សំនួរ

១. តើកាតព្វកិច្ចរបស់គ្រូបង្រៀនមានអ្វីខ្លះ ?

២. តើសមត្ថភាពចាំបាច់របស់គ្រូបង្រៀនមានអ្វីខ្លះ ?

៣. ករណីយកិច្ចរបស់គ្រូបង្រៀនដែលត្រូវប្រតិបត្តិមានអ្វីខ្លះ ?

៤. តើករណីយកិច្ចរបស់គ្រូបង្រៀនដែលត្រូវជៀសវាងមានអ្វីខ្លះ ?

ចម្លើយ

១. កាតព្វកិច្ចគ្រូបង្រៀនមានៈ

  • គោរពក្រមសីលធម៌វិជ្ជាជីវៈ និងកាតព្វកិច្ចផ្សេងទៀត
  • រ៉ាប់រងសេវារបស់ខ្លួន និងគោរពឋានានុក្រម
  • គិតគូរប្រយោជន៍រួម
  • អព្យាក្រឹតក្នុងការងារ
  • រក្សាការសម្ងាត់វិជ្ជាជីវៈ
  • ប្រកាន់យកភាពថ្លៃថ្នូរ និងមានកិត្តិយស
  • កាតព្វកិច្ចអនុវត្ត និងអភិវឌ្ឍន៍ការងាររបស់ខ្លួនដោយយកចិត្តទុកដាក់ ។

២. សមត្ថភាពចាំបាច់របស់គ្រូបង្រៀនមាន ៖

  • សមត្ថភាពក្នុងការបង្ហាត់បង្រៀន បណ្តុះបណ្តាល ឬផ្ទេរចំណេះដឹង
  • សមត្ថភាពក្នុងការអប់រំ និងការយល់ដឹងទូលាយ
  • សមត្ថភាពក្នុងការគ្រប់គ្រងថ្នាក់រៀន
  • សមត្ថភាពយល់ដឹងពីលក្ខណៈដោយឡែករបស់សិស្សនិងការទំនាក់ទំនង
  • សមត្ថភាពបង្កបបរិយាកាសរីករាយក្នុងសាលារៀន
  • សមត្ថភាពយកចិត្តទុកដាក់លើសុខទុក្ខរបស់សិស្ស
  • សមត្ថភាពទំនាក់ទំនង...។

៣. ករណីយកិច្ចរបស់គ្រូបង្រៀនៗ ត្រូវប្រតិបត្តិ ៖

  • គោរពជីវិត រាងកាយ ចិត្ត និងសេចក្តីថ្លៃថ្នូររបស់មនុស្សក្នុងពេលប្រកបវិជ្ជាជីវៈ(មាត្រា ៥)
  • ប្រកាន់ខ្ជាប់សីលធម៌ក្នុងការប្រកបវិជ្ជាជីវៈ(មាត្រា៥)
  • រក្សាការសម្ងាត់វិជ្ជាជីវៈក្នុងលក្ខខណ្ឌដែលបានកំណត់ដោយច្បាប់ និងបទប្បញ្ញត្តិនានាដើម្បីផលប្រយោជន៍របស់អ្នកសិក្សា (មាត្រា៥) ។
  • ប្រកាន់ខ្ជាប់នូវឥស្សរភាពវិជ្ជាជីវៈដែលមានអាទិ៍ឯករាជ្យសេរីភាព និងឩត្តមភាពក្នុងពេលបំពេញវិជ្ជាជីវៈរបស់ខ្លួន (មាត្រា៦)
  • ស្តាប់ពិនិត្យ ឱ្យដំបូន្មាន ឬធ្វើអាណាព្យាបាលអ្នកសិក្សាទូទៅ ដោយមិនលម្អៀង និងមិនរើសអើងគ្រប់លក្ខខណ្ឌ(មាត្រា៧)
  • ប្រកាន់ខ្ជាប់មនសិការវិជ្ជាជីវៈ(មាត្រា៨)
  • រៀបចំកិច្ចតែងការបង្រៀន ដើម្បីកំណត់ការពន្យល់(មាត្រា ៨)
  • ភ្ញាក់រលឹកក្នុងការសិក្សាស្រាវជ្រាវបន្ថែមនូវចំណេះដឹងរបស់ខ្លួន
  • មានការស្វ័យវាយតម្លៃទាំងសីលធម៌ អាកប្បកិរិយានិងលើការប្រតិបត្តិវិជ្ជាជីវៈរបស់ខ្លួន (មាត្រា៩)
  • ចូលរួមនិងគាំទ្រគ្រប់សកម្មភាពអប់រំទោះក្នុងរូបភាពណាក៏ដោយ (មាត្រា១០)
  • និយាយស្តីដោយប្រុងប្រយ័ត្ន និងគិតទៅដល់ប្រតិឃាតនៃពាក្យសម្ពីរបស់ខ្លួនចំពោះអ្នកសិក្សា និងសាធារណៈជនក្នុងការផ្តល់ព័ត៌មានអំពីការអប់រំទាំងសាធារណៈទាំងឯកជន តាមគ្រប់មធ្យោបាយផ្សព្វផ្សាយ(មាត្រា១១) ។

៤. ករណីយកិច្ចរបស់គ្រូបង្រៀន ដែលត្រូវជៀសវាង ៖

  • ធ្វើប្រជាភិថុតចំពោះអ្នកសិក្សាឡើយ (មាត្រា១១)
  • ផ្សព្វផ្សាយអំពីការវិនិច្ឆ័យវិន័យរដ្ឋបាលបុគ្គលនៅក្នុងមជ្ឈដ្ឋានអប់រំ ក៏ដូចជាក្នុងជ្ឈដ្ឋានសាធារណៈឡើយ (មាត្រា១១)
  • ផ្សំគំនិតប្រព្រឹត្តអំពើទាំងឡាយណា ដែលធ្វើឱ្យខូចប្រយោជន៍អ្នកសិក្សាក្នុងសេវាអប់រំឡើយ (មាត្រា១២)
  • ដាក់ទណ្ឌកម្មខាងផ្លូវកាយ និងផ្លូវចិត្តដែលនាំឱ្យមានផលប៉ះពាល់ដល់អ្នកសិក្សាទេ (មាត្រា១២)
  • រៃអង្គាសប្រាក់ ឬប្រមូលប្រាក់ក្រៅផ្លូវការ ឬធ្វើអាជីវកម្មនានាក្នុងថ្នាក់រៀនឡើយ(មាត្រា១៣)
  • ប្រកបមុខរបរផ្សេងក្នុងបរិវេណគ្រឹះស្ថានសិក្សា(មាត្រា១៣)
  • ប្រព្រឹត្តអំពើទាំងឡាយណាដែលធ្វើឱ្យអាប់ឳនដល់កិត្តិយស និងវិជ្ជាជីវៈរបស់ខ្លួន (មាត្រា១៤)
  • ផ្តល់ការសម្របគ្រប់បែបយ៉ាងដែលនាំឱ្យខ្លួនធ្វើខុសច្បាប់ និងបទបញ្ជាឡើយ (មាត្រា១៤)


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login