Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ស្វែងយល់
2020-05-06 16:39

គណនេយ្យភាពតាមបែបប្រជាធិបតេយ្យមិនមែនមានន័យត្រឹមតែជាការចូលរួមរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាជាមធ្យោបាយនានានដែលតម្រូវអោយក្រុមប្រឹក្សាដែលជាប់ឆ្នោតត្រូវស្តាប់នូវតម្រូវការរបស់ប្រជាពលរដ្ឋ និងសហគមន៌ និងត្រូវបញ្ចូលនូវតម្រូវការបស់សាធារណជនដែលមានលក្ខណៈផ្សេងៗគ្នា និងពេលខ្លះមានភាពប្រទាញប្រទង់គ្នានៅក្នុងការពិភាក្សានិងការសម្រេចរបស់ក្រុមប្រឹក្សា ។ ដូច្នេះ ការចូលរួមរបស់ប្រជាពលរដ្ឋមានន័យថា មិនគ្រាន់តែស្តាប់តម្រូវការប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាជាដំណើរការដែលក្រុមប្រឹក្សាត្រូវពន្យល់បកស្រាយអំពី ការសម្រេចរបស់ខ្លួនដល់ប្រជាពលរដ្ឋ និងសហគមន៌វិញផងដែរ ។ ក្នុងដំណើរការនៃការចូលរួមរបស់ប្រជាពលរដ្ឋតម្រូវអោយក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិជួបប្រជុំទៀងទាត់ជាមួយប្រជាពលរដ្ឋ និងក្រុមអ្នកទទួលផលនានា អង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល វិស័យឯកជន ព្រមទាំងតាមរយៈការប្រជុំជាសាធារណៈផងដែរ ។ ដូចនេះ ការបង្កើតឡើងនូវក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិ បានធ្វើអោយមានការផ្លាស់ប្តូវដ៏ជ្រាលជ្រៅនូវខ្សែគណនេយ្យភាពរបស់រដ្ឋបាលនានានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login