Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦- តើការផ្តល់សេវាសាធារណៈមានគោលដៅបម្រើប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងមានន័យថារដ្ឋបាលត្រូវធ្វើអ្វីខ្លះ ?

៧- តើអ្វីទៅការរៀបចំរចនាសម្ព័ន្ធមុខងារសាធារណៈ ?

៨- តើនីតិមុខងារសាធារណៈមានន័យដូចម្តេច ?

៩- ចូរបង្ហាញពីភាពខុសគ្នាមន្រ្តីរាជការស៊ីវិល និងមន្រ្តីនយោបាយ ?

១០- តើមុខងារសាធារណៈមានមុខងារនិងភារកិច្ចអ្វីខ្លះ ?

ចម្លើយ

៦- ការផ្តល់សេវាសាធារណៈមានគោលដៅបម្រើប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងមានន័យថារដ្ឋបាលត្រូវធ្វើដូចជា ៖

  • ធានាភាពងាយស្រួលក្នុងការទទួលយកការប្រើប្រាស់ ផ្តល់ព័ត៌មានគ្រប់គ្រាន់ច្បាស់លាស់និងងាយយល់កាត់បន្ថយ ការវិយាល័យធិបតេយ្យ និងនីតិវិធីស្មុគស្មាញសំដៅកាត់បន្ថយការលំបាករបស់អ្នកប្រើប្រាស់ក្នុងការស្វែងរកសេវាដោយខ្លួនឯង និងចំណាយបន្ថែមលើអ្នករត់ការក្រៅផ្លូវការ ។
  • ផ្តោតទៅលើតម្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់ កន្លងមកមន្រ្តីរាជការ ក្នុងឥរិយបថជាអ្នកគ្រប់គ្រងបានកំណត់ស្រេចនូវប្រភេទសេវា ដែលត្រូវផ្តល់ជូនអ្នកប្រើប្រាស់ ទោះជាសេវាមួយចំនួនអ្នកប្រើប្រាស់ទោះជាសេវាមួយចំនួនអ្នកប្រើប្រាស់មិនត្រូវការក៏ដោយ ។ ប៉ុន្តែក្នុងឥរិយាបថជាអ្នកផ្តល់សេវា គឺត្រូវកំណត់ប្រភេទសេវាទៅតាមតម្រូវរបស់ទីផ្សារនិងរបស់អ្នកប្រើប្រាស់វិញ ។
  • ផ្តល់សេវាឱ្យចំកន្លែងនៃតម្រូវការអ្នកប្រើប្រាស់ រដ្ឋភិបាលសាធារណៈត្រូវផ្តល់សេវាដល់ទីកន្លែង ដែលអ្នកប្រើប្រាស់ត្រូវលើកលែងតែក្នុងករណីពិសេសមួយចំនួនប្រើប្រាស់ត្រូវការលើកលែងតែក្នុងករណីពិសេសមួយចំនួនដែលមិនអាចផ្គត់ផ្គង់បាន ។
  • ត្រូវមានការតម្លាភាព និងការទទួលត្រូវក្នុងការផ្តល់សេវា អ្នកផ្តល់សេវាត្រូវផ្តល់ព័ត៌មានឲ្យបានទូលំទូលាយជាចំហដោយគ្មានការរើសអើងនិងយកចិត្តទូលាយជាចំហដោយគ្មានការរើសអើង និងយកចិត្តទុកដាក់ក្នុងការផ្តល់សេវាឪ្យបានទាន់ពេលវេលាកំណត់និងមានគុណភាពជូនអ្នកប្រើប្រាស់ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ទន្ទឹងនិងនេះអ្នកផ្តល់សេវាក៏ត្រូវទុកលទ្ធភាពឲ្យអ្នកប្រើប្រាស់តាមជន និងស្វែងយល់អំពីនីតិវិធីនៃការផ្តល់សេវា និងអាចធ្វើការទិទៀនតវ៉ាឬទាមទារឱ្យមានការកែលម្អខ្វះខាតផ្សេងៗ តាមតម្រូវការសម្រូវការសំដៅលើកម្ពស់ប្រសិទ្ធភាព និងតម្លាភាពស្របតាមគោលការណ៍អភិបាលកិច្ច ។
  • គុណភាពនិងប្រសិទ្ធភាពសេវា អ្នកផ្តល់សេវាត្រូវគោរពឲ្យបាននូវស្តង់ដារ កំណត់មានន័យថាអ្វីដែលបានកំណត់ជូនអ្នកប្រើប្រាស់ ត្រូវតែធ្វើតាមការកំណត់នោះទាំងតម្លៃទាំងពេលវេលាទាំងគុណភាព ។ សេវាទាំងឡាយណា ដែលរដ្ឋាភិបាលសាធារណៈពុំមានសមត្ថភាពផ្តល់ជូនអ្នកប្រើប្រាស់ បានស្វែងរកដៃគូអភិវឌ្ឍន៍ដែលមានលទ្ធភាព ដើម្បីជួយសម្រួលដល់អ្នកប្រើប្រាស់សេវាតាមតម្រូវការ ។

៧-  ការរៀបចំរចនាសម្ព័ន្ធមុខងារសាធារណៈ គឺជាប្រតិបត្តិការបច្ចេកទេសតាមបែបទំនើបមួយចាំបាច់ ក្នុងការចំណាត់ថ្នាក់មន្រ្តីរាជការសម្រាប់ការគ្រប់គ្រងមុខងារសាធារណៈប្រកបដោយប្រសិទ្ធភាព ។ ក្នុងការរៀបចំរចនាសម្ព័ន្ធមុខងារសាធារណៈ គឺជាមូលដ្ឋានគ្រឹះក្នុងការជ្រើសរើសមន្រ្តីរាជការ ការគ្រប់គ្រងអាជីព ការដាក់ឲ្យដំណើរការប្រព័ន្ធលាភការ ប្រព័ន្ធលើកទឹកចិត្តមន្រ្តីរាជការប្រកបដោយ សមភាព និងប្រសិទ្ធភាព ។

៨- នីតិមុខងារសាធារណៈ គឺជាបណ្ដុំនៃលិខិតបទដ្ឋានគតិយុត្ត ដោយឡែកឬពិសេសដែលអនុវត្តទៅលើមន្ត្រីរាជការស៊ីវិលដែលបម្រើការងារក្នុងស្ថាប័នសាធារណៈ ។

៩- ភាពខុសគ្នាមន្រ្តីរាជការស៊ីវិល និងមន្រ្តីនយោបាយ ៖

  • តំណែងមន្រ្តីរាជការស៊ីវិល ក្របខណ្ឌក្នុងមុខងារសាធារណៈថ្នាក់ខ្ពស់បំផុត គឺអគ្គនាយកអភិបាលរាជធានី/ខេត្ត ។
  • មន្រ្តីរាជការស៊ីវិលមានតំណែងស្ថិតស្ថេរ លទ្ធភាពនៃការបោះឆ្នោតរើសសភា ឬការតែងតាំង មិនប្រែប្រួលទៅតាមរាជរដ្ឋាភិបាលឡើយ ។ ចំណែកឯមន្ត្រីនយោបាយមានតំណែងមិនស្ថិតស្ថេរ ពោលគឺតែងតាំងឡើយដោយកាលកំណត់ និងតាមអាណត្តិ ។
  • មន្រ្តីរាជការស៊ីវិល មានការឡើងឋានន្តរស័ក្តិ ថ្នាក់ ចូលសោធនិវត្តន៍ ។ល។ ពោលគឺ ស្ថិតនៅក្រោមច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ។ ចំណែកឯមន្ត្រីនយោបាយដែលគ្មានក្របខណ្ឌ គ្មានការឡើងថ្នាក់ ឋានន្តរស័ក្តិនេះទេ ពោលគឺមិនស្ថិតនៅក្រោមច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលឡើយ ។
  • មន្រ្តីទាំងឡាយដែលបានរៀបរាប់ខាងលើនេះ បើជាមន្រ្តីក្របខណ្ឌ ត្រូវបម្រើការងារតាមក្របខណ្ឌរបស់ខ្លួននៅតាមក្រសួងវិញនៅពេលចប់អាណត្តិ ឬលាលែង ។

១០- មុខងារសាធារណៈមានមុខងារនិងភារកិច្ចដូចជា ៖

  • សិក្សាស្រាវជ្រាវរៀបចំតាក់តែងនិងតាមដានការអនុវត្តលិខិតបទដ្ឋាន ច្បាប់សហលក្ខន្តិកៈដែលពាក់ព័ន្ធក្នុងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល ។
  • ផ្តល់យោបល់ជូនគណៈរដ្ឋមន្ត្រីលើគ្រប់សេចក្តីព្រាងលិខិតបទដ្ឋាន ស្តីពីការបង្កើត និងការប្រែសម្រួល នៅការរៀបចំរចនាសម្ព័ន្ធរដ្ឋភិបាលរបស់ក្រសួងស្ថាប័ននានា
  • គ្រប់គ្រងក្របខណ្ឌ និងគ្រប់គ្រងផែនការក្របខណ្ឌមន្រ្តីរាជការស៊ីវិល
  • លើកសំណើរ និងតាមដានការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋនិងការបណ្តុះវិជ្ជាជីវៈមន្រ្តីរាជការស៊ីវិល ។
  • លើកសំណើរទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្តីពីចំនួនក្របខណ្ឌថវិកាប្រចាំឆ្នាំក្រោយពីបានពិនិត្យពិភាក្សាបូកសរុប ដោយផ្អែកលើសំណើររបស់ក្រសួងនានា និងតាមដានការអនុវត្តលើបញ្ហានេះ ។
  • ត្រួតពិនិត្យនិយ័តភាពនៃការរៀបចំ និងកិច្ចដំណើរការនៃប្រលងជ្រើសរើសចូលក្របខណ្ឌរដ្ឋ របស់ក្រសួងស្ថាប័ននានា ស្របតាមមាត្រា១៥ នៃសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ។
  • ផ្ទៀងផ្ទាត់លើសេចក្តីព្រាងលិខិតបទដ្ឋានឯកត្តជន ក្នុងការគ្រប់គ្រង មន្រ្តីរាជការស៊ីវិលដែលស្នើរឡើងដោយក្រសួងស្ថាប័ននានាពោល គឺព្រះរាជក្រឹត្យនិងអនុក្រឹត្យចំពោះប្រកាសក្រសួង ស្ថាប័ននានា ត្រូវត្រឹមមានទិដ្ឋាការ ពីក្រសួងមុខងារសាធារណៈថែមទៀត ។
  • រៀបចំបង្កើតតារាងព័ត៌មានលើការគ្រប់គ្រងធនធានមនុស្សរបស់រដ្ឋ ។
  • ពិនិត្យរាល់ពាក្យបណ្តឹងតវ៉ារបស់មន្រ្តីរាចការស៊ីវិលទូទៅដែលមានវិវាទពាក់ព័ន្ធនិងកិច្ចការ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login