សំណួរ

៥៦- តើអច្ច័យទានសំដៅដល់អ្វី ?

៥៧- តើអត្រាសមាច័យសំដៅដល់អ្វី ?

៥៨- តើឧត្តរជីវីសំដៅដល់អ្វី ?

៥៩- តើសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់សំដៅដល់អ្វី ?

៦០- តើវិភាជន៍បូជាសពសំដៅដល់អ្វី ?

ចម្លើយ

៥៦- អច្ច័យទានសំដៅដល់អំណោយជាបណ្តាំមរតកដែលផ្តល់ឲ្យ ប.ស.ស. ក្រៅពីទាយាទរបស់អ្នកស្លាប់ ដើម្បីជាប្រយោជន៍សាធារណៈ ។

៥៧- អត្រាសមាច័យ សំដៅដល់អត្រាបង្គរនៃប្រាក់សោធនជរាភាព ឬទុព្វលភាពក្នុងឆ្នាំភាគទាននីមួយៗរបស់សមាជិក ប.ស.ស. ។

៥៨- ឧត្តរជីវីសំដៅដល់បុគ្គលដែលនៅរស់ក្នុងបន្ទុកផ្ទាល់នៃសមាជិក ប.ស.ស. មុនកាលបរិច្ឆេទដែលសាមីជនបានទទួលមរណភាព ស្របតាមលក្ខខណ្ឌដែលបានកំណត់នៅក្នុងបទប្បញ្ញត្តិនៃច្បាប់នេះ ។

៥៩- សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ សំដៅដល់សន្ទស្សន៍ប្រែប្រួលនៃថ្លៃទំនិញប្រើប្រាស់ចាំបាច់ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ។

៦០- ដែលហៅថាវិភាជន៍បូជាសព សំដៅដល់ប្រាក់ឧបត្ថម្ភសម្រាប់ការចាត់ចែងបូជាសពសមាជិក ប.ស.ស. ដែលទទួលមរណភាព ។

តភាគ


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login