សំណួរ

៤១- តើវិធីសាស្រ្តបុព្វលាភជណ្តើរសំដៅដល់អ្វី ?

៤២- តើប្រព័ន្ធហិរញ្ញប្បទានពេញលេញសំដៅដល់អ្វី ?

៤៣- តើប្រាក់ឈ្នួលឬប្រាក់បៀវត្សជាប់ភាគទានសំដៅដល់អ្វី ?

៤៤- តើភាគទានសំដៅដល់អ្វី ?

៤៥- តើសមាជិក ប.ស.ស. សំដៅដល់អ្វី ?

ចម្លើយ

៤១- វិធីសាស្រ្តបុព្វលាភជណ្តើរ សំដៅដល់វិធីកំណត់កំណើនអត្រាភាគទាន ផ្នែកប្រាក់សោធនក្នុងរយៈពេលជាកំណត់មួយ ។

៤២- ប្រព័ន្ធហិរញ្ញប្បទានពេញលេញ សំដៅដល់ប្រព័ន្ធហិរញ្ញប្បទាន តាមបែបនៃការកំណត់ ភាគទានជាគោល ។ តាមប្រព័ន្ធនេះតាវកាលិក ផ្នែកប្រាក់សោធនជាអថេរ ដោយអនុលោមតាមអត្រាភាគទាន ។ ប្រាក់ភាគទាន ព្រមទាំងផលនៃការវិនិយោគរបស់សមាជិកម្នាក់ៗត្រូវដាក់ក្នុងគណនីរបស់សាមីខ្លួន និងត្រូវផ្តល់តាវកាលិកតាមចំនួនទឹកប្រាក់របស់សាមីខ្លួន ។

៤៣- ប្រាក់ឈ្នួលឬប្រាក់បៀវត្សជាប់ភាគទាន សំដៅដល់ប្រាក់ឈ្នួលរបស់កម្មករនិយោជិត ឬប្រាក់បៀវត្សរបស់មន្ត្រីសាធារណៈដែលតម្រូវឲ្យជាប់ភាគទានតាមច្បាប់ ។

៤៤- ភាគទានសំដៅដល់ប្រាក់ដែលសមាជិក ប.ស.ស. និយោជកឬរដ្ឋបានបង់មក ប.ស.ស. ដោយអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ ដែលជាទូទៅគិតជាភាគរយនៃប្រាក់ឈ្នួល ឬប្រាក់បៀវត្សរបស់សមាជិកម្នាក់ៗ ទុកសម្រាប់ការចំណាយក្នុងផ្តល់តាវកាលិកដល់សមាជិក និងការចំណាយប្រតិបត្តិការនៃរបបសន្តិសុខសង្គមតាមផ្នែកនីមួយៗ ។

៤៥- សមាជិក ប.ស.ស. សំដៅដល់រូបវន្តបុគ្គលដែលទទួលបានភាពជាសមាជិកនៃបេឡាជាតិសន្តិសុខសង្គម ដោយការចុះបញ្ជីនិងបានឬត្រូវបានបង់ភាគទានក្នុងផ្នែកនីមួយៗនៃរបបសន្តិសុខសង្គមដែលមានកំណត់ក្នុងច្បាប់នេះ ។

តភាគ


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login