Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Geo
2020-09-03 16:16

ផែនទីជារូបសញ្ញាតំណាងបង្ហាញព័ត៌មានផ្សេងៗនៅលើក្រដាសរាបស្មើមួយ ។ ផែនទីមានច្រើនប្រភេទណាស់ហើយវាមានអត្ថន័យ និងព័ត៌មានផ្សេងៗគ្នា ។ ព័ត៌មាននៅលើផែនទីមានលក្ខណៈរួមដូចជាៈ

  • ចំណងជើងផែនទី ប្រាប់យើងពីអ្វីដែលចង់បង្ហាញនៅលើផែនទី ឬប្រាប់យើងប្រធានបទនៃផែនទី
  • មាត្រដ្ឋានផែនទី បង្ហាញពីទំនាក់ទំនងរវាងចំហាយនៅលើផែនដី និងចំងាយនៅលើផែនទី
  • មាត្រាដ្ឋានក្រិត មានរាងដូចបន្ទាត់ ។ ចំងាយនៅលើផែនដីត្រូវបានបង្ហាញដោយកំណត់ក្រិតដែល បង្ហាញជាខ្នាតចំងាយ
  • មាត្រាដ្ឋានអក្សរ គឺជាការពិពណ៌នារង្វាស់ចំងាយនៅលើផែនទី មានទំនាក់ទទំនងជាមួយចំងាយនៅលើផ្ទៃផែនដី
  • និមិត្តសញ្ញាត្រីវិស័យ បង្ហាញពីទីតាំងដែលបង្ហាញពីទំនាក់ទំនងនឹងប៉ូលខាងជើងពិតប្រាកដ
  • និមិត្តសញ្ញាផែនទី គឹជាតារាងសញ្ញាប្រើក្នុងផែនទី និងការពន្យល់របស់វា
  • កាលបរិច្ឆេទរបស់ផែនទីផ្តល់នូវពេលវេលាផែនទីមានតម្លៃអាចប្រើប្រាស់បាន

បន្ថែមទីលើចំណុចរួមទាំងនេះទៀតចំពោះផែនទីប្រើប្រាស់ដីត្រូវបង្ហាញនូវព័ត៌មានមួយចំនួនទៀតដូចជាៈ

  • ដីសម្រាប់ាករសម្បទាន មានសម្បទានសេដ្ឋកិច្ចសង្គមកិច្ច
  • ដីដែលបានធ្វើសម្បទានរួចហើយ
  • ដីកសិកម្ម
  • ដីសម្រាប់ការសាងសង់ ( លំនៅឋាន សាលារៀន មន្ទីរពេទ្យ អគារនិងរបស់សាធារណៈផ្សេងៗ )
  • ដីទំនេរ ឬដីដែលមិនទាន់ប្រើប្រាស់
  • ប្រភេទដី ( ដីខ្សាច់ ដីមមោក ដីឥដ្ឋ )
  • ដីខូចគុណភាព
  • ដីមានមីន
  • ផែនទីការប្រើប្រាស់ធនធានធម្មជាតិបង្ហាញពី
  • ព្រៃឈើ ( ព្រៃសម្រាប់ការពារ អភិរក្ស ធ្វើសម្បទាន ព្រៃសហគមន៍ )
  • ប្រភពទឹក ធនធានរ៉ែ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login