Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Narith82
2020-02-15 13:39

អាបត្តិមានន័យថា ទោស​ដែល​ភិក្ខុ​ត្រូវ​ព្រោះ​កន្លង ​ឬ​ល្មើស​ពុទ្ធប្បញ្ញត្តិ។ អាបត្តិមានពីរប្រភេទគឺ បារាជិក និងសង្ឃាទិសេស។

  • បារាជិកជាឈ្មោះ​អាបត្តិ​ពួក​មួយ​មាន​ទោស​ធ្ងន់​បំផុត សម្រាប់​ភិក្ខុ ​ឬ​ភិក្ខុនី​ក្នុង​ព្រះ​ពុទ្ធ​សាសនា។      ឱ្យតែ​ភិក្ខុ​អង្គណា ត្រូវ​អាបត្តិ​បារាជិក ភិក្ខុ​អង្គ​នោះ​ត្រូវអស់​ភាពជា​អ្នកបួស​តែម្តង ទោះជា​នៅ​គ្របដណ្តប់​ស្បង់​ចីវរ​ក៏ដោយ​។ ក្នុងករណីនេះ មន្ត្រី​សង្ឃ មាន​សិទ្ធិ​ចាប់​ផ្សឹក​ភិក្ខុ​ដែល​ត្រូវ​អាបត្តិ​បារាជិក​បាន​។
  • សង្ឃាទិសេសជាឈ្មោះអាបត្តិដែល​ស្រាល​ជាង​អាបត្តិ​បារាជិកសម្រាប់​ភិក្ខុ ​ឬ​ភិក្ខុនី​ក្នុង​ព្រះ​ពុទ្ធ​សាសនា។ ភិក្ខុ ដែល​ត្រូវ​អាបត្តិ​សង្ឃា​ទិ​សេស នៅតែមាន​ឈ្មោះថា​ជា​ភិក្ខុ​ដដែល ហើយ​មិន​ដល់​ថ្នាក់​ត្រូវ​ចាប់​ផ្សឹក​នោះទេ​។ អំពើ​ខុសឆ្គង​១៣​យ៉ាង ដែល​នាំ​ឱ្យ​ភិក្ខុ ត្រូវ​អាបត្តិ​សង្ឃា​ទិ​សេស ដូចជា ប៉ះ​កាយ​ស្ត្រី​ មាន​តម្រេក ហើយ​និយាយ​លួងលោម​ស្ដ្រី​ឱ្យបម្រើ​ខ្លួន​ដោយ​កាម និង​បញ្ចុះបញ្ចូល​ឲ្យ​បុរស​-​ស្ដ្រី​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​ជាដើម​។ ពេល​មានទោស​សង្ឃា​ទិ​សេស ភិក្ខុ ត្រូវធ្វើ​ដូចម្តេច​? ដើម្បី​លុបលាង​ទោសកំហុស​នេះ​បាន ភិក្ខុ​ត្រូវ​ទទួល​ទណ្ឌកម្ម​ដ៏​ធ្ងន់​មួយ ដែល​ហៅថា​ការធ្វើ «​បរិវាសកម្ម​»​។ បរិវាសកម្ម គឺជា​កិច្ច​ក្នុង​ព្រះ​វិន័យ ដែល​តម្រូវ​ឲ្យ​ភិក្ខុ ត្រូវបំពេញ ដើម្បី​រួចផុត​ពី​ទោស​សង្ឃា​ទិ​សេស ហើយ​ក្លាយទៅជា​ភិក្ខុ​ស្អាតស្អំ​ឡើងវិញ​៕

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login