Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២១- តើចំពោះអ្នកទទួលខុសត្រូវរដ្ឋប្បវេណីគឺជាអ្វី ?

២២- តើសាលក្រមរបៀបគឺជាអ្វី ?

២៣- ដូចម្តេចដែលហៅថានគរបាល ?

២៤- តើក្រសួងមហាផ្ទៃបានដាក់ចេញវិធានការណែនាំប៉ុន្មានចំណុចក្នុងការគ្រប់គ្រងមន្ត្រីនគរបាលជាតិ ?

២៥- តើយោធាមានន័យដូចម្តេច ?

ចម្លើយ

២១- ចំពោះអ្នកទទួលខុសត្រូវរដ្ឋប្បវេណី គឺជាសេចក្តីសម្រេចរបស់តុលាការ ដែលប្រកាសចំពោះមុខអ្នកដែលមានឋានៈជាអ្នកទទួលខុសត្រូវរដ្ឋប្បវេណី ឬអ្នកតំណាង ។

២២- សាលក្រមរបៀប គឺជាសេចក្តីសម្រេចមុនអង្គសេចក្តី មានន័យថា សេចក្តីសម្រេចនេះ មិនប៉ះពាល់ដល់អង្គសេចក្តីទេ ។ ដោយឃើញមានអញ្ញាត្រកម្មថ្មីលេចឡើងត្រូវចាត់របៀប ។

២៣- ដែលហៅថានគរបាល គឺជាអ្នកប្រតិបត្តិ ទទួលបន្ទុក បង្ការ ដោះស្រាយ និងបង្រ្កាបអំពើចលាចលផ្សេងៗក្នុងគោលដៅបម្រើជូនប្រជាជននូវសន្តិសុខ សុវត្ថិភាព ស្ថេរភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ ដោះស្រាយបញ្ហាសង្គមនានាដែលកើតមានឡើង និងផ្តល់សេវាកម្មសាធារណៈទូទៅ ដែលបានចែងកំណត់យ៉ាងច្បាប់ទៅតាមអង្គភាពទទួលបន្ទុក ដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ។

២៤- ក្រសួងមហាផ្ទៃបានដាក់ចេញវិធានការណែនាំ១០ចំណុចក្នុងការគ្រប់គ្រងមន្រ្តីនគរបាលជាតិមានដូចជា ៖

  • ត្រូវយកចិត្តទុកដាក់ពង្រឹងឲ្យបានម៉ឺងម៉ាត់អំពីការគោរពវិន័យ ពេលម៉ោងការងាររដ្ឋបាលដែលបានកំណត់
  • ការស្នើសុំច្បាប់ឈប់សម្រាកដោយមានធុរៈផ្សេងៗ ត្រូវមានការស្នើសុំការអនុញ្ញាតជាលាយលក្ខអក្សរឲ្យបានត្រឹមត្រូវពីថ្នាក់ដឹកនាំតាមឋានានុក្រម ដោយផ្អែកតាមដែនសមត្ថកិច្ច និងសិទ្ធិសម្រេច
  • ត្រូវណែនាំដល់អង្គភាពគ្រប់លំដាប់ថ្នាក់ឱវាទរបស់ខ្លួនដោយប្រជុំពិភាក្សា ដើម្បីរៀបចំតារាងមុខងារភារកិច្ចជូនមន្ត្រីនគរបាលម្នាក់ៗឲ្យបំពេញការងារតាមតួនាទី ភារកិច្ច សមត្ថភាព ស្របតាមបទពិសោធន៍ និងឯកទេស ព្រមទាំងបែងចែកកម្លាំង និងប្រគល់ភារកិច្ចដល់មន្ត្រីត្រូវតែមានគណនេយ្យភាព តម្លាភាព និងយុត្តិធម៌គ្រប់អង្គភាពតាមឋានានុក្រមត្រូវធានាឲ្យបាននូវការប្រើប្រាស់កម្លាំងដែលស្ថិតក្នុងក្របខណ្ឌអង្គភាពខ្លួន និងហាមដាច់ខាតការឆ្លៀតយកកម្លាំងក្នុងអង្គភាពទៅបម្រើការងារនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសឯកជនដែលមិនមានការអនុញ្ញាតពីថ្នាក់ដឹកនាំ និងហាមដាច់ខាតការយកមន្ត្រីនគរបាលជាតិ ទៅប្រចាំការការពារកន្លែងកម្សាន្ត ជាពិសេសក្លឹបកម្សាន្ត ខារ៉ាអូខេ និងកាស៊ីណូជាដើម
  • ការគ្រប់គ្រង និងការប្រើប្រាស់អាវុធត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមសេចក្តីកំណត់របស់អគ្គស្នងការដ្ឋាននគរបាលជាតិ  និងច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។ ដោយឡែកការគ្រប់គ្រងអាវុធក្នុងអង្គភាពរបស់ខ្លួន ត្រូវយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់ពីបរិមាណ និងគុណភាព ហើយត្រូវធ្វើរបាយការណ៍ជាប្រចាំមកអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃតាមការកំណត់
  • ត្រូវរៀបចំឲ្យមានរបបប្រជុំប្រចាំអឌ្ឍមាស ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ៩ ខែ និងប្រចាំឆ្នាំ ដើម្បីត្រួតពិនិត្យនូវលទ្ធផលការងារ ដែលសម្រេចបានផ្ទៀងផ្ទាត់ប្រៀបធៀបជាមួយនឹងផែនការសកម្មភាពដែលបានដាក់ចេញ សំដៅរកឲ្យឃើញនូវបញ្ហាប្រឈម និងរិះរកវិធានការកែលម្អឲ្យបានទាន់ពេលវេលា
  • ថ្នាក់ដឹកនាំអង្គភាពនីមួយៗត្រូវទទួលខុសត្រូវដោយផ្ទាល់ ក្នុងការតាមដានត្រួតពិនិត្យសកម្មភាពការងាររបស់មន្ត្រីនគរបាលជាតិក្រោមឱវាទ ដោយត្រូវស្នើសុំការលើកសរសើរឲ្យបានទាន់ពេលវេលា តាមរូបភាពផ្តល់ឥស្សរិយយស បណ្ណសរសើរ លិខិតសរសើរ ការតម្លើងឋានៈ និងតម្លើងឋានន្តរសក្តិ
  • ត្រូវបង្កើតឲ្យមានក្រុមប្រឹក្សាវិន័យនៅតាមអង្គភាពគ្រប់លំដាប់ថ្នាក់ ដើម្បីពិភាក្សាវាយតម្លៃឲ្យបានច្បាស់លាស់នូវកម្រិតខុសឆ្គងរបស់មន្ត្រីនគរបាលជាតិ ដោយផ្អែកតាមវិន័យរបស់កងកម្លាំង និងត្រូវអនុវត្តវិធានការច្បាប់ចោទប្រកាន់ តាមផ្លូវតុលាការស្របតាមច្បាប់ជាធរមានក្នុងករណីមន្ត្រីនគរបាលជាតិរូបណាបានប្រព្រឹត្តនូវកំហុស និងការឆ្គាំឆ្គងដែលប៉ះពាល់ដល់ប្រយោជន៍សាធារណៈ ដែលកំហុសទាំងនោះលើសពីដែនសមត្ថកិច្ច និងសិទ្ធិដាក់វិន័យរបស់ក្រុមប្រឹក្សាវិន័យ
  • ហាមដាច់ខាតក្នុងការប្រើប្រាស់មធ្យោបាយរបស់អង្គភាព ជាពិសេសម៉ូតូបើកផ្លូវ ឬរថយន្តស៊ីរ៉ែនរបស់អង្គភាពទៅប្រើប្រាស់ការពារហែហមក្រុមហ៊ុនឯកជន ឬបុគ្គលឯកជន ដែលមិនស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួនដោយពុំមានការអនុញ្ញាត
  • ប្រធានអង្គការគ្រប់ឋានានុក្រម មានកាតព្វកិច្ចទទួលខុសត្រូវ ក្នុងអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះក្នុងករណីប្រព្រឹត្តផ្ទុយ ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខក្រសួងមហាផ្ទៃ និងច្បាប់ជាធរមាន ។

២៥- យោធា គឺជាកងកម្លាំងប្រដាប់អាវុធដែលមានកម្លាំងខ្លាំង និងមានការរៀបចំយ៉ាងខ្លាំងសម្រាប់គោលបំណងធ្វើសង្រ្គាមដែលត្រូវបានគេស្គាល់ថាជាទាហាន ។ កងកម្លាំងយោធាត្រូវបានអនុញ្ញាត បង្កើត និងថែរក្សាដោយរដ្ឋអធិបតេយ្យមួយ ដែលអាចកំណត់អត្តសញ្ញាណបានដោយឯកសណ្ឋានយោធាខុសៗគ្នា ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login