Answer 1


user icon Social 2018-03-15 10:55

វត្តមាននៃជនជាតិផ្សេងៗរស់នៅលើទឹកដីនៃប្រទេសណាមួយ ផ្តល់គុណសម្បត្តិ និង គុណវិបត្តិដូចជាៈ

គុណសម្បត្តិ

  • ទទួលបាននូវបទពិសោធន៍ផ្សេងៗគ្នា និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដែលជាកត្តាឈានទៅរកជោគជ័យនិងការអភិវឌ្ឃប្រកបដោយពហុជម្រើស។
  • ទទួលបាននូវវប្បធម៌ផ្សេងគ្នា (ពហុវប្បធម៌) ធ្វើការសិក្សាប្រៀបធៀបវប្បធម៌ទាំងនោះ និងកែច្នៃឱ្យមានលក្ខណៈជារបស់ខ្លួនដ៏សម្បូរបែប។
  • ទទួលបាននូវចំណេះដឹងផ្សេងៗ គំនិតប្លែកៗ ដែលជាមូលដ្ឋានគ្រិះនៃការអភិវឌ្ឃ។
  • បង្កើនឡើងនូវកម្លាំងពលកម្ម និងការវិនិយោគទុនក្នុងស្រុកដែលអាចផ្តល់ទីផ្សារការងារបានច្រើន ដល់ពលរដ្ឋម្ចាស់ស្រុក។
  • ទទួលបាននូវមោទនភាពជាតិខ្មែរនៅពេលដែលមានជនជាតិផ្សេងៗចូលចិត្តមករស់នៅលើទឹកដីរបស់ខ្លួនហើយក៏ជាឱកាស នៃការផ្សព្វផ្សាយនូវវប្បធម៌ប្រពៃណីជាតិដ៏ល្អរបស់ខ្លួនផងដែរ។
  • បង្កើននូវទំនាក់ទំនងការទូតបានល្អ ធ្វើពាណិជ្ជកម្មជាមួយបរទេស និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ

គុណវិបត្តិ

  • ពិបាកស្វែងរកកន្លែងរស់នៅ (ទីកន្លែងចង្អៀត) ខ្វះខាតស្បៀងអាហារ។
  • បាត់បងធនធានធម្មជាតិ ខូចបរិស្ថាន បាត់បង់សណ្តាប់ធ្នាប់
  • នាំចូលនូវវប្បធម៌ពាលាអាវាសែ នាំឱ្យមានវឱ្យវិបត្តិក្នុងវប្បធម៌ ជាតិខ្មែរ។
  • ពិបាកគ្រប់គ្រងជនអន្តោប្រវេសន៍
  • នាំចូលទំនិញខុសច្បាប់និងខូចគុណភាព
  • ដណ្តើមទីផ្សារការងាររបស់ប្រជាជនក្នុងស្រុក
  • អាចបង្កឱ្យមានជម្លោះ ឬអំពើភេរវកម្មផ្សេងៗ។

Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login