Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Narith82
2020-02-25 10:50

ប្រៀបធៀបទស្សនៈអហិង្សារបស់ព្រះពុទ្ធ មហាត្មៈគន្ធី និងខុងជឺ ៖

  • ព្រះពុទ្ធ ៖ ជាបុគ្គលដែលពោរពេញទៅដោយព្រហ្មវិហារធម៌៤យ៉ាងគឺ មេត្តា ករុណា មុទិតា និងឧបេក្ខា។ ព្រះអង្គ​អប់រំឲ្យមនុស្សយល់ច្បាស់ថាអំពើណាគួរប្រព្រឹត្ត អំពើណាគួរជៀសវាង ទាំងកាយ ទាំងវាចា ទាំងចិត្តតាម​រយៈ​បញ្ចសីលគឺ “ ពៀររំងាប់ដោយ ការមិនចងពៀរ ”​ ។
  • មហាត្មៈគន្ធី ៖ លោក បានពន្យល់ថា ការប្រឆាំងនិងអំពើអយុត្តិធម៌មិនត្រូវប្រើកម្លាំងកាយទេ គឺប្រើកម្លាំង សីលធម៌ និង អហិង្សា(សន្តិវិធី) មានន័យថាការដោះស្រាយវិបត្តិផ្សេងៗ ត្រូវប្រើមធ្យោបាយ ត្រជាក់ ទោះបីមាន​ការ​ចាប់ចង ឬ ការវាយសំពងក៏ដោយ។
  • ខុងជឺ ៖ ណែនាំថា មនុស្សដែលមានគុណធម៌ពិតមានបំណងធ្វើឲ្យខ្លួនឯងទទួលបានជោគជ័យ និង​ជួយ​ជំរុញ​ឲ្យ​អ្នកដទៃបានជោគជ័យដូចខ្លួនដែរ។ លោកបានឲ្យតម្លៃទៅលើសប្បុរសធម៌ មនុស្សធម៌ និងយុត្តិធម៌ដែល​ផ្តល់​ទស្សនៈថា    “ កុំធ្វើទៅលើអ្នកដទៃនូវអំពើអ្វីដែលអ្នកមិនចង់ឲ្យអ្នកដទៃធ្វើលើខ្លួនវិញ ” ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login