សំនួរ

១. តើច្បាប់ស្តីពីការអប់រំមានគោលដៅយ៉ាងដូចម្តេច ?

២. តើច្បាប់ស្តីពីការអប់រំមានគោលបំណងយ៉ាងដូចម្តេច ?

៣. តើច្បាប់ស្តីពីការអប់រំអាចអនុវត្តនិងគ្របសណ្តប់និងមិនគ្របដណ្តប់លើអ្វីខ្លះ ?

៤. តើការអប់រំបឋមសិក្សាមានគោលបំណងយ៉ាងដូចដូចម្តេច ?

ម្តេច ?

៥. តើការអប់រំឩត្តមសិក្សាមានគោលបំណងយ៉ាងម្តេច ?

ចម្លើយ

១. ច្បាប់ស្តីពីការអប់រំមានគោលដៅ ៖

 • កំណត់វិធាននិងលក្ខខណ្ឌតម្រូវថ្នាក់ជាតិសម្រាប់់កសាងប្រព័ន្ធអប់រំពេញលេញនិងឯកភាព
 • ធានានូវគោលការណ៍សេរីភាពខាងសិក្សាធិកាស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។

២. ច្បាប់ស្តីពីការអប់រំមានគោលបំណង ៖

 • អភិវឌ្ឍធនធានមនុស្ស
 • ផ្តល់ការអប់រំពេញមួយជីវិតសម្រាប់ទាំងអស់គ្នា
 • ធានាឱ្យអ្នកសិក្សាទទួលបាននូវចំណេះដឹង ជំនាញ សមភាព សេចក្តីថ្លៃថ្នូរ អាកប្បកិរិយាប្រកបដោយសីលធម៌
 • ជំរុញឱ្យអ្នកសិក្សាស្គាល់ ស្រលាញ់ រួមចំណែកការពារអត្តសញ្ញាណជាតិវប្បធម៌ជាតិនិងភាសាជាតិ ។

៣. ច្បាប់ស្តីពីការអប់រំអាចអនុវត្តនិងគ្របដណ្តប់និងមិនគ្របដណ្តប់ ៖

អនុវត្ត និងគ្របដណ្តប់លើ ៖

 • កម្មវិធីអប់រំ
 • ការសិក្សាស្រាវជ្រាវអប់រំបណ្តុះបណ្តាលបច្ចេកទេសគ្រប់ប្រភេទ គ្រប់ភូមិសិក្សាសាធារណៈនិងឯកជន
 • បុគ្គលិកអប់រំឬស្ថាប័នអប់រំ
 • រដ្ឋបាលកិច្ចនិងការគ្រប់គ្រង ការអប់រំគ្រប់កម្រិតៗ

មិនអនុវត្ត និងមិនអនុវត្ត និងមិនគ្របដណ្តប់លើ ៖

 • ការអប់រំអំពីគម្ពីរសាសនា
 • ការអប់រំខាងបច្ចេកទេស យុទ្ធសាស្រ្តយោធានិងសន្តិសុខ
 • ការអប់រំខាងផ្នែកគ្រប់គ្រងរដ្ឋបាលដែនដី
 • ការអប់រំបច្ចេកទេស និងវិជ្ជាជីវៈតុលាការ ។

៤. ការអប់រំបឋមសិក្សាមានគោលបំណង ៖

 • បណ្តុះបណ្តាលបុគ្គលិកលក្ខណៈពេញលេញលើផ្នែក រាងកាយ បញ្ញា សីលធម៌ តម្លៃ និងបំណងមូលដ្ឋានចាំបាច់
 • ដើម្បីឱ្យអ្នកសិក្សាអាចបន្តការសិក្សានៅមធ្យមសិក្សា ។

៥. ការអប់រំមធ្យមសិក្សាមានគោលបំណង ៖

 • បណ្តុះបណ្តាលបុគ្គលិកលក្ខណៈពេញលេញ ដោយពង្រីកវិសាលភាពចំណេះដឹង បំណិន ការរអប់រំវិជ្ជាជីវៈ ការអប់រំសីលធម៌
 • ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យមានលក្ខណៈសម្បត្តិបន្តទៅឩត្តមសិក្សាឬបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ
 • អាចចូលរួមក្នុងជីវភាពសង្គម ។


×

×

Tips to earn more points:

 • Get 2 point for each question.
 • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login