Answer 1


user icon Phon 2018-06-11 12:18

ក.រដ្ឋបាលកណ្ដាល គឺស្ថាប័នដែលមានតួនាទីបំពញមុខងាររដ្ឋបាលក្នុងលំដាប់ថ្នាក់លើ និងស្ថិតនៅក្នុងក្របខណ្ឌជាតិទាំងមូល និងមានកាតព្វកិច្ចរៀបចំកិច្ចការប្រទេសជាតិទូទៅ។

ខ.គុណសម្បត្តិ និងគុណវិបត្តិនៃរដ្ឋបាលកណ្ដាល

+ គុណសម្បត្តិ

  • រដ្ឋបាលកណ្ដាលមានភាពខ្លាំងធ្វើឱ្យមានឯកភាពភគ្នា ក្នុងការអនុវត្តការងារដូចៗគ្នា ដោយគ្មានករណីពិសេស ឬដោយឡែកសម្រាប់មូលដ្ឋានណាឡើយ។
  • ប្រជាពលរដ្ឋក្នុងប្រទេសទាំងមូលមានភាពស្មើគ្នា ក្នុងការរួមវិភាគទានអនុវត្តការងារដែលតម្រូវឱ្យធ្វើ។

+ គុណវិបត្តិ

  • ការប្រមូលផ្ដុំអំណាចរដ្ឋបាលឱ្យនៅតែមួយកន្លែង នឹងធ្វើឱ្យរដ្ឋបាលកណ្ដាលមានបន្ទុកធ្ងន់ធ្ងរ
  • ប្រធានស្ថាប័នកណ្ដាលមិនត្រឹមតែរវល់នឹងការងារទាំងនោះទេ តែពេលខ្លះថែមទាំងមិនអាចទាំងក្រសោបការងារទាំងនោះបានដែរ។
  • ក្នុងការរៀបចំផែនការនានា រដ្ឋបាលកណ្ដាលយកទៅធ្វើតែម្នាក់ឯង នោះផែនការនោះនឹងមានការលំបាកក្នុងការអនុវត្ត ព្រោះចួនកាលអ្បកនៅថ្នាក់ក្រោមមិនបានយល់អំពីអ្វីដែលថ្នាក់លើប្រគល់ឱ្យពួកគេអនុវត្ត ដែលជាហេតុនាំឱ្យផែនការទាំងនោះទទួលបរាជ័យ
  • បើនិយាយពីការទទួលខុសត្រូវលើការអនុវត្តផែនការនោះ មុខជាគ្មាននរណាមួយពិតប្រាកដចេញមុខទទួលខុសត្រូវទេ ព្រោះគ្មានការចូលរួមយ៉ាងទូលំទូលាយ ពីសំណាក់ថ្នាក់ក្រោម និងមហាជន។

Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login