Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

វិញ្ញសាទី៣

សំនួរ

១. តើស្ថាប័នរបស់អង្គការសហប្រជាជាតិមានប៉ុន្មាន ? អ្វីខ្លះ ?

២ . តើមហាសន្និបាតជាអ្វី ?

៣. តើមហាសន្និបាតមានមុខងារនិងអំណាច ដូចម្តេច ?

៤. ចូរនិយាយអំពីសម័យប្រជុំនៃមហាសន្និបាត ។

៥. តើមហាសន្និបាតបានផ្តល់នូវបញ្ហាភាគច្រើ​នទៅឲ្យគណៈកម្មាធិការសំខាន់ៗមានប៉ុន្មាន ? អ្វីខ្លះ ?
ចម្លើយ

១. ស្ថាប័នរបស់អង្គការសហប្រជាជាតិមានចំនួន ៦គឺ ៖

  • មហាសន្និបាត
  • ក្រុមប្រឹក្សាសន្តិសុខ
  • ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម
  • ក្រុមប្រឹក្សាទទួលខុសត្រូវ
  • តុលាការយុត្តិធម៌អន្តរជាតិ
  • លេខាធិការដ្ឋាន ។

២. មហាសន្និបាតគឺជាយន្តការពិភាក្សាដ៏មានសារៈសំខាន់ ។

មហាសន្តិបាតត្រូវបានចូលរួមដោយ តំណាងទាំងអស់របស់រដ្ឋជាសមាជិក ដែលរដ្ឋនីមួយៗមានសំឡេងឆ្នោតមួយ ។ សេចក្តីសម្រេចចិត្តស្តីពីបញ្ហាសំខាន់ៗដូចជាបញ្ហាសន្តិសុខ និងសន្តិភាព ការអនុញ្ញាតបញ្ចូនសមាជិកថ្មីនិងកិច្ចការថវិកាតម្រូវឲ្យមានសំឡេងភាកច្រើនពីរភាគបី​។ សេចក្តីសម្រចចិត្តពីបញ្ហាផ្សេងៗទៀតបានអនុម័តដោយសំឡេងភាគច្រើនធម្មតា ។

៣. តាមធម្មតាសហប្រជាជាតិមានមុខងារ និងអំណាចតាមរយៈនៃមហាសន្និបាតអង្គការសហប្រជាជាតិរួមមាន ៖​

  • ពិចារណា និងផ្តល់អនុសាសន៍លើគោលការណ៍ សហប្រតិបត្តិការក្នុងថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិរួមមានគោលការណ៍គ្រប់គ្រង់ ការដកអាវុធនិងបទបញ្ញត្តិនៃការដកអាវុធ ។
  • ពិភាក្សានិងផ្តល់អនុសាសន៍លើរឿងរ៉ាវនានាដែលទាក់ទង់នឹងសន្តិភាព និងសន្តិសុខអន្តរជាតិលើកលែងតែជម្លោះ ឬនៅក្នុងក្របខណ្ឌនៃធម្មនុញ្ញឬដែលប៉ះពាល់លើអំណាចនិងមុខងារនៃយន្តការណាមួយរបស់អង្គការសហប្រជាជាតិ ។
  • ផ្តួចផ្តើមគំនិតសិក្សា និងផ្តល់អនុសាសន៍ដើម្បីលើកស្ទួយកិច្ចសហប្រតិបត្តិការណ៍នយោបាយអន្តរជាតិ អភិវឌ្ឍនិងចងក្រងច្បាប់អន្តរជាតិ ការទទួលស្គាល់សិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានគ្រឹះសម្រាប់មនុស្សគ្រប់រូបនិងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំនិងសុខភាព ។
  • ផ្តល់អនុសាសន៍ឲ្យមានដំណោះស្រាយតាមមធ្យោបាយសន្តិវិធីចំពោះស្ថានភាពណាមួយដោយមិនគិតពីពូជសាសន៍ដែលអាចធ្វើឲ្យគ្រោះថ្នាក់ដល់ទំនាក់ទំនងជាមិត្តភាពប្រជាជាតិ ។
  • ពិចារណា និងអនុម័តថវិកាប្រជាជាតិ និងថវិកាវិភាគទានដល់សមាជិកនានា ។
  • បោះឆ្នោតជ្រើសរើសសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម និងសមាជិក្រុមប្រឹក្សា អាណាព្យាបាលដែលបានបោះឆ្នោតជ្រើរើស​ក្នុងការបោះឆ្នោតរួមគ្នាជាមួយក្រុមប្រឹក្សាសន្តិសុខចៅក្រមនៃអង្គតុលាការយុត្តិធម៌ អន្តរជាតិនិងយកអនុសាសន៍របស់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីជ្រើសរើសតាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ ។ តាមសេចក្តីស្តីពីការរក្សាសន្តិភាពដែលបានអនុម័តដោយមហាសន្តិបាតអង្គការសហប្រជាជាតិនៅខែ វិច្ឆិកា ឆ្នាំ ១៩៥០ មហាសន្តិបាតអាចធ្វើសកម្មភាពបាន ប្រសិនប្រើក្រុមប្រឹក្សាសន្តិសុខបរាជ័យក្នុងសកម្មភាពរបស់ខ្លួន ក្នុងករណីនេះមានអាទិ៍ ការគំរាមកំហែងដខល់សន្តិភាព អន្តរជាតិអំពើដែលនាំអោយប្រេះឆាដល់សន្តិភាព ឬអំពើរាតត្បាតព្រោះខ្វះការឯកភាពពីសមាជិកអចិន្ត្រៃយ៍ ។ មហាសន្និបាតត្រូវបានផ្តល់អំណាចឲ្យពិចារណាបញ្ហាទាំងនោះជាបន្ទាន់ហើយមានទស្សនៈ ដើម្បីចាត់វិធានការរួមដោយរាប់បញ្ចូលទាំងអំពើដែលនាំឲ្យប្រភពដល់សន្តិភាព ឬអំពើរាតត្បាតការប្រើប្រាស់កម្លាំងប្រដាប់អាវុធក្នុងករណីចាំបាច់ដើម្បីរៀបចំសន្តិភាពនិង សន្តិសុខអន្តរជាតិ ។

៤. សម័យប្រជុំសាមញ្ញនៃមហាសន្និបាតអង្គការ សហប្រជាជាតិរៀងរាល់ឆ្នាំ ចាប់ផ្តើមពីថ្ងៃ អង្គារ ទី ៣ ខែកញ្ញ និងជាបន្តជាធម្មមមតារហូតដល់ពាក់កណ្តាលខែ ធ្នូ ។ នៅពេលចាប់ផ្តើមសម័យប្រជុំសាមញ្ញនីមួយៗមហាសន្និបាតបានបោះឆ្នោតជ្រើរើស ប្រធានថ្មីមួយរូបនិងអនុប្រ​ធានចំនួន ២១រូបព្រមទាំងប្រធានគណៈកម្មាធិការសំខាន់ចំនួន៧រូបទៀតដើម្បីឲ្យមានអ្នកតំណាងភូមិសាស្រ្ត ប្រកបដោយសមធម៌អធិបតេយ្យភាពនៃមហាសន្និបាតបានវិលដូរជារៀងរាល់ឆ្នាំក្នុងចំណោម ក្រុមរដ្ឋទាំង៥ក្រុមគឺ អាហ្រ្វិក អាស៊ី អឺរ៉ុបខាងកើតអាមេរិច ឡាទីន អឺរ៉ុបខាងលិច និងរដ្ឋផ្សេងៗទៀត ។​ ទន្ទឹមនឹងសម័យប្រជុំសាមញ្ញ មហាសន្និបាតអាចបើកសម័យប្រជុំវិសាមញ្ញ បានតាមសំណើររបស់ក្រុមប្រឹក្សារក្សាសន្តិសុខសមាជិកភាគច្រើននៃអង្គការសហប្រជាជាតិ ឬក៏សមាជិកមួយរូបប្រសិនបើសមាជិកភាគច្រើនយល់ព្រម ។ នៅចំណុចចាប់ផ្តើមនៃសម័យប្រជុំនីមួយៗ មហាសន្និបាតត្រូវបានបើកការពិភាក្សាវែកញែក ជាទូទៅហើយជាញឹកញយគឺត្រូវថ្លែងដោយប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលដែលនៅក្នុងនោះរដ្ឋជាសមាជិកបានបង្ហាញទស្សនៈរបស់ខ្លួនទៅលើគំលាតដ៏ទូលាយ រឿងរ៉ាវដែលកង្វក់អន្តរជាតិ ។ ដោយសារតែមានបញ្ហាមួយធំដែលចាំតម្រូវឲ្យ មហាសន្និបាតពីចារណា ( ឧទាហរណ៍សម័យ ប្រជុំនៃមហាសន្និបាតឆ្នាំ ១៩៩៤ មានរបៀបវារៈចំនួន ១៦២ដាច់ដោយឡែកពីគ្នា ) ។ មហបាសន្និបាតបានផ្តល់នូវបញ្ហាភាគច្រើនោទៅឲ្យគណៈកម្មាធិការសំខាន់ៗទាំង៦របស់ខ្លួន ។

៥. មហាសន្និបាតបានផ្តល់នូវបញ្ហាភាគច្រើនទៅឲ្យគណៈកម្មាធិការសំខាន់ៗមាន៦គណៈកម្មាធិការទាំងនោះរួមមាន ៖

  • គណៈកម្មាធិការសន្តិសុខ និងការកាត់បន្ថយកម្លាំងទ័ព ( គណៈកម្មាធិការទី១ )
  • គណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ( គណៈកម្មាធិការទី២ )
  • គណៈកម្មាធិការសង្គមកិច្ច មនុស្សធម៌និងវប្បធម៌ ( គណៈកម្មាធិការទី ៣ )
  • គណៈកម្មាធិការពិសេសខាងនយោបាយ និងការប្រគល់ឯករាជ្យ ( គណៈកម្មាធិការទី ៤ )
  • គណៈគម្មាធិការរដ្ឋបាលនិងថវិកា ( គណៈកម្មាធិការទី ៥ )
  • គណៈកម្មាធិការនីតិកម្ម ( គណៈកម្មាធិការទី ៦ ) ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login