Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Phon
2018-06-11 12:23

គោលបំណងនៃការបង្កើតរដ្ឋាភិបាលមានដូចតទៅ

  • ដើម្បីការពារផលប្រយោជន៍ប្រជាជន រដ្ឋាភិបាលរិះរកគ្រប់វិធីដើម្បីពង្រឹងច្បាប់ឱ្យមានប្រសិទ្ធិភាពក្នុងគោលបំណងការពារផលប្រយោជន៍ប្រជាជនទូទៅ។ រដ្ឋាភិបាលការពារអាយុជីវិត កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ពលរដ្ឋឱ្យរួចផុតពីការធ្វើទុក្ខទោសបីអ្នកដទៃ ការពារផលប្រយោជន៍របស់ប្រជាជនដោយអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ហើយណែនាំប្រជាជនឱ្យធ្វើអំពើល្អ ដើម្បីឱ្យសង្គមមានការអភិវឌ្ឍ។
  • ដើម្បីលើកស្ទួយសុខុមាលភាបប្រជាជន រដ្ឋាភិបាលអនុវត្ត និងពង្រឹងច្បាប់ផ្សេងៗព្រមទាំងចាត់វិធានការនានាក្នុងការចូលរួមវិភាគទានបម្រើសុខុមាលភាពប្រជាជាន។      រដ្ឋាភិបាល ការពារ និងផ្ដល់សេវាកម្មដល់ប្រជាជនដូចជាការអប់រំ ការថែទាំសុខភាព។
  • ដើម្បីថែរក្សាប្រពៃណីទំនៀមទម្លាប់វប្បធម៌និងអត្តសញ្ញាណជាតិ រដ្ឋាភិបាលត្រូវតែលើកស្ទួយទស្សនជាតិ និងធ្វើឱ្យប្រជាពលរដ្ឋចេះស្រឡាញ់និងការពារប្រពៃណីទំនៀមទម្លាប់របស់ជាតិ និងសហគមន៍ខ្លួន។ រដ្ឋាភិបាលត្រូវចូលរួមថែរក្សាមរតកវប្បធម៌ជាតិឱ្យបានគង់វង្ស ដោយផ្សព្វផ្សាយនូវមរតកទាំងនោះឱ្យពិភពលោកបានស្គាល់តាមរយៈការចុះបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login