Answer 1


user icon Geo 2017-07-24 01:42

ពិធីមង្គលនោះមានបែបឧបកិច្ចដូចតទៅ៖

រកស្ត្រីគួរជាទីរាប់អានចំនួន៦នាក់ ហើយប្រសិទ្ធនាមឈ្មោះថ្មីថា

+ នាងស្រី តំណាងឱ្យសិរី និងភាពត្រជាក់ត្រជុំ។
+ ស្រីរតន៍ តំណាងឱ្យត្បូង ឬគ្រាប់ពេជ្រគ្រប់ប្រភេទ​ ឬតំណាងឱ្យអ្នកមុខអ្នកការ​ចរចារាក់ទាក់​ពេលភ្ញៀវមកចូលរួមឡើងផ្ទះ។
+ នាងសួស្តី តំណាងឱ្យសិរីសួស្តី ជ័យមង្គល ភាពសុខក្សេមក្សាន្ត។
+ នាងកែវ តំណាងឱ្យទ្រព្យសម្បត្តិ មាសប្រាក់ កែវកងហូរចូលជូនដល់ម្ចាស់ផ្ទះ។
+ នាងគង់ តំណាងឱ្យភាពគង់វង្សទ្រព្យ និងជីវិតដល់ម្ចាស់ផ្ទះ។
+ នាងជ័យ តំណាងឱ្យអ្នកនាំជោគជ័យគ្រប់ប្រការ​ដល់ម្ចាស់ផ្ទះ។

 

រកមនុស្ស៤នាក់ទៀត​កាន់របស់របរផ្សេងៗទៀតរួមមាន៖

+ អ្នកបីផ្លែដូងបិទក្រដាសមាស គឺដើម្បីឱ្យមានមាសប្រាក់​បរិបូរ គឺមាសប៉ុនដូងទុំ។
+ អ្នកបីផ្លែត្រឡាច គឺដើម្បីឱ្យម្ចាស់ផ្ទះរកស៊ីកាក់កប ឡើងខ្ពស់ ដូចត្រឡាចវារឡើងទ្រើង។
+ អ្នកបីឆ្មារសំបុរបីម្នាក់ គឺដើម្បីឱ្យអ្នកផ្ទះ​រកស៊ីមានបាន​កើតលាភយសសក្តិ មាសប្រាក់។
+ អ្នកកាន់អាវុធ គ្រឿងចំបាំង តំណាងឱ្យភាពខ្លាំងក្លា ការពារខ្មាំងសត្រូវ, ឱ្យមានរិទ្ធិអំណាច សត្រូវខ្លបខ្លាចគ្រប់ទិសទី។


Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login