Answer 1


user icon សីលធម៌ 2018-10-01 17:16

ក្នុងការចូលជាសមាជិកអាស៊ាន ប្រទេសកម្ពុជាបានទទួលគុណសម្បត្តិ និងគុណវិបត្តិដូចខាងក្រោម ៖

គុណសម្បត្តិ

  • កម្ពុជាលែងមានការព្រួយបារម្ភចំពោះការគំរាមកំហែងផ្នែកសន្តិសុខនិងលែងនៅឯកោ ។
  • កម្ពុជានឹងមានសន្តិសុខ និងសេរីភាពក្នុងតំបន់ ព្រមទាំងចូលរួមដោះស្រាយបញ្ហាផ្សេងៗជាមួយអាស៊ាន និងជាអាទិភាពត្រូវដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ។
  • មានការផ្លាស់ប្តូរគ្នាផ្នែកចំណេះដឹង សង្គមកិច្ច វប្បធម៌ ប្រពៃណីទំនៀមទំលាប់របស់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ។
  • ផ្លាស់ប្តូរគ្នាផ្នែកធនធានមនុស្ស វិទ្យាសាស្រ្ត និងបច្ចេកទេសថ្មីបន្ថែមទៀត ។
  • ផ្លាស់ប្តូរគ្នាទៅវិញទៅមកផ្នែកវិស័យអប់រំវិទ្យាសាស្រ្ត បច្ចេកទេស ។
  • កម្ពុជានឹងទទួលបាននូវការខ្ចីប្រាក់ដ៏ច្រើនពីធនាគារអភិវឌ្ឍអាស៊ីនិងបណ្តាប្រទេសជាមិត្តទាំង៩ ក្នុងអត្រាការប្រាក់ទាបហើយមានរយៈពេលយូរ
  • កម្ពុជានឹងលេចមុខមាត់លើឆាកអន្តរជាតិ មានមុនមាត់ស្មើនឹងប្រទេសក្នុងសមាគមអាស៊ាននិងមានសិទ្ធិធ្វើប្រតិបត្តិការរួមគ្នាដោយសមភាព ។
  • កម្ពុជានឹងទទួលផលប្រយោជន៍ពីការអភិវឌ្ឍខាងវិស័យផ្សេងៗដូចជាកសិកម្ម ទេសចរណ៍ ។
  • កម្ពុជានឹងទទួលបានផលចំណេញយ៉ាងច្រើនខាងផ្នែកកិច្ចការនយោបាយការបរទេស និងកិច្ចការសដ្ឋសកិច្ច ។
  • ក្រោយពីចូលអាស៊ាន កម្ពុជាបានយល់ដឹងនិងទទួលបាននូវបទពិសោធពីខ្លឹមសារសំខាន់ៗនៃតំបន់និយមសកលនិយម ព្រមទាំងយល់នូវទំនាក់ទំនងការទូត ។
  • ប្រទេសកម្ពុជាបានចំណេញខាងនយោបាយនិងមានឳកាសស្រូបយកមកនូវអត្ថប្រយោជន៍ខាងផ្នែកសេដ្ឋកិច្ចអាស៊ាន ក៏ដូចជាសមាគមអន្តរជាតិ ។

គុណវិបត្តិ

  • ការខ្វះខាតធនធានមនុស្ស និងវិទ្យាសាស្រ្តបច្ចេកទេសនៅមានកម្រិតទាប
  • នាំទំនិញចេញតិចជាងការនាំទំនិញចូល ហើយក្លាយជាទីផ្សាររបស់គេ
  • ប្រទេសកម្ពុជាមិនអាចជាដៃគូរប្រឡងប្រជែងសេដ្ឋកិច្ច ជាមួយបណ្តាប្រទេសនៅអាស៊ានមួយចំនួនបានឡើយ ។

Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login