការរបស់រដ្ឋាភិបាលដែលមានតុល្យភាពក្នុងវដ្តសេដ្ឋកិច្ច គឺត្រូវបានចាត់ទុកថាតំណាងឲ្យគោលជំហរអព្យាក្រឹតនៃគោលនយោបាយសារពើពន្ធ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login