Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ជំរឿនគឺជាការរាប់ចំនួនប្រជាជនទាំងប្រុសទាំងស្រីនិងកុមារទាំងអស់ក្នុងប្រទេសមួយ តាមពេលវេលាដែលបានកំណត់ទុក ដើម្បីប្រមែប្រមូលទិន្នន័យក្នុងការធ្វើផែនការអភិវឌ្ឍសម្រាប់អនាគត។ ប្រទេសកម្ពុជាធ្លាប់ធ្វើជំរឿន៤ដងរួចមកហើយរហូតមកដល់ពេលនេះ។

  • លើកទីមួយ ធ្វើឡើងនៅឆ្នាំ១៩២១ដោយអាណាព្យាបាលបារាំង តែមិនមែនជាជំរឿនពិតប្រាកដឡើយ ព្រោះគោលបំណងជាចម្បងគឺចង់ដឹងអំពីចំនួនមនុស្សចាប់ពីអាយុ២០ឆ្នាំដល់៦០ឆ្នាំគោលបំណងដើម្បីប្រមូលពន្ធដារប៉ុណ្ណោះ។
  • លើកទីពីរ ធ្វើឡើងនៅឆ្នាំ១៩៦២ នៅសម័យសង្គមរាស្រ្តនិយម។ ជំរឿននេះធ្វើឡើងជាលើកទីមួយនៅទូទាំងប្រទេសស ចាប់តាំងពីប្រទេសទទួលបានឯករាជ្យមក។ ការប្រមូលទិន្នន័យនិងពត៍មានទាំងអស់មិនអនុញ្ញាតឱ្យយកទៅប្រើប្រាស់សម្រាប់សកម្មភាពគាបសង្កត់ដូចជាការប្រមូលពន្ធដារឡើយ។ ជំរឿននៅពេលនោះគឺដើម្បីស្រង់ពត៍មានចង់ដឹងពីស្ថិតិប្រជាជនផង និងប្រមូលទិន្នន័យផង។
  • លើកទីបី ៖ ធ្វើឡើងនៅថ្ងៃទី៣ដល់ថ្ងៃទី១២ខែមីនា១៩៩៨ក្នុងគោលបំណងចង់ដឹងចំនួនប្រជាជន ដែលកំពុងរស់នៅប្រទេស បន្ទាប់ពីខកខានធ្វើចាប់តាំងពីរឆ្នាំ១៩៦២ដោយសារតែភាពចលាចលផ្នែកនយោបាយដែលកើតមានជាងពីរទស្សវត្សន៍រួចមក​ដើម្បីប្រមូលទិន្នន័យអភិវឌ្ឍប្រទេស។
  • លើកទីបួន ចាប់ពីឆ្នាំ១៩៩៨មករាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តធ្វើជំរឿទូទៅនូវប្រជារាស្រ្តរៀងរាល់ដប់ឆ្នាំម្តងស្របតាមសំណូមពររបស់អង្គការសហប្រជាជាតិនិងច្បាប់ស្តីពីស្ថិតិរបស់ប្រទេសកម្ពុជា។ ជំរឿនលើកទីបួនធ្វើឡើងចាប់ពីថ្ងៃទី០៣ដល់ថ្ងៃទី១៣ខែមីនា២០០៨។ នេះជាជំរឿនលើកពីរ បន្ទាប់ពីកម្ពុជាក្លាយជាប្រទេសប្រជាធិបតេយ្យ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login